Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 4:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃ‌បួន​ទៀត ហើយ​មាន​ចាស់​ទុំ​ម្ភៃ‌បួន​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ស និង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 នៅជុំវិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃបួន ហើយ​មាន​ចាស់ទុំ​ម្ភៃបួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​ដោយ​ស្លៀក​សម្លៀកបំពាក់​ស ហើយ​មាន​មកុដ​មាស​នៅលើ​ក្បាល​របស់​ពួកគេ​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត​ ហើយ​ខ្ញុំ​ឃើញ​ចាស់​ទុំ​ម្ភៃ​បួន​នាក់​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ​ ទាំង​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌​ស​ ហើយ​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត ហើយ​មាន​ព្រឹទ្ធា‌ចារ្យ*​ម្ភៃ​បួន​រូប​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ពណ៌​ស និង​ពាក់​មកុដ​មាស​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ ក៏​មាន​បល្ល័ង្ក​២៤​ទៀត ហើយ​ខ្ញុំ​ឃើញ​អ្នក​ចាស់‌ទុំ​២៤​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ទាំង​ស្លៀក‌ពាក់​ស ហើយ​មាន​មកុដ​មាស​នៅ​លើ​ក្បាល

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នៅ​ជុំ‌វិញ​បល្ល័ង្ក​មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត ហើយ​មាន​អះលី‌ជំអះ​ម្ភៃ​បួន​នាក់ អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ពណ៌​ស និង​ពាក់​មកុដ​មាស​ផង។

សូមមើលជំពូក ចម្លង




វិវរណៈ 4:4
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ម៉ា‌ដេកាយ​ចាក​ចេញ​ពី​ចំពោះ​ស្តេច ទាំង​ស្លៀក‌ស​ម្លៀក​បំ​ពាក់​ក្រម​ហ្លួង ពណ៌​ខៀវ និង​ពណ៌​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង​ដែល​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ ឯ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ។


៙ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ​ពរ ដល់​ព្រះ​រាជា​ជា​បរិបូរ ព្រះ‌អង្គ​បាន​បំពាក់​មកុដ​មាស​សុទ្ធ លើ​ព្រះ​សិរសា​ព្រះ​រាជា។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​ជំនុំ‌ជម្រះ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ​ដែរ។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នៅ​តុ​ខ្ញុំ ក្នុងព្រះ​រាជ្យ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ‌ជម្រះ​កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​សាសន៍​អ៊ីស្រា‌អែល»។


ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​សម្រាប់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះ‌អង្គ​នោះ​ដែរ។


ពេល​នោះ ចាស់​ទុំ​ទាំង​ម្ភៃបួន​រូប ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ


គេ​ច្រៀង​បទ​មួយ​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ចាស់​ទុំ។ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ទ្រង់​បាន​លោះ​ពី​ផែនដី​មក​ប៉ុណ្ណោះ។


ពល​ទ័ព​នៅ​ស្ថាន‌សួគ៌ ជិះ​សេះ​ស​ដង្ហែ​ព្រះ‌អង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស​ឯក​ពណ៌​ស​ស្អាត។


ពួក​ចាស់​ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ក្រាប​ចុះ​ថ្វាយ​បង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖ «អាម៉ែន! ហាលេ‌លូយ៉ា!»។


កុំ​ខ្លាច​ការ​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ មើល៍! អារក្ស​វា​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល ហើយ​អ្នក​នឹង​ត្រូវ​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន និង​អស់​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​ដើម្បី​ជំនុំ‌ជម្រះ។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​គេ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ និង​ដោយ​ព្រោះ​ព្រះ‌បន្ទូល​របស់​ព្រះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ ឬ​រូប​របស់​វា ក៏​មិន​បាន​ទទួល​សញ្ញា​សម្គាល់​របស់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​របស់​គេ​ដែរ ។ អ្នក​ទាំង​នោះ​បាន​រស់​ឡើង​វិញ ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះ‌គ្រីស្ទ​មួយ​ពាន់​ឆ្នាំ។


ដូច្នេះ យើង​ទូន្មាន​ឲ្យ​អ្នក​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ស​ទៅ​ស្លៀក​ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរខ្មាស​ដែល​អ្នក​នៅ​អាក្រាត ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។


ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់ ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ថ្វាយ​បង្គំ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ព្រម​ទាំង​ដាក់​មកុដ​របស់​ខ្លួន​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថា៖


នៅ​មុខ​បល្ល័ង្ក​នោះ មាន​ដូច​ជា​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្ដាល និង​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​សត្វ​មាន​ជីវិត​បួន ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ​ទាំង​ក្រោយ។


បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ​វិញ​បល្ល័ង្ក ព្រម​ទាំង​សត្វ​មាន​ជីវិត និង​ពួក​ចាស់​ទុំ​ផង ហើយ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ច្រើន​អនេកអនន្ត។


បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ទទួល​ថា៖ «អាម៉ែន» ហើយ​ពួក​ចាស់​ទុំ​ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ។


បន្ទាប់​មក នៅ​រវាង​បល្ល័ង្ក​នឹង​សត្វ​មាន​ជីវិត​ទាំង​បួន និង​ក្នុង​ចំណោម​ពួក​ចាស់​ទុំ ខ្ញុំ​ឃើញ​កូន​ចៀមមួយ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ភ្នែក​ទាំង​នោះ​គឺ​ជា​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី។


ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ


មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ​ម្នាក់​មួយៗ ហើយ​ប្រាប់​ឲ្យ​ឈប់​សម្រាក​បន្តិច​ទៀត​សិន ទម្រាំ​ពួក​អ្នក​បម្រើ ជា​គូ​កន និង​ជា​បង‌ប្អូន ដែល​ត្រូវ​គេ​សម្លាប់​ដូច​គ្នា បាន​គ្រប់​ចំនួន។


អស់​ទាំង​ទេវតា​ដែល​ឈរ​នៅ​ជុំ​វិញ​បល្ល័ង្ក ពួក​ចាស់​ទុំ និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ក្រាប​ចុះ​នៅ​មុខ​បល្ល័ង្ក ថ្វាយ​បង្គំ​ព្រះ


ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មនុស្ស​ច្រើន​កុះករ ដែល​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​គ្រប់​ភាសា ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​ដៃ​កាន់​ធាង​ចាក។


កណ្តូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​រៀប​នឹង​ចូល​ច្បាំង នៅ​លើ​ក្បាល​វា​មើល​ទៅ​មាន​ដូច​ជា​មកុដ ដែល​ស្រដៀង​នឹង​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម