វិវរណៈ 4:4 - Khmer Christian Bible4 នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយខ្ញុំឃើញចាស់ទុំម្ភៃបួននាក់អង្គុយនៅលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់សម្លៀកបំពាក់ពណ៌ស ហើយពាក់មកុដមាសនៅលើក្បាលផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួន ហើយមានចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះដោយស្លៀកសម្លៀកបំពាក់ស ហើយមានមកុដមាសនៅលើក្បាលរបស់ពួកគេផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយមានចាស់ទុំម្ភៃបួននាក់ អង្គុយលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ស និងពាក់មកុដមាសនៅលើក្បាល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 នៅជុំវិញបល្ល័ង្ក មានបល្ល័ង្កម្ភៃបួនទៀត ហើយមានព្រឹទ្ធាចារ្យ*ម្ភៃបួនរូបអង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល សូមមើលជំពូកអាល់គីតាប4 នៅជុំវិញបល្ល័ង្កមានបល្ល័ង្កម្ភៃបួនទៀត ហើយមានអះលីជំអះម្ភៃបួននាក់ អង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។ សូមមើលជំពូក |
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ
ខ្ញុំបានឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះបានទទួលអំណាចជំនុំជម្រះ។ ខ្ញុំក៏បានឃើញព្រលឹងរបស់អស់អ្នកដែលត្រូវបានគេកាត់កដោយព្រោះសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ និងដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអស់អ្នកដែលមិនបានថ្វាយបង្គំសត្វសាហាវនោះ ឬរូបចម្លាក់របស់វា ក៏មិនបានទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេដែរ អ្នកទាំងនោះរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រិស្ដរយៈពេលមួយពាន់ឆ្នាំ។
កុំខ្លាចសេចក្ដីដែលអ្នករាល់គ្នាត្រូវរងទុក្ខនោះឡើយ មើល៍ អារក្សសាតាំងបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុកហើយ ដើម្បីល្បងលអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។