ព្រះអង្គប្រៀនប្រដៅមនុស្ស ដោយការស្ដីប្រដៅចំពោះអំពើទុច្ចរិត ហើយព្រះអង្គស៊ីបំផ្លាញដូចសត្វល្អិតនូវអ្វីដែលគេពេញចិត្ត; ប្រាកដមែន មនុស្សទាំងអស់សុទ្ធតែឥតន័យ! សេឡា
វិវរណៈ 3:19 - ព្រះគម្ពីរខ្មែរសាកល យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។ Khmer Christian Bible យើងស្ដីបន្ទោស ហើយវាយប្រដៅអ្នកណាដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្ដសង្វាត ហើយប្រែចិត្ដចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ អាល់គីតាប យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។ |
ព្រះអង្គប្រៀនប្រដៅមនុស្ស ដោយការស្ដីប្រដៅចំពោះអំពើទុច្ចរិត ហើយព្រះអង្គស៊ីបំផ្លាញដូចសត្វល្អិតនូវអ្វីដែលគេពេញចិត្ត; ប្រាកដមែន មនុស្សទាំងអស់សុទ្ធតែឥតន័យ! សេឡា
ព្រះយេហូវ៉ាអើយ សូមកុំស្ដីបន្ទោសទូលបង្គំដោយព្រះពិរោធរបស់ព្រះអង្គ សូមកុំវាយប្រដៅទូលបង្គំដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គឡើយ!
ដ្បិតចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គ បានឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ ហើយសេចក្ដីត្មះតិះដៀលរបស់ពួកអ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
ព្រះអង្គដែលវាយប្រដៅប្រជាជាតិនានា គឺព្រះអង្គដែលបង្រៀនចំណេះដឹងដល់មនុស្ស តើព្រះអង្គមិនស្ដីបន្ទោសទេឬ?
ការប្រៀនប្រដៅយ៉ាងធ្ងន់ធ្ងរ គឺសម្រាប់អ្នកដែលបោះបង់ចោលមាគ៌ា; អ្នកដែលស្អប់ការស្ដីប្រដៅនឹងត្រូវស្លាប់។
អ្នកដែលធ្វើព្រងើយនឹងការប្រៀនប្រដៅ គឺបោះបង់ចោលព្រលឹងរបស់ខ្លួន រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅ ទទួលបានការយល់ដឹង។
សេចក្ដីល្ងីល្ងើមានចងភ្ជាប់នៅក្នុងចិត្តកូនក្មេង ប៉ុន្តែរំពាត់នៃការប្រៀនប្រដៅនឹងបណ្ដេញវាឲ្យចេញឆ្ងាយពីកូនក្មេង។
ព្រះយេហូវ៉ាអើយ គេបានស្វែងរកព្រះអង្គក្នុងទុក្ខវេទនា គេបានបង្ហូរចេញនូវពាក្យអធិស្ឋានខ្សឹបៗពេលមានការប្រៀនប្រដៅរបស់ព្រះអង្គដល់គេ!
ពួកសិស្សរបស់ព្រះអង្គនឹកឃើញសេចក្ដីដែលមានសរសេរទុកមកថា:“ចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គនឹងឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ”។
ចូរមានចិត្តខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ ចូរឆេះឆួលក្នុងវិញ្ញាណ ហើយបម្រើព្រះអម្ចាស់។
ទោះបីជាយើងត្រូវបានដាក់ទោសក៏ដោយ ក៏តាមពិតយើងត្រូវព្រះអម្ចាស់ប្រៀនប្រដៅ ដើម្បីកុំឲ្យយើងត្រូវបានផ្ដន្ទាទោសជាមួយពិភពលោកឡើយ។
ហាក់ដូចជាគ្មានអ្នកណាស្គាល់ ប៉ុន្តែត្រូវគេស្គាល់ច្បាស់; ហាក់ដូចជាជិតស្លាប់ ប៉ុន្តែមើល៍! យើងនៅរស់; ហាក់ដូចជារងទណ្ឌកម្ម ប៉ុន្តែមិនត្រូវបានសម្លាប់;
ដ្បិតមើល៍! ការដែលអ្នករាល់គ្នាព្រួយចិត្តស្របតាមព្រះដូច្នេះឯង បានបង្កើតចិត្តខ្នះខ្នែង ពាក្យឆ្លើយការពារខ្លួន កំហឹងសុចរិត ការកោតខ្លាច ការនឹករលឹក ចិត្តឆេះឆួល និងការដាក់ទោសក្នុងអ្នករាល់គ្នាដល់ម្ល៉េះ! ក្នុងគ្រប់ជំពូក អ្នករាល់គ្នាបានបញ្ជាក់ថាខ្លួនឯងបរិសុទ្ធចំពោះរឿងនេះ។
ជាការល្អហើយ ដែលយកចិត្តទុកដាក់ចំពោះការល្អជានិច្ច គឺមិនគ្រាន់តែពេលខ្ញុំនៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះទេ។
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានធ្លាក់ចុះពីកន្លែងណា រួចកែប្រែចិត្ត ព្រមទាំងធ្វើកិច្ចការដែលអ្នកបានធ្វើនៅដើមដំបូងវិញចុះ! បើមិនដូច្នោះទេ យើងនឹងមករកអ្នកហើយដកយកជើងចង្កៀងរបស់អ្នកពីកន្លែងដើម លុះត្រាតែអ្នកបានកែប្រែចិត្ត។