Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 2:5 - ព្រះគម្ពីរខ្មែរសាកល

5 ដូច្នេះ ចូរ​នឹកចាំ​ថា អ្នក​បាន​ធ្លាក់ចុះ​ពីកន្លែងណា រួច​កែប្រែចិត្ត ព្រមទាំង​ធ្វើ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ​នៅ​ដើមដំបូង​វិញ​ចុះ​! បើមិនដូច្នោះទេ យើង​នឹង​មក‍រក​អ្នក​ហើយ​ដកយក​ជើងចង្កៀង​របស់អ្នក​ពី​កន្លែងដើម លុះត្រាតែ​អ្នក​បាន​កែប្រែចិត្ត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ដូច្នេះ​ចូរ​នឹកចាំ​ពី​កន្លែង​ដែល​អ្នក​បាន​ធ្លាក់​ចុះ​ រួច​ប្រែចិត្ដ​ ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ដ​កាល​ពី​ដើម​នោះ​វិញ​ បើ​មិន​ដូច្នេះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​ ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា​ លើក​លែង​តែ​អ្នក​ប្រែចិត្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ ចូរ​នឹក​ចាំ​ថា អ្នក​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា ចូរ​ប្រែ​ចិត្ត ហើយ​ប្រព្រឹត្ត​ដូច​ដើម​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា លើក​លែង​តែ​អ្នក​ប្រែ​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ប្រព្រឹត្ត​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ត កាល​ពី​ដើម​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​បើ​អ្នក​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ យើង​នឹង​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​វា​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា​នោះ ហើយ​ប្រែ​ចិត្ត​ចុះ រួច​ប្រព្រឹត្ត​តាម​ការ​ដើម​ដំបូង​នោះ​វិញ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង ហើយ​នឹង​ហូត​យក​ជើង​ចង្កៀង​ឯង​ពី​កន្លែង​ចេញ លើក​តែ​ឯង​ប្រែ​ចិត្ត​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ដ កាល​ពី​ដើម​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​បើ​អ្នក​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ​នោះ យើង​នឹង​យក​ជើង​ចង្កៀង​របស់​អ្នក ចេញ​ពី​កន្លែង​វា​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




វិវរណៈ 2:5
34 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យើង​នឹង​ស្ដារ​ពួក​ចៅក្រម​របស់អ្នក​ឡើងវិញ​ដូច​ពីដើម ក៏​នឹង​ស្ដារ​ពួក​ទីប្រឹក្សា​របស់អ្នក​ឡើងវិញ​ដូច​គ្រាដំបូង​។ ក្រោយមក អ្នក​នឹង​ត្រូវគេ​ហៅថា ‘ទីក្រុង​នៃ​សេចក្ដីសុចរិត’ និង ‘ទីក្រុង​ស្មោះត្រង់’”។


ផ្កាយព្រឹក ជា​កូន​នៃ​អរុណ​អើយ អ្នក​បាន​ធ្លាក់​ពី​លើមេឃ​យ៉ាងណាហ្ន៎​! អ្នកដែល​បង្ក្រាប​ប្រជាជាតិ​នានា​អើយ អ្នក​ត្រូវបាន​កាប់រំលំ​ដល់​ដី​យ៉ាងណាហ្ន៎​!


ធ្វើដូច្នេះ ទើប​តង្វាយ​របស់​យូដា និង​យេរូសាឡិម​នឹង​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះយេហូវ៉ា ដូច​កាលពីដើម និង​ដូច​កាលពីបុរាណ​។


គាត់​នឹង​ធ្វើឲ្យ​ចិត្ត​របស់​ឪពុក​បែរមក​រក​កូន ហើយ​ធ្វើឲ្យ​ចិត្ត​របស់​កូន​បែរមក​រក​ឪពុក​វិញ ក្រែងលោ​យើង​មក​វាយកម្ទេច​ផែនដី​ដោយ​ការបំផ្លាញទាំងស្រុង”៕​:​៚


“អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​ពិភពលោក​។ ទីក្រុង​ដែល​ស្ថិតនៅ​លើ​ភ្នំ​មិនអាច​លាក់​បានឡើយ


ក៏គ្មាន​អ្នកណា​អុជ​ចង្កៀង ហើយ​ដាក់​ក្រោម​ថាំង​ដែរ គឺ​គេ​ដាក់​លើ​ជើងចង្កៀង​វិញ ទើប​វា​បំភ្លឺ​អស់អ្នក​ដែល​នៅក្នុង​ផ្ទះ​។


“ចុះ​ម្ចាស់​ចម្ការទំពាំងបាយជូរ​នឹង​ធ្វើ​ដូចម្ដេច​? លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនោះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត​។


កូននោះ​នឹង​នាំមុខ​ព្រះអង្គ ដោយ​វិញ្ញាណ​និង​អំណាច​របស់​អេលីយ៉ា ដើម្បី​ធ្វើឲ្យ​ចិត្ត​របស់​ឪពុក​បែរមក​រក​កូន​វិញ ហើយ​ធ្វើឲ្យ​ពួក​មិនស្ដាប់បង្គាប់​បែរមក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ក្នុងបំណង​ត្រៀម​ប្រជារាស្ត្រ​ដែល​បាន​រៀបចំ​ទុកជាស្រេច​ថ្វាយ​ព្រះអម្ចាស់”។


លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនេះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត”។ នៅពេល​ឮ​ដូច្នេះ គេ​ក៏​ពោលថា​៖ “កុំឲ្យ​កើតមាន​ដូច្នោះ​ឡើយ​!”។


អ្នករាល់គ្នា​ដែល​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ក្រឹត្យវិន័យ បាន​បែកចេញ​ពី​ព្រះ​គ្រីស្ទ ហើយ​ធ្លាក់ចេញ​ពី​ព្រះគុណ​ហើយ​។


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​ឥតបន្ទោសបាន និង​ស្លូតត្រង់ ជា​កូន​ឥតសៅហ្មង​របស់​ព្រះ​នៅ​កណ្ដាលចំណោម​ជំនាន់​វៀចវេរ និង​ខូចសីលធម៌​នេះ ដែល​នៅកណ្ដាលចំណោម​ពួកគេ អ្នករាល់គ្នា​បញ្ចេញពន្លឺ ជា​ប្រភពពន្លឺ​ក្នុង​ពិភពលោក​។


រីឯ​អ្នករាល់គ្នា​វិញ ចូរ​នឹកចាំ​អំពី​គ្រា​ដំបូង គឺក្រោយពី​ត្រូវបាន​បំភ្លឺ អ្នករាល់គ្នា​បាន​ស៊ូទ្រាំ​នឹង​ការតយុទ្ធ​នៃ​ទុក្ខលំបាក​ជាច្រើន


ដោយហេតុនេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ‍ ចូរ​ប្រុងប្រយ័ត្ន​ដោយ​អ្នករាល់គ្នា​ស្គាល់​ការនេះ​ជាមុន ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​អូសទាញ​ដោយ​ការបោកប្រាស់​របស់​ពួក​ឥតច្បាប់ ហើយ​ធ្លាក់ចេញ​ពី​ភាពមាំមួន​របស់ខ្លួន​។


រីឯ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នករាល់គ្នា​មិនឲ្យជំពប់ដួល ព្រមទាំង​អាច​ឲ្យ‍​អ្នករាល់គ្នា​ឈរ​នៅចំពោះ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឥតសៅហ្មង និង​ដោយ​អំណរ


រីឯ​អាថ៌កំបាំង​នៃ​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ដៃស្ដាំ​របស់យើង និង​ជើងចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ គឺ​ដូច្នេះ​: ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទូត​របស់​ក្រុមជំនុំ​ទាំង​ប្រាំពីរ ហើយ​ជើងចង្កៀង​ទាំង​ប្រាំពីរ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះឯង”៕


មនុស្ស​ត្រូវបាន​កម្លោច​ដោយ​កម្ដៅ​យ៉ាងខ្លាំង ពួកគេ​ក៏​ជេរប្រមាថ​ព្រះនាម​របស់​ព្រះ​ដែល​មាន​សិទ្ធិអំណាច​លើ​គ្រោះកាច​ទាំងនោះ ហើយ​មិន​កែប្រែចិត្ត ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​ឡើយ​។


ដូច្នេះ ចូរ​កែប្រែចិត្ត បើមិនដូច្នោះទេ យើង​នឹង​មក​រក​អ្នក​ភ្លាម ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ពី​មាត់​របស់យើង​។


យើង​ស្គាល់​កិច្ចការ​របស់អ្នក ទាំង​ស្គាល់​សេចក្ដីស្រឡាញ់ ជំនឿ ការងារបម្រើ និង​ការអត់ធ្មត់​របស់អ្នក ព្រមទាំង​ដឹង​ថា​កិច្ចការ​ក្រោយៗ​របស់អ្នក ប្រសើរជាង​កិច្ចការ​ដំបូង​ទៅទៀត​។


យើង​ស្គាល់​កិច្ចការ​របស់អ្នក ទាំង​ការនឿយហត់ និង​ការអត់ធ្មត់​របស់អ្នក ព្រមទាំង​ដឹង​ថា អ្នក​មិនអាច​ទ្រាំទ្រ​នឹង​មនុស្ស​អាក្រក់​បានឡើយ​។ អ្នក​បាន​ល្បងល​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​សាវ័ក ប៉ុន្តែ​តាមពិត​មិនមែន​ជា​សាវ័ក ហើយ​ឃើញថា​ពួកគេ​ជា​អ្នក​ភូតភរ​។


យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម