ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 11:10 - ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ក៏​អរសប្បាយ​ដោយសារតែ​អ្នកទាំងពីរ ហើយ​អបអរ និង​ជូន​ជំនូន​គ្នាទៅវិញទៅមក ពីព្រោះ​ព្យាការី​ទាំង​ពីរ​នាក់​នោះ​បាន​ធ្វើទុក្ខ​អ្នក​ដែល​រស់នៅ​លើ​ផែនដី​។

សូមមើលជំពូក

Khmer Christian Bible

អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ក៏​ត្រេកអរ​ ហើយ​នាំ​គ្នា​អបអរសាទរ​ដោយសារ​ពួកគេ​ស្លាប់​ រួច​ផ្ញើ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​អ្នក​នាំ​ព្រះបន្ទូល​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឈឺចាប់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​នៅ​ផែនដី​នឹង​មាន​អំណរ ហើយ​អបអរ​សាទរ ដោយ​អ្នក​ទាំង​ពីរ​បាន​ស្លាប់ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ហោរា​ទាំង​ពីរ​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​វេទនា​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​នឹង​មាន​ចិត្ត​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្យាការី*​ទាំង​ពីរ​រូប​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មនុស្ស​នៅ​ផែនដី​ទាំង​ប៉ុន្មាន គេ​នឹង​មាន​សេចក្ដី​អំណរ​ហើយ​លេង​សប្បាយ ពី​ដំណើរ​អ្នក​ទាំង​២​បាន​ស្លាប់​ហើយ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ហោរា​ទាំង​២​នោះ​បាន​ធ្វើ​ទុក្ខ​ដល់​មនុស្ស ដែល​នៅ​ផែនដី​ទាំង​ប៉ុន្មាន​ជា​ខ្លាំង​ណាស់។

សូមមើលជំពូក

អាល់គីតាប

មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​នឹង​មាន​ចិត្ដ​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ណាពី​ទាំង​ពីរ​នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។

សូមមើលជំពូក



វិវរណៈ 11:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រែងលោ​សត្រូវ​របស់ទូលបង្គំ​និយាយថា​៖ “យើង​ឈ្នះ​វា​ហើយ” ក្រែងលោ​បច្ចាមិត្ត​របស់ទូលបង្គំ​ត្រេកអរ នៅពេល​ទូលបង្គំ​រង្គើ​។


កុំឲ្យ​ពួក​អ្នកដែលធ្វើជា​សត្រូវ​នឹង​ទូលបង្គំ​ដោយ​ឥតហេតុ បាន​អរសប្បាយ​លើ​ទូលបង្គំ កុំឲ្យ​ពួកអ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ បាន​មិច​ភ្នែក​ឡើយ​។


ព្រះអង្គ​បាន​លើក​ដៃស្ដាំ​ពួក​បច្ចាមិត្ត​របស់គាត់​ឡើង ព្រះអង្គ​បាន​ធ្វើឲ្យ​អស់ទាំង​ខ្មាំងសត្រូវ​របស់គាត់​អរសប្បាយ​។


នៅពេល​សត្រូវ​របស់អ្នក​ដួល កុំ​អរសប្បាយ​ឡើយ នៅពេល​គេ​ជំពប់ ក៏​កុំឲ្យ​ចិត្ត​អ្នក​ត្រេកអរ​ដែរ


អ្នករាល់គ្នា​នឹង​ត្រូវ​មនុស្ស​ទាំងអស់​ស្អប់​ដោយសារតែ​នាម​របស់ខ្ញុំ ប៉ុន្តែ​អ្នក​ដែល​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ អ្នកនោះ​នឹង​បាន​សង្គ្រោះ​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​នឹង​យំ ហើយ​កាន់ទុក្ខ រីឯ​ពិភពលោក​នឹង​អរសប្បាយ​។ អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យព្រួយចិត្ត ប៉ុន្តែ​ទុក្ខព្រួយ​របស់អ្នករាល់គ្នា​នឹង​ត្រឡប់ជា​អំណរ​វិញ​។


ពិភពលោក​មិនអាច​ស្អប់​អ្នករាល់គ្នា​បានឡើយ ប៉ុន្តែ​គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ពិភពលោក​ថា ការប្រព្រឹត្ត​របស់​គេ​គឺ​អាក្រក់​។


នៅពេល​ឮ​ដូច្នេះ អង្គប្រជុំ​ក៏​ក្រេវក្រោធ ហើយ​ចង់​សម្លាប់​ពួកសាវ័ក​។


ហើយ​មិន​អរសប្បាយ​នឹង​សេចក្ដីទុច្ចរិត គឺ​អរសប្បាយ​នឹង​សេចក្ដីពិត​វិញ​;


នៅពេល​នាគ​នោះ​ឃើញ​ថា វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី វា​ក៏​ដេញតាម​ស្ត្រី​ដែល​សម្រាល​កូនប្រុស​នោះ​។


វា​បោកបញ្ឆោត​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ដោយ​ទីសម្គាល់​ដែល​ត្រូវបាន​ប្រទានឲ្យ​វា​ធ្វើ​នៅមុខ​សត្វតិរច្ឆាន​នោះ ទាំង​ប្រាប់​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបសំណាក​មួយ​ថ្វាយ​សត្វតិរច្ឆាន​នោះ​ដែល​ត្រូវ​របួស​ដោយ​មុខដាវ ប៉ុន្តែ​នៅមានជីវិត​។


រីឯ​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា គឺ​អស់អ្នក​ដែល​តាំងពី​កំណើត​នៃ​ពិភពលោក​មក គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវគេ​សម្លាប់​។


ទូតសួគ៌​ទីប្រាំ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​បល្ល័ង្ក​របស់​សត្វតិរច្ឆាន នោះ​អាណាចក្រ​របស់​វា​ក៏​ត្រឡប់ជា​ងងឹតសូន្យ ហើយ​មនុស្ស​បាន​ខាំ​អណ្ដាត​របស់​ខ្លួន​ដោយសារតែ​ការឈឺចាប់​។


ដោយព្រោះ​អ្នក​បាន​រក្សា​ពាក្យ​របស់យើង​អំពី​ការស៊ូទ្រាំ យើងក៏​នឹង​រក្សា​អ្នក​ពី​គ្រា​នៃ​ការសាកល្បង​ដែល​រៀបនឹង​មក​លើ​ពិភពលោក​ទាំងមូល​ដែរ ជា​គ្រា​ដែល​នឹង​មកដល់​ដើម្បី​សាក​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី។