Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 13:14 - ព្រះគម្ពីរខ្មែរសាកល

14 វា​បោកបញ្ឆោត​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ដោយ​ទីសម្គាល់​ដែល​ត្រូវបាន​ប្រទានឲ្យ​វា​ធ្វើ​នៅមុខ​សត្វតិរច្ឆាន​នោះ ទាំង​ប្រាប់​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបសំណាក​មួយ​ថ្វាយ​សត្វតិរច្ឆាន​នោះ​ដែល​ត្រូវ​របួស​ដោយ​មុខដាវ ប៉ុន្តែ​នៅមានជីវិត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ហើយ​វា​បោក​បញ្ឆោត​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយសារ​ទី​សំគាល់​ដែល​វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​នៅ​ពី​មុខ​សត្វ​សាហាវ​នោះ​ ទាំង​ប្រាប់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូប​ចម្លាក់​មួយ​សម្រាប់​សត្វ​សាហាវ​ដែល​មាន​របួស​ដោយសារ​ដាវ​ ហើយ​នៅ​មាន​ជីវិត​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហើយ​វា​បាន​បញ្ឆោត​មនុស្ស​នៅ​ផែនដី ដោយ‌សារ​ទី​សម្គាល់ ដែល​វា​មាន​អំណាច​ធ្វើ​នឹង​ធ្វើ​នៅ​មុខ​សត្វ​នោះ ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ផែនដី ឲ្យ​ឆ្លាក់​រូប​សត្វ​នោះ ដែល​ត្រូវ​របួស​នឹង​ដាវ តែ​បាន​រស់​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ​ឲ្យ​វង្វេង ដោយ​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​ឲ្យ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 វា​បញ្ឆោត​ពួក​មនុស្ស​នៅ​ផែនដី ដោយ‌សារ​ទី​សំគាល់ ដែល​វា​មាន​អំណាច​នឹង​ធ្វើ នៅ​មុខ​សត្វ​នោះ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ផែនដី ឲ្យ​ធ្វើ​រូប​សត្វ​នោះ ដែល​ត្រូវ​របួស​នឹង​ដាវ តែ​បាន​រស់​វិញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ​ឲ្យ​វង្វេង ដោយ​ធ្វើ​ទី​សំគាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​ឲ្យ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។

សូមមើលជំពូក ចម្លង




វិវរណៈ 13:14
29 ការដាក់ឲ្យឆ្លើយតបគ្នា  

សត្វតិរច្ឆាន​នោះ​ក៏​ត្រូវបាន​ចាប់ ហើយ​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​ដែល​ធ្វើ​ទីសម្គាល់​នៅមុខ​វា ក៏​ត្រូវបាន​ចាប់​ជាមួយ​វា​ដែរ​——​ព្យាការីក្លែងក្លាយម្នាក់នោះ​បាន​បោកបញ្ឆោត​ពួក​អ្នក​ដែល​ទទួល​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​អ្នក​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា ដោយ​ទីសម្គាល់ទាំងនោះ​។ វា​ទាំង​ពីរ​ក៏​ត្រូវបាន​ទម្លាក់​ទាំង​រស់ ទៅក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​។


ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។


រីឯ​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា គឺ​អស់អ្នក​ដែល​តាំងពី​កំណើត​នៃ​ពិភពលោក​មក គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវគេ​សម្លាប់​។


រីឯ​មារ​ដែល​បោកបញ្ឆោត​ពួកគេ ក៏​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ ជា​កន្លែងដែល​សត្វតិរច្ឆាន និង​ព្យាការីក្លែងក្លាយ​នៅ​។ ពួកវា​នឹង​រងការឈឺចាប់​ទាំងយប់ទាំងថ្ងៃ រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


ពន្លឺ​ចង្កៀង មិន​ភ្លឺ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​កូនកំលោះ និង​កូនក្រមុំ ក៏‍​លែង​ឮ​ក្នុង​អ្នក​ទៀត​ដែរ​! ពីព្រោះ​បណ្ដា​ឈ្មួញ​របស់អ្នក ជា​អ្នកធំ​នៃ​ផែនដី និង​ពីព្រោះ​ប្រជាជាតិ​ទាំងអស់​ត្រូវបាន​បោកបញ្ឆោត​ដោយ​មន្តអាគម​របស់អ្នក


ដូច្នេះ ទូតសួគ៌​ទីមួយ​ក៏​ចេញទៅ ហើយ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ផែនដី នោះ​មាន​ដំបៅ​ដ៏អាក្រក់ និង​ឈឺចាប់ កើតមាន​លើ​មនុស្ស​ដែល​មាន​សញ្ញាសម្គាល់​របស់​សត្វតិរច្ឆាន និង​មនុស្ស​ដែល​ថ្វាយបង្គំ​រូបសំណាក​របស់​វា​។


ពេលនោះ ខ្ញុំ​ឃើញ​អ្វី​ដូចជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​។ អ្នក​ដែល​មានជ័យជម្នះ​លើ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​លេខ​នៃ​ឈ្មោះ​របស់​វា ក៏​ឈរ​លើ​សមុទ្រ​កែវ​នោះ ទាំង​កាន់​ពិណ​របស់​ព្រះ


ផ្សែង​នៃ​ការឈឺចាប់​របស់​ពួកគេ នឹង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ ពួក​អ្នក​ដែល​ថ្វាយបង្គំ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​អ្នកណាក៏ដោយដែល​ទទួល​សញ្ញាសម្គាល់​ឈ្មោះ​របស់​វា នឹង​គ្មាន​សេចក្ដីសម្រាក​ទាំងយប់ទាំងថ្ងៃ​។


មាន​ទូតសួគ៌​មួយរូបទៀត ជា​ទូត​ទីបី​បាន​តាម​ទូតទាំងពីរ​មក បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប្រសិនបើ​អ្នកណា​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ និង​រូបសំណាក​របស់​វា ហើយ​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ឬ​នៅលើ​ដៃ​របស់​ខ្លួន


វា​ត្រូវបាន​ប្រទានឲ្យ​ផ្ដល់​ខ្យល់ដង្ហើម​ដល់​រូបសំណាក​របស់​សត្វតិរច្ឆាន​នោះ ដើម្បីឲ្យ​រូបសំណាក​របស់​សត្វតិរច្ឆាន​នោះ​អាច​សូម្បីតែ​និយាយ ហើយ​អាច​ធ្វើ​ឲ្យ​អ្នកណាក៏ដោយដែល​មិន​ថ្វាយបង្គំ​រូបសំណាក​របស់​សត្វតិរច្ឆាន​នោះ​ត្រូវបាន​សម្លាប់​ផង​។


វា​នឹង​ប្រឆាំង ហើយ​លើកតម្កើងខ្លួន​ឲ្យ​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់​ដែល​គេ​ហៅថា​ព្រះ ឬ​អ្វីៗដែល​គេ​ថ្វាយបង្គំ រហូតដល់​វា​អង្គុយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​។


“ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។


អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​; ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​; អ្នកនោះ​មិន​អាច​ដោះ​ខ្លួន ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


ដោយព្រោះ​អ្នក​បាន​រក្សា​ពាក្យ​របស់យើង​អំពី​ការស៊ូទ្រាំ យើងក៏​នឹង​រក្សា​អ្នក​ពី​គ្រា​នៃ​ការសាកល្បង​ដែល​រៀបនឹង​មក​លើ​ពិភពលោក​ទាំងមូល​ដែរ ជា​គ្រា​ដែល​នឹង​មកដល់​ដើម្បី​សាក​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី។


បន្ទាប់មក ខ្ញុំ​ឃើញ​សត្វតិរច្ឆាន​មួយ​ឡើងមក​ពី​សមុទ្រ​។ វា​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ មាន​មកុដរាជ្យ​ដប់​នៅលើ​ស្នែង​របស់​វា ហើយ​នៅលើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យប្រមាថព្រះ​។


បន្ទាប់មក ខ្ញុំ​ឃើញ​វិញ្ញាណអសោច​បី ដូចជា​កង្កែប ចេញមកពី​មាត់​នាគ មាត់​សត្វតិរច្ឆាន និង​មាត់​ព្យាការីក្លែងក្លាយ​ម្នាក់​នោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម