Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 13:4 - ព្រះគម្ពីរខ្មែរសាកល

4 ក្រែងលោ​សត្រូវ​របស់ទូលបង្គំ​និយាយថា​៖ “យើង​ឈ្នះ​វា​ហើយ” ក្រែងលោ​បច្ចាមិត្ត​របស់ទូលបង្គំ​ត្រេកអរ នៅពេល​ទូលបង្គំ​រង្គើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្រែង​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំពោល​ថា «អញ​បាន​ឈ្នះ​វា​ហើយ» ហើយ​បច្ចា‌មិត្តរបស់​ទូល‌បង្គំនាំ​គ្នា​ត្រេក​អរ ព្រោះ​តែ​ទូល‌បង្គំបរាជ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្រែង​លោ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ពោល​ថា «អញ​បាន​ឈ្នះ​វា​ហើយ!» ហើយ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​នាំ​គ្នា​ត្រេក​អរ​សប្បាយ ព្រោះ​តែ​ទូលបង្គំ​បរា‌ជ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ក្រែង​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ថា អញ​បាន​ឈ្នះ​វា​ហើយ ហើយ​អ្នក​ដែល​ត​តាំង​នឹង​ទូលបង្គំ មាន​សេចក្ដី​អំណរ ដោយ​ទូលបង្គំ​ត្រូវ​រឥល​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្រែង​លោ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ពោល​ថា «អញ​បាន​ឈ្នះ​វា​ហើយ!» ហើយ​បច្ចា‌មិត្ត​របស់​ខ្ញុំ​នាំ​គ្នា​ត្រេក​អរ​សប្បាយ ព្រោះ​តែ​ខ្ញុំ​បរា‌ជ័យ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 13:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​បាន​ភ្លេច​ហើយ​! ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​មិន​ទត​ឃើញ​ជារៀងរហូត”។


ប្រាកដមែន គេ​នឹង​មិន​រង្គើ​ជារៀងរហូត​; មនុស្ស​សុចរិត​នឹង​ស្ថិតនៅ​ក្នុង​ការនឹកចាំ​ជារៀងរហូត​។


ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ​! សូម​កុំឲ្យ​ពួក​សត្រូវ​របស់ទូលបង្គំ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​!


កុំឲ្យ​ពួក​អ្នកដែលធ្វើជា​សត្រូវ​នឹង​ទូលបង្គំ​ដោយ​ឥតហេតុ បាន​អរសប្បាយ​លើ​ទូលបង្គំ កុំឲ្យ​ពួកអ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ បាន​មិច​ភ្នែក​ឡើយ​។


កុំឲ្យ​ពួកគេ​ពោល​ក្នុងចិត្ត​ថា​៖ “ហាសហា​! ដូច​បំណង​យើង​ហើយ​!”។ កុំឲ្យ​ពួកគេ​ពោលថា​៖ “យើង​បាន​លេប​វា​ហើយ​!”។


ដ្បិត​ទូលបង្គំ​បាន​ទូលថា​៖ “កុំឲ្យ​ពួកគេ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​; នៅពេល​ជើង​ទូលបង្គំ​រអិល ពួកគេ​លើក​ខ្លួន​ឡើង​ទាស់នឹង​ទូលបង្គំ”។


ចូរ​ទម្លាក់​បន្ទុក​របស់អ្នក​លើ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​នឹង​ទ្រទ្រង់​អ្នក ព្រះអង្គ​នឹង​មិន​ឲ្យ​មនុស្ស​សុចរិត​រង្គើ​ឡើយ គឺ​ជារៀងរហូត​។


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ជាខ្លាំង​ឡើយ​។


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ឡើយ​។


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! សូម​កុំឲ្យ​មនុស្សលោក​មានជ័យជម្នះ​ឡើយ សូមឲ្យ​ប្រជាជាតិ​នានា​ត្រូវបាន​ជំនុំជម្រះ​នៅចំពោះ​ព្រះអង្គ​។


មនុស្ស​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីអាក្រក់​មិនបានទេ រីឯ​ឫស​របស់​មនុស្ស​សុចរិត មិន​រង្គើ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម