ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 39:9 - ព្រះគម្ពីរខ្មែរសាកល

ក្នុង​ផ្ទះ​នេះ គ្មាន​អ្នកណា​ធំ​ជាង​ខ្ញុំ​ឡើយ​។ លោក​មិន​បាន​សំចៃទុក​អ្វីមួយ​ពី​ខ្ញុំ​ឡើយ លើកលែងតែ​លោកស្រី​ប៉ុណ្ណោះ ពីព្រោះ​លោកស្រី​ជា​ប្រពន្ធ​របស់លោក​។ ដូច្នេះ តើ​ខ្ញុំ​នឹង​ធ្វើ​អំពើអាក្រក់​ដ៏ធំ​នេះ ព្រមទាំង​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះ​ដូចម្ដេចកើត​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទេ​ក្នុង​ផ្ទះ​នេះ ហើយ​លោក​ក៏​មិន​បាន​ហួង​ហែង​របស់​ណា​នឹង​ខ្ញុំ​ដែរ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក។ ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​យ៉ាង​ធំ​នេះ ដោយ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ម្ដេច​បាន?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប៉ះ‌ពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់ វៀរ‌លែង​តែ​លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​លោក។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​បាន​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ក្នុង​ផ្ទះ​នេះ​ទេ ហើយ​លោក​ក៏​មិន​បាន​ហួង​ទុក​របស់​ណា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​លោក​ស្រី​ប៉ុណ្ណោះ ពី​ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង

សូមមើលជំពូក

អាល់គីតាប

ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​វៀរ​លែង​តែ លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​គាត់។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​បាន​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​អុលឡោះ​បាន​ដែរ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 39:9
34 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រជាជន​សូដុម​ជា​មនុស្សបាបដ៏អាក្រក់ក្រៃលែង​នៅចំពោះ​ព្រះយេហូវ៉ា​។


ប៉ុន្តែ​ព្រះ​យាង​មក​ឯ​អ័ប៊ីម្ម៉ាឡិច​ក្នុង​សុបិន​ពេលយប់ ហើយ​មានបន្ទូល​នឹង​ទ្រង់​ថា​៖ “មើល៍! អ្នក​នឹង​ស្លាប់ ដោយសារតែ​ស្ត្រី​ដែល​អ្នក​បាន​យកមក​នេះ ដ្បិត​នាង​រៀបការ​ប្ដី​ហើយ”។


ព្រះ​មានបន្ទូល​នឹង​ទ្រង់​ក្នុង​សុបិន​ថា​៖ “មែន យើង​ដឹង​ហើយ​ថា​អ្នក​បាន​ធ្វើ​ការនេះ​ដោយ​ចិត្ត​បរិសុទ្ធ ដូច្នេះ​យើង​បាន​ឃាត់​អ្នក​មិន​ឲ្យ​ប្រព្រឹត្តបាប​ទាស់នឹង​យើង​។ ហេតុនេះហើយបានជា​យើង​មិន​បាន​ឲ្យ​អ្នក​ប៉ះពាល់​នាង​ឡើយ​។


អ័ប៊ីម្ម៉ាឡិច​ក៏​ហៅ​អ័ប្រាហាំ​មក ហើយ​មានរាជឱង្ការ​នឹង​គាត់​ថា​៖ “អ្នក​បាន​ធ្វើ​អី​ដល់​យើង​ដូច្នេះ​? តើ​យើង​បាន​ប្រព្រឹត្តបាប​ទាស់នឹង​អ្នក​ឬ បានជា​អ្នក​នាំ​បាប​ដ៏ធំ​នេះ​មក​លើ​យើង និង​លើ​អាណាចក្រ​របស់យើង​ដូច្នេះ​? អ្នក​បាន​ធ្វើ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ដល់​យើង​ឡើយ”។


អ័ប្រាហាំ​និយាយ​នឹង​បាវបម្រើ​របស់គាត់ ជា​ចាស់ទុំ​ក្នុង​ផ្ទះ​របស់គាត់​ដែល​គ្រប់គ្រង​លើ​របស់ទាំងអស់​ដែល​គាត់​មាន ថា​៖ “ចូរ​ដាក់​ដៃ​អ្នក​នៅក្រោម​ភ្លៅ​ខ្ញុំ


ទោះបីជា​នាង​និយាយ​នឹង​យ៉ូសែប​ជា​រៀងរាល់ថ្ងៃ​ក៏ដោយ ក៏​គាត់​មិន​ព្រម​ស្ដាប់តាម​នាង ដើម្បី​រួមដំណេក​ជាមួយ​នាង ឬ​នៅ​ជាមួយ​នាង​ឡើយ​។


អ្នក​នឹង​ត្រួត​លើ​ដំណាក់​របស់យើង ហើយ​ប្រជារាស្ត្រ​ទាំងអស់​របស់យើង​នឹង​ចុះចូល​នឹង​បង្គាប់​របស់អ្នក​។ មានតែ​រាជ្យបល្ល័ង្ក​ប៉ុណ្ណោះ ដែលធ្វើឲ្យ​យើង​ធំ​ជាង​អ្នក”។


លុះដល់​ថ្ងៃ​ទីបី យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ធ្វើ​ដូច្នេះ ហើយ​មានជីវិតរស់​ចុះ ដ្បិត​យើង​កោតខ្លាច​ព្រះ​។


ចំពោះ​ព្រះអង្គ គឺ​ចំពោះ​ព្រះអង្គ​តែមួយអង្គគត់ប៉ុណ្ណោះ ដែល​ទូលបង្គំ​បាន​ប្រព្រឹត្តបាប ទូលបង្គំ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ត្រូវបាន​រាប់ជាសុចរិតយុត្តិធម៌ នៅពេល​ព្រះអង្គ​មានបន្ទូល ព្រះអង្គ​ត្រូវបាន​រាប់ជាបរិសុទ្ធ នៅពេល​ព្រះអង្គ​ជំនុំជម្រះ​។


អ្នកដែល​ចូលទៅឯ​ប្រពន្ធ​របស់​អ្នកជិតខាង​ក៏ដូច្នោះដែរ​; អស់អ្នក​ដែល​ប៉ះពាល់​នាង នឹង​មិន​រួចទោស​ឡើយ​។


អ្នកដែល​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​ស្រី គឺ​ខ្វះ​វិចារណញ្ញាណ​; អ្នកដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បំផ្លាញ​ព្រលឹង​របស់ខ្លួន​។


ខ្ញុំ​បាន​រកឃើញ​អ្វីដែល​ល្វីងជូរចត់​ជាង​សេចក្ដីស្លាប់​ទៅទៀត គឺ​មនុស្សស្រី​ដែល​ចិត្ត​របស់នាង​ជា​អន្ទាក់ និង​ជា​សំណាញ់ ហើយ​ដៃ​របស់នាង​ជា​ខ្នោះ​។ អ្នកដែល​ផ្គាប់ព្រះហឫទ័យ​ព្រះ នឹង​រួចផុត​ពី​នាង ប៉ុន្តែ​មនុស្សបាប​នឹង​ត្រូវ​នាង​ចាប់​វិញ​។


រីឯ​អ្នក​ដែល​មិន​បាន​ដឹង ហើយ​បាន​ប្រព្រឹត្ត​សម​នឹង​ការវាយ អ្នកនោះ​នឹង​ត្រូវ​វាយ​តិច​ទេ​។ ដូច្នេះ អស់អ្នក​ដែល​ត្រូវបាន​ប្រទានឲ្យ​ច្រើន នឹង​ត្រូវបាន​ទាមទារ​ច្រើន​ពី​អ្នកនោះ ហើយ​អ្នកដែល​ត្រូវបាន​ផ្ទុកផ្ដាក់​ឲ្យ​ច្រើន អ្នកនោះ​នឹង​ត្រូវបាន​ទាមទារ​រឹតតែច្រើន​ទៅទៀត​។


ក្នុងករណីនេះ តម្រូវ​ឲ្យ​មេការ​ជា​មនុស្ស​ស្មោះត្រង់​។


ឬ​លួចបន្លំ​ឡើយ ផ្ទុយទៅវិញ ត្រូវ​សម្ដែង​ភាពស្មោះត្រង់​ដ៏ល្អ​ក្នុង​គ្រប់ជំពូក ដើម្បី​បាន​តុបតែង​សេចក្ដីបង្រៀន​របស់​ព្រះ​ជា​ព្រះសង្គ្រោះ​នៃយើង​ក្នុង​គ្រប់ការទាំងអស់​។


ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។


អស់អ្នក​ដែល​កើតមក​ពី​ព្រះ មិន​បន្ត​ប្រព្រឹត្តបាប​ទេ ពីព្រោះ​គ្រាប់ពូជ​របស់​ព្រះអង្គ​ស្ថិតនៅ​ក្នុង​អ្នកនោះ​; អ្នកនោះ​មិនអាច​បន្ត​ប្រព្រឹត្តបាប​បានឡើយ ពីព្រោះ​គាត់​បាន​កើតមក​ពី​ព្រះ​។


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។