Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:3 - ព្រះគម្ពីរខ្មែរសាកល

3 ប៉ុន្តែ​ព្រះ​យាង​មក​ឯ​អ័ប៊ីម្ម៉ាឡិច​ក្នុង​សុបិន​ពេលយប់ ហើយ​មានបន្ទូល​នឹង​ទ្រង់​ថា​៖ “មើល៍! អ្នក​នឹង​ស្លាប់ ដោយសារតែ​ស្ត្រី​ដែល​អ្នក​បាន​យកមក​នេះ ដ្បិត​នាង​រៀបការ​ប្ដី​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្តែ ព្រះ​បាន​មក​ពន្យល់​សប្តិ​ប្រាប់​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​នៅ​ពេល​យប់​ថា៖ «មើល៍! អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នកបាន​យក​មក​នេះ ដ្បិត​នាង​ជា​ប្រពន្ធ​គេ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​នោះ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​ស្ដេច​អប៊ីម៉ា‌ឡិច ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នក​បាន​ចាប់​មក​នោះ​ជា​មិន​ខាន ដ្បិត​នាង​មាន​ប្ដី​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​ព្រះ‌ទ្រង់​មក​ពន្យល់​សប្តិ​ប្រាប់​អ័ប៊ី‌ម៉្មា‌ឡិច​នៅ​ពេល​យប់​ថា មើល ឯង​ទុក​ដូច​ជា​មនុស្ស​ស្លាប់ ដោយ​ព្រោះ​ស្ត្រី​ដែល​ឯង​បាន​យក​នេះ ពី​ព្រោះ​នាង​ជា​ប្រពន្ធ​គេ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​នោះ អុលឡោះ​មក​ជួប​ស្តេច​អប៊ីម៉ា‌ឡិច ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា៖ «អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នក​បាន​ចាប់​មក​នោះ​ជា​មិន​ខាន ដ្បិត​នាង​មាន​ប្ដី​ហើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​វាយ​ផារ៉ោន និង​អ្នកដំណាក់​របស់ទ្រង់ ដោយ​គ្រោះកាច​ដ៏ធំ ដោយសារតែ​សារ៉ាយ​ប្រពន្ធ​របស់​អាប់រ៉ាម​។


ដូច្នេះ ផារ៉ោន​ក៏​ហៅ​អាប់រ៉ាម​មក ហើយ​មានរាជឱង្ការថា​៖ “ម្ដេចក៏​អ្នក​ធ្វើ​យ៉ាងនេះ​ដល់​យើង​ដូច្នេះ​? ម្ដេចក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ប្រពន្ធ​របស់អ្នក​?


ឥឡូវនេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​បុរស​នោះ​ទៅវិញ​ចុះ ដ្បិត​គាត់​ជា​ព្យាការី ដូច្នេះ​គាត់​នឹង​អធិស្ឋាន​ឲ្យ​អ្នក នោះ​អ្នក​នឹង​មានជីវិតរស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ប្រគល់ទៅវិញ​ទេ ចូរ​ដឹង​ថា​អ្នក​មុខជាស្លាប់មិនខាន គឺ​អ្នក និង​មនុស្ស​ទាំងអស់​ដែល​ជារបស់​អ្នក”។


គាត់​បាន​យល់សប្តិ នោះ​មើល៍! មាន​ជណ្ដើរ​មួយ​បញ្ឈរ​នៅលើ​ដី រីឯ​ចុង​វា​ទៅ​ដល់​មេឃ ហើយ​មើល៍! មាន​បណ្ដា​ទូតសួគ៌​របស់​ព្រះ ឡើងចុះៗ​តាម​ជណ្ដើរនោះ​!


ប៉ុន្តែ​នៅ​យប់​នោះ ព្រះ​យាង​មក​ជួប​ឡាបាន់​ជា​ជនជាតិអើរ៉ាម​ក្នុង​យល់សប្តិ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី”។


ពេលនោះ យ៉ូសែប​យល់សប្តិឃើញ​យល់សប្តិ​មួយ ហើយ​ប្រាប់​ពួក​បងប្រុស​របស់ខ្លួន នោះ​ពួកគេ​ក៏​ស្អប់​គាត់​រឹតតែខ្លាំងឡើងទៀត​។


ក្រោយមក គាត់​យល់សប្តិឃើញ​យល់សប្តិ​មួយទៀត ក៏​រៀបរាប់ប្រាប់​ពួក​បងប្រុស​របស់គាត់​ថា​៖ “មើល៍! ខ្ញុំ​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយទៀត ហើយ​មើល៍! ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ដប់មួយ​ក្រាបចុះ​នៅចំពោះ​ខ្ញុំ​!”។


បន្ទាប់មក មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប​ដែល​ជាប់ឃុំឃាំង​នៅក្នុង​គុក ពួកគេ​ទាំង​ពីរ​បាន​យល់សប្តិឃើញ​យល់សប្តិ គឺ​ម្នាក់ៗ​បាន​យល់សប្តិ​នៅក្នុង​យប់​តែមួយ ដែល​យល់សប្តិ​របស់ពួកគេ​មាន​អត្ថន័យ​រៀងៗខ្លួន​។


ពួកគេ​ឆ្លើយថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ”។ យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “តើ​ការកាត់ស្រាយ​មិនមែន​មកពី​ព្រះ​ទេ​ឬ​? សូម​ប្រាប់​ខ្ញុំ​មក”។


នៅ​យប់នោះ ព្រះ​មានបន្ទូល​នឹង​អ៊ីស្រាអែល​ក្នុង​និមិត្ត​ថា​៖ “យ៉ាកុប​! យ៉ាកុប​អើយ​!”។ គាត់​ទូលថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ”។


ព្រះអង្គ​មិន​បណ្ដោយឲ្យ​អ្នកណា​សង្កត់សង្កិន​ពួកគេ​ឡើយ ហើយ​ដោយយល់ដល់​ពួកគេ ព្រះអង្គ​ស្ដីបន្ទោស​បណ្ដា​ស្ដេច ថា​៖


នៅពេល​គាត់​បាន​សញ្ជឹងគិត​ការទាំងនេះ​ហើយ មើល៍! មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​លេចមក​ដល់​គាត់​ក្នុង​យល់សប្តិ ហើយ​និយាយថា​៖ “យ៉ូសែប​ពូជពង្ស​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​ទទួល​ម៉ារា​ជា​ប្រពន្ធ​របស់អ្នក​ឡើយ ពីព្រោះ​កូន​ដែល​ចាប់កំណើត​នៅក្នុង​ផ្ទៃ​នាង គឺ​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ទេ​។


ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម