Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 12:48 - ព្រះគម្ពីរខ្មែរសាកល

48 រីឯ​អ្នក​ដែល​មិន​បាន​ដឹង ហើយ​បាន​ប្រព្រឹត្ត​សម​នឹង​ការវាយ អ្នកនោះ​នឹង​ត្រូវ​វាយ​តិច​ទេ​។ ដូច្នេះ អស់អ្នក​ដែល​ត្រូវបាន​ប្រទានឲ្យ​ច្រើន នឹង​ត្រូវបាន​ទាមទារ​ច្រើន​ពី​អ្នកនោះ ហើយ​អ្នកដែល​ត្រូវបាន​ផ្ទុកផ្ដាក់​ឲ្យ​ច្រើន អ្នកនោះ​នឹង​ត្រូវបាន​ទាមទារ​រឹតតែច្រើន​ទៅទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

48 អ្នកណា​ដែល​មិន​ដឹង​ ហើយ​បាន​ធ្វើ​អ្វី​មួយ​សម​នឹង​ត្រូវ​រំពាត់​ នោះ​នឹង​ត្រូវ​វាយ​តិច​តួច​ទេ​ ដ្បិត​អ្នកណា​ដែល​គេ​ឲ្យ​ច្រើន​ នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ​ ឯ​អ្នកណា​ដែល​គេ​មាន​ទំនុក​ចិត្ដ​ច្រើន​ នោះ​គេ​នឹង​សុំ​ពី​អ្នក​នោះ​រឹតតែ​ច្រើន​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ប៉ុន្ដែ អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ អ្នក​នោះ​នឹង​ត្រូវ​វាយ​តិច ហើយ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ឲ្យច្រើន នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្តិច​ទេ។ បើ​គេ​ឲ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 ឯ​អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ នោះ​នឹង​ត្រូវ​វាយ​តិច​វិញ ឯ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

48 ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ដ​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ដ​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្ដិច​ទេ។ បើ​គេ​ឲ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។

សូមមើលជំពូក ចម្លង




លូកា 12:48
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ហើយ​អ្នកនោះ​នឹង​មានសម្បូរហូរហៀរ ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និង​ពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ស៊ីបង្ហិន​ផ្ទះ​របស់​ស្ត្រីមេម៉ាយ ហើយ​ធ្វើពុត​ជា​អធិស្ឋាន​យ៉ាងយូរ​។ ហេតុនេះហើយបានជា​អ្នករាល់គ្នា​នឹង​ទទួលទោស​ធ្ងន់ជាង​។


ពេលនោះ ពេត្រុស​ទូល​សួរថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សម្រាប់​យើងខ្ញុំ ឬ​សម្រាប់​ទាំងអស់គ្នា​ដែរ?”។


“ខ្ញុំ​មក​ដើម្បី​បោះ​ភ្លើង​ទៅ​លើ​ផែនដី ហើយ​ខ្ញុំ​ចង់​ខ្លាំង​ណាស់ហ្ន៎ ឲ្យ​ភ្លើងនោះ​បាន​ឆេះ​រួចហើយ​!


សេដ្ឋី​ក៏​ហៅ​អ្នកគ្រប់គ្រងនោះ​មក និយាយថា​: ‘រឿងនេះ​ដែល​ខ្ញុំ​បាន​ឮ​អំពី​អ្នក​ជា​អ្វី​? ចូរ​រៀបចំ​របាយការណ៍​អំពី​ការគ្រប់គ្រង​របស់អ្នក​មក ពីព្រោះ​អ្នក​មិន​អាច​ធ្វើជាអ្នកគ្រប់គ្រង​បន្ត​ទៀត​បាន​ទេ’។


ប្រសិនបើ​ខ្ញុំ​មិន​បាន​មក ហើយ​ប្រាប់​ពួកគេ​ទេ នោះ​ពួកគេ​គ្មាន​បាប​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​គ្មាន​ពាក្យដោះសា​អំពី​បាប​របស់​ពួកគេ​ឡើយ​។


“ថ្វីត្បិតតែ​ព្រះ​បាន​ទតរំលង​ជំនាន់​អវិជ្ជា​ទាំងនោះ​ក៏ដោយ ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​កំពុង​បង្គាប់​មនុស្ស​ទាំងអស់​នៅ​គ្រប់ទីកន្លែង​ឲ្យ​កែប្រែចិត្ត


សេចក្ដីបង្រៀននេះ ស្របតាម​ដំណឹងល្អ​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏មានពរ ជា​ដំណឹងល្អ​ដែល​ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​។


ទោះបី​ពីមុន ខ្ញុំ​ជា​មនុស្ស​ប្រមាថព្រះ ជា​អ្នកបៀតបៀន និង​ជា​មនុស្សព្រហើន​ក៏ដោយ ក៏​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ភាពមិនយល់ ក្នុង​ភាពឥតជំនឿ


ឱ ធីម៉ូថេ​អើយ! ចូរ​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹងអ្នក ទាំង​ចៀសវាង​ពាក្យប៉ប៉ាច់ប៉ប៉ោច​ដែលប្រមាថព្រះ និង​ពាក្យទទឹងទទែង​ដែល​គេ​ហៅខុស​ថា “ចំណេះដឹង”។


នៅ​ពេលកំណត់ ព្រះ​បាន​សម្ដែង​ព្រះបន្ទូល​របស់​ព្រះអង្គ តាមរយៈ​ការប្រកាស​ដែល​ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​តាម​បញ្ជា​របស់​ព្រះ ជា​ព្រះសង្គ្រោះ​នៃយើង​។


បងប្អូន​របស់ខ្ញុំ​អើយ កុំ​ធ្វើជា​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ដែលធ្វើជាគ្រូ​នឹង​ទទួល​ការជំនុំជម្រះ​តឹងរ៉ឹងជាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម