Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទីតុស 2:10 - ព្រះគម្ពីរខ្មែរសាកល

10 ឬ​លួចបន្លំ​ឡើយ ផ្ទុយទៅវិញ ត្រូវ​សម្ដែង​ភាពស្មោះត្រង់​ដ៏ល្អ​ក្នុង​គ្រប់ជំពូក ដើម្បី​បាន​តុបតែង​សេចក្ដីបង្រៀន​របស់​ព្រះ​ជា​ព្រះសង្គ្រោះ​នៃយើង​ក្នុង​គ្រប់ការទាំងអស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ឥត​លួច​បន្លំ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​សំដែង​ភាព​ស្មោះត្រង់​ទាំង​ស្រុង​ ដើម្បី​តុបតែង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឥត​លួច​បន្លំ​ឡើយ គឺ​ត្រូវ​សម្តែង​ខ្លួន​ជា​ស្មោះ​ត្រង់​គ្រប់​ជំពូក ដើម្បី​ឲ្យ​បាន​តាក់​តែង​សេចក្ដី​បង្រៀន​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​កិច្ច​ការ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មិន​ត្រូវ​គៃ‌បន្លំ​យក​អ្វី​ពី​ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​សម្តែង​ចិត្ត​ល្អ​ស្មោះ​ត្រង់​ទាំង​ស្រុង​ជានិច្ច ដើម្បី​លើក​កិត្តិយស​សេចក្ដី​បង្រៀន​អំពី​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះ‌ត្រង់​ល្អ​គ្រប់​ជំពូក ដើម្បី​ឲ្យ​បាន​តាក់‌តែង​សេចក្ដី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 មិន​ត្រូវ​គៃ‌បន្លំ​យក​អ្វី​ពី​ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​សំដែង​ចិត្ដ​ល្អ​ស្មោះ​ត្រង់​ទាំង​ស្រុង​ជា‌និច្ច ដើម្បី​លើក​កិត្ដិយស​សេចក្ដី​បង្រៀន​អំពី​អុលឡោះ ជា​ម្ចាស់‌សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

សូមមើលជំពូក ចម្លង




ទីតុស 2:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​របស់ទូលបង្គំ​នៅលើ​អ្នកដែល​ស្មោះត្រង់​ក្នុង​ស្រុក ដើម្បីឲ្យ​គេ​បាន​រស់នៅ​ជាមួយ​ទូលបង្គំ​; អ្នកដែល​ដើរ​ក្នុង​ផ្លូវ​គ្រប់លក្ខណ៍ អ្នកនោះ​នឹង​បម្រើ​ទូលបង្គំ​។


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


“ចុះ​តើ​នរណា​ជា​បាវបម្រើ​ស្មោះត្រង់ ហើយ​មានប្រាជ្ញា ដែល​ចៅហ្វាយ​បាន​តែងតាំងឲ្យត្រួត​លើ​អ្នកផ្ទះ​របស់​លោក ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេលកំណត់​?


ដូច្នេះ ចូរឲ្យ​ពន្លឺ​របស់អ្នករាល់គ្នា​ភ្លឺ​នៅមុខ​មនុស្ស​យ៉ាងនោះដែរ ដើម្បីឲ្យ​គេ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​។


ហើយ​វិញ្ញាណ​របស់ខ្ញុំ​ត្រេកអរ​នឹង​ព្រះ​ដែល​ជា​ព្រះសង្គ្រោះ​នៃខ្ញុំ


ទារក​នោះ​ក៏​ធំឡើង ហើយ​មាំមួន​ខាង​វិញ្ញាណ​។ គាត់​រស់នៅ​ទីរហោស្ថាន​រហូតដល់​ថ្ងៃ​ដែលគាត់​បង្ហាញ​ខ្លួន​ដល់​អ៊ីស្រាអែល​៕


អ្នក​ដែល​ស្មោះត្រង់​នឹង​ការ​តូចបំផុត ក៏​ស្មោះត្រង់​នឹង​ការ​ជាច្រើន ហើយ​អ្នក​ដែល​ទុច្ចរិត​នឹង​ការ​តូចបំផុត ក៏​ទុច្ចរិត​នឹង​ការ​ជាច្រើន​ដែរ។


គាត់​និយាយ​ដូច្នេះ មិនមែន​ដោយសារ​គាត់​យកចិត្តទុកដាក់​ចំពោះ​អ្នកក្រ​ទេ គឺ​ដោយសារ​គាត់​ជា​ចោរ​។ គាត់​កាន់​ថង់ប្រាក់ ហើយ​តែងតែ​លួចយក​អ្វី​ដែល​គេ​ដាក់​ក្នុងថង់នោះ​។


ក្នុងករណីនេះ តម្រូវ​ឲ្យ​មេការ​ជា​មនុស្ស​ស្មោះត្រង់​។


ដូច្នេះ ខ្ញុំ​ដែលជា​អ្នកទោស​ម្នាក់​ក្នុង​ព្រះអម្ចាស់ សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ដើរ​តាមបែបសមគួរ​នឹង​ការត្រាស់ហៅ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ


គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ


ជាទីបញ្ចប់ បងប្អូន​អើយ អ្វីៗដែល​ពិត អ្វីៗដែល​គួរគោរព អ្វីៗដែល​សុចរិត អ្វីៗដែល​បរិសុទ្ធ អ្វីៗដែល​គួរស្រឡាញ់ អ្វីៗដែល​មានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើ​មាន​គុណធម៌​ណាមួយ ‍ឬ​សេចក្ដីគួរសរសើរ​ណាមួយ ចូរឲ្យ​គិត​អំពី​សេចក្ដីទាំងនោះ​ចុះ​។


ពី​ខ្ញុំ ប៉ូល ដែលជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ស្របតាម​បទបញ្ជា​របស់​ព្រះ​ដែលជា​ព្រះសង្គ្រោះ​នៃយើង និង​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែលជា​សេចក្ដីសង្ឃឹម​របស់យើង


ចំពោះ​ចាស់ទុំ​ដែល​គ្រប់គ្រង​បាន​ល្អ ត្រូវ​រាប់​អ្នកនោះ​ថាស័ក្ដិសម​នឹង​កិត្តិយស​ទ្វេដង ជាពិសេស​ចាស់ទុំ​ដែល​ធ្វើការនឿយហត់​ក្នុង​ការប្រកាសព្រះបន្ទូល និង​ការបង្រៀន​។


អស់អ្នកដែល​នៅ​ក្រោម​នឹម​ជា​បាវបម្រើ ត្រូវ​ចាត់ទុក​ចៅហ្វាយ​របស់ខ្លួន​ថា​ស័ក្ដិសម​នឹង​ទទួល​កិត្តិយស​គ្រប់យ៉ាង ដើម្បីកុំឲ្យ​ព្រះនាម​របស់​ព្រះ និង​សេចក្ដីបង្រៀន ត្រូវបាន​ប្រមាថ​ឡើយ​។


ប្រសិនបើ​មាន​អ្នកណា​បង្រៀនគោលលទ្ធិផ្សេង ហើយ​មិន​យល់ស្រប​នឹង​ព្រះបន្ទូល​ដ៏ត្រឹមត្រូវ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​មិន​យល់ស្រប​នឹង​សេចក្ដីបង្រៀន​នៃ​ការគោរពព្រះ​ទេ


នៅ​ពេលកំណត់ ព្រះ​បាន​សម្ដែង​ព្រះបន្ទូល​របស់​ព្រះអង្គ តាមរយៈ​ការប្រកាស​ដែល​ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​តាម​បញ្ជា​របស់​ព្រះ ជា​ព្រះសង្គ្រោះ​នៃយើង​។


ប៉ុន្តែ​នៅពេល​សេចក្ដីសប្បុរស និង​សេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ​របស់​ព្រះ​ដែល​ជា​ព្រះសង្គ្រោះ​នៃយើង​បាន​លេចមក


អ្នករាល់គ្នា​ត្រូវ​មាន​កិរិយា​ល្អ​នៅក្នុងចំណោម​សាសន៍ដទៃ ធ្វើដូច្នេះ​ទោះបីជា​គេ​មួលបង្កាច់​អ្នករាល់គ្នា​ដូចជា​មនុស្សធ្វើអាក្រក់​ក៏ដោយ ក៏​គេ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ នៅ​ថ្ងៃ​នៃ​ការយាងមក ដោយសារ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា​។


យ៉ាងណាមិញ ចូរឆ្លើយ​ដោយ​សុភាពរាបសា និង​ដោយ​ការកោតខ្លាច ទាំង​រក្សា​សតិសម្បជញ្ញៈ​ត្រឹមត្រូវ ដើម្បី​កាលណា​អ្នករាល់គ្នា​ត្រូវគេ​មួលបង្កាច់ ពួក​អ្នក​ដែល​ត្មះតិះដៀល​កិរិយា​ល្អ​របស់អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ បាន​អាម៉ាស់មុខ​វិញ​។


អស់អ្នក​ដែល​ទៅហួស ហើយ​មិន​ស្ថិតនៅ​ក្នុង​សេចក្ដីបង្រៀន​របស់​ព្រះ​គ្រីស្ទ អ្នកនោះ​គ្មាន​ព្រះ​ទេ រីឯ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីបង្រៀន​នេះ អ្នកនោះ​មាន​ទាំង​ព្រះ​បិតា និង​ព្រះបុត្រា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម