លោកុប្បត្តិ 25:21 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកអធិស្ឋានទៅព្រះយេហូវ៉ាសម្រាប់ប្រពន្ធរបស់គាត់ ពីព្រោះនាងជាស្ត្រីអារ នោះព្រះយេហូវ៉ាក៏ប្រទានឲ្យតាមសេចក្ដីអធិស្ឋានរបស់គាត់ ហើយរេបិកាប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកបានទូលអង្វរដល់ព្រះយេហូវ៉ា សូមឲ្យព្រះអង្គប្រោសប្រណីដល់ប្រពន្ធរបស់លោក ព្រោះនាងជាស្ត្រីអារ។ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់លោក រួចហើយនាងរេបិកាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកបានទូលអង្វរ សូមព្រះអម្ចាស់ប្រោសប្រណីភរិយារបស់លោក ដ្បិតនាងជាស្ត្រីអារ។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោក ហើយលោកស្រីរេបិកាក៏មានផ្ទៃពោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកគាត់សូមអង្វរដល់ព្រះយេហូវ៉ាពីដំណើរប្រពន្ធគាត់ ពីព្រោះនាងជាស្ត្រីអារ ហើយព្រះយេហូវ៉ាទ្រង់ទទួលព្រមតាម រួចនាងក៏មានទំងន់ អាល់គីតាប អ៊ីសាហាក់បានអង្វរ សូមអុលឡោះតាអាឡាប្រោសប្រណីភរិយារបស់គាត់ ដ្បិតនាងជាស្ត្រីអារ។ អុលឡោះតាអាឡាស្តាប់ពាក្យអង្វររបស់គាត់ ហើយរ៉ហ្វ៊ីកាក៏មានផ្ទៃពោះ។ |
ដូច្នេះ សារ៉ាយនិយាយនឹងអាប់រ៉ាមថា៖ “មើល៍! ព្រះយេហូវ៉ាបានរារាំងខ្ញុំមិនឲ្យបង្កើតកូន។ សូមចូលទៅឯបាវបម្រើស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំអាចបានកូនតាមរយៈនាង”។ អាប់រ៉ាមក៏ស្ដាប់តាមសំឡេងរបស់សារ៉ាយ។
ព្រះអង្គទ្រង់បំពេញបំណងរបស់អ្នកដែលកោតខ្លាចព្រះអង្គឲ្យសម្រេច ព្រះអង្គទ្រង់សណ្ដាប់សម្រែករបស់ពួកគេ ហើយសង្គ្រោះពួកគេ។
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
អ្វីដែលមនុស្សអាក្រក់ភ័យខ្លាច ការនោះនឹងធ្លាក់មកលើពួកគេ រីឯបំណងប្រាថ្នារបស់មនុស្សសុចរិត នឹងត្រូវបានប្រទានឲ្យ។
ព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ជាអ្នកដែលសូនពួកគេឡើង មានបន្ទូលដូច្នេះថា៖ “ចូរសួរយើងអំពីការដែលនឹងមកដល់ ហើយបង្គាប់យើងទាក់ទងនឹងកូនចៅរបស់យើង និងកិច្ចការនៃដៃរបស់យើងចុះ។
បើធ្វើដូច្នេះ ពេលអ្នកស្រែកហៅ ព្រះយេហូវ៉ានឹងឆ្លើយតប ពេលអ្នកស្រែករកជំនួយ ព្រះអង្គនឹងមានបន្ទូលថា: ‘មើល៍! យើងនៅទីនេះ’។ ប្រសិនបើអ្នកដកនឹម ការចង្អុលដាក់គេ និងការពោលពាក្យទុច្ចរិត ចេញពីកណ្ដាលចំណោមអ្នក
ពេលនោះ មុនពេលពួកគេស្រែកហៅ យើងនឹងឆ្លើយ ខណៈដែលពួកគេកំពុងតែនិយាយនៅឡើយ យើងនឹងស្ដាប់។
ប៉ុន្តែទូតសួគ៌និយាយនឹងលោកថា៖ “កុំខ្លាចឡើយ សាការីអើយ ពីព្រោះសេចក្ដីអធិស្ឋានរបស់អ្នកត្រូវបានសណ្ដាប់ហើយ។ អេលីសាបិត ប្រពន្ធរបស់អ្នកនឹងសម្រាលបានកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យ៉ូហាន។
ប៉ុន្តែពួកគាត់គ្មានកូនទេ ពីព្រោះអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចំណាស់ផង។