Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​អ៊ីសាក​បាន​ទូល‌អង្វរ សូម​ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ភរិយា​របស់​លោក ដ្បិត​នាង​ជា​ស្ត្រី​អារ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក ហើយ​លោក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 អ៊ីសាក​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​សម្រាប់​ប្រពន្ធ​របស់គាត់ ពីព្រោះ​នាង​ជា​ស្ត្រី​អារ នោះ​ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​គាត់ ហើយ​រេបិកា​ប្រពន្ធ​របស់គាត់​ក៏​មានផ្ទៃពោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លោក​អ៊ីសាក​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​ប្រណី​ដល់​ប្រពន្ធ​របស់​លោក ព្រោះ​នាង​ជា​ស្ត្រី​អារ។ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន​របស់​លោក រួច​ហើយ​នាង​រេបិកា​ប្រពន្ធ​របស់​លោក​ក៏​មាន​ផ្ទៃ​ពោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 អ៊ីសាក​គាត់​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ដំណើរ​ប្រពន្ធ​គាត់ ពី​ព្រោះ​នាង​ជា​ស្ត្រី​អារ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ទទួល​ព្រម​តាម រួច​នាង​ក៏​មាន​ទំងន់

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ៊ីសា‌ហាក់​បាន​អង្វរ សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រណី​ភរិយា​របស់​គាត់ ដ្បិត​នាង​ជា​ស្ត្រី​អារ។ អុលឡោះ‌តាអាឡា​ស្តាប់​ពាក្យ​អង្វរ​របស់​គាត់ ហើយ​រ៉ហ្វ៊ីកា​ក៏​មាន​ផ្ទៃ​ពោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:21
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។


លោក​ស្រី​សារ៉ាយ​ជម្រាប​លោក​អាប់រ៉ាម​ថា៖ «ដោយ​ព្រះ‌អម្ចាស់​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន ដូច្នេះ សូម​លោក​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង »។ លោក​អាប់រ៉ាម​ក៏​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក​ស្រី​សារ៉ាយ។


ព្រះ‌ជាម្ចាស់​មិន​ភ្លេច​លោក​ស្រី​រ៉ាជែល​ទេ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​គាត់ ដោយ​ប្រោស​ឲ្យ​គាត់​មាន​កូន។


នៅ​ពេល​ច្បាំង ពួក​គេ​បាន​ទូល‌អង្វរ​សូម​ព្រះ‌ជាម្ចាស់​ជួយ ហើយ​ដោយ​ពួក​គេ​ទុក​ចិត្ត​លើ​ព្រះអង្គ​នោះ ព្រះអង្គ​ក៏​ជួយ​ពួក​គេ​ឲ្យ​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​ហាកា‌រេន និង​បក្ស​ពួក។


ស្ដេច​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្ដេច​ទូល‌អង្វរ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌បាទ​ម៉ាណា‌សេ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពួក​យើង។


កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ និង​ជា​ព្រះ‌ពរ​មក​ពី​ព្រះអង្គ។


ព្រះអង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក ទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុងរឿង​របស់​យើង។


ព្រះអង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូល‌អង្វរ របស់​មនុស្ស​លោក​ជានិច្ច ពួក​គេ នឹង​មក​រក​ព្រះអង្គ​ទាំង​អស់​គ្នា។


គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។


មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី ព្រះ‌ជាម្ចាស់​រមែង​ប្រទាន​ឲ្យ។


រីឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​បាន​បង្កើត​ជន‌ជាតិ​នេះ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សម្រាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ?


ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។ បើ​អ្នក​ស្រែក​ហៅ​ព្រះអង្គ នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​មក​វិញ​ថា “យើង​មក​ហើយ!”។ ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែង ឈប់​ចោទ​មួល​បង្កាច់​គេ


ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត ពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។


ទេវតា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី លោក​សាការី​អើយ! ព្រះ‌អម្ចាស់​យល់​ព្រម​តាម​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​លោក នឹង​បង្កើត​កូន​ប្រុស​មួយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូហាន” ។


អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។


នាង​ទូល‌អង្វរ​ព្រះអង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះអង្គ ដើម្បី​ឲ្យ​នៅ​បម្រើ​ព្រះអង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។


លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត! សូម​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្រេច​តាម​ពាក្យ​របស់​នាង​ចុះ!»។


បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនីណា។ នាង​ពេនីណា​មាន​កូន​ច្រើន រីឯ​នាង​ហាណា​វិញ នាង​គ្មាន​កូន​ទេ។


នាង​ខ្ញុំ​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​សូម​ឲ្យ​មាន​កូន ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម