Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:2 - ព្រះគម្ពីរខ្មែរសាកល

2 ដូច្នេះ សារ៉ាយ​និយាយ​នឹង​អាប់រ៉ាម​ថា​៖ “មើល៍! ព្រះយេហូវ៉ា​បាន​រារាំង​ខ្ញុំ​មិនឲ្យ​បង្កើត​កូន​។ សូម​ចូលទៅ​ឯ​បាវបម្រើស្រី​របស់ខ្ញុំ​ចុះ ប្រហែលជា​ខ្ញុំ​អាច​បានកូន​តាមរយៈ​នាង”។ អាប់រ៉ាម​ក៏​ស្ដាប់តាម​សំឡេង​របស់​សារ៉ាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហើយ​លោកស្រី​សារ៉ាយ​ជម្រាប​លោក​អាប់‌រ៉ាម​ថា៖ «មើល៍! ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​មិន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ ដូច្នេះ សូម​លោក​អញ្ជើញ​ចូល​ទៅ​ឯ​ស្រី​បម្រើ​របស់​ខ្ញុំ​ចុះ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​នាង»។ លោក​អាប់‌រ៉ាម​ក៏​ស្តាប់​តាម​ពាក្យ​របស់​លោក​ស្រី​សារ៉ាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ស្រី​សារ៉ាយ​ជម្រាប​លោក​អាប់រ៉ាម​ថា៖ «ដោយ​ព្រះ‌អម្ចាស់​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន ដូច្នេះ សូម​លោក​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង »។ លោក​អាប់រ៉ាម​ក៏​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក​ស្រី​សារ៉ាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ​សារ៉ាយ​ក៏​និយាយ​ទៅ​អាប់រ៉ាម​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បង្ខាំង​មិន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ ហេតុ​នោះ សូម​អ្នក​អញ្ជើញ​ចូល​ទៅ​ឯ​បាវ​ស្រី​របស់​ខ្ញុំ​ចុះ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា អាប់រ៉ាម​ក៏​ស្តាប់​តាម

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សារ៉ាយ​ជម្រាប​អ៊ីប្រាំ​ថា៖ «ដោយអុលឡោះ‌តាអាឡា​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ដូច្នេះ សូម​បង​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង»។ អ៊ីប្រាំ​ក៏​ស្តាប់​តាម​ពាក្យ​សំដី​របស់​សារ៉ាយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ​។


យើង​នឹង​ឲ្យពរ​នាង ហើយ​ឲ្យ​កូនប្រុស​ម្នាក់​ដល់​អ្នក​តាមរយៈ​នាង​។ យើង​នឹង​ឲ្យពរ​នាង ហើយ​នាង​នឹង​បានជា​ម្ដាយ​នៃ​ប្រជាជាតិ​នានា​; អស់ទាំង​ស្ដេច​នៃ​បណ្ដាជន​នឹង​ចេញមក​ពី​នាង”។


នោះ​ម្នាក់​ក្នុងពួកគេ​និយាយថា​៖ “ឆ្នាំក្រោយ​យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញជាមិនខាន​ក្នុងពេលដដែលនេះ ហើយ​មើល៍! សារ៉ា​ប្រពន្ធ​របស់អ្នក​នឹង​មាន​កូនប្រុស​ម្នាក់”។ ពេលនោះ សារ៉ា​បាន​លួច​ស្ដាប់​នៅ​មាត់ទ្វារ​រោង​ដែល​នៅខាងក្រោយ​អ័ប្រាហាំ​។


ពេលនោះ នាង​បង​និយាយ​នឹង​ប្អូន​ថា​៖ “ឪពុក​របស់យើង​ចាស់​ហើយ ក៏​គ្មាន​មនុស្សប្រុស​ក្នុង​ស្រុក​នេះ​ចូលមកឯ​យើង​តាម​របៀប​ពិភពលោកនេះ​ដែរ​។


ដ្បិត​ព្រះយេហូវ៉ា​បាន​បិទ​ផ្ទៃ​ទាំងអស់​របស់​អ្នកដំណាក់​អ័ប៊ីម្ម៉ាឡិច​ដោយសារតែ​សារ៉ា​ប្រពន្ធ​របស់​អ័ប្រាហាំ​៕


អ៊ីសាក​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​សម្រាប់​ប្រពន្ធ​របស់គាត់ ពីព្រោះ​នាង​ជា​ស្ត្រី​អារ នោះ​ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​គាត់ ហើយ​រេបិកា​ប្រពន្ធ​របស់គាត់​ក៏​មានផ្ទៃពោះ​។


មនុស្ស​នោះ​ក៏​ទូលថា​៖ “ស្ត្រី​ដែល​ព្រះអង្គ​ប្រទានមក​ឲ្យ​នៅជាមួយ​ទូលបង្គំ នាង​បាន​ឲ្យ​ពី​ដើមឈើ​នោះ​ដល់​ទូលបង្គំ ដូច្នេះ​ទូលបង្គំ​ក៏​ហូប”។


ព្រះអង្គ​មានបន្ទូល​នឹង​អ័ដាម​ថា​៖ “ដោយព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់​ប្រពន្ធ​អ្នក ហើយ​ហូប​ពី​ដើមឈើ​ដែល​យើង​បាន​បង្គាប់​អ្នក​ថា​: ‘កុំ​ហូប​ពី​វា​ឡើយ’ ដូច្នេះ​ដី​ត្រូវបណ្ដាសា​ដោយសារតែ​អ្នក​ហើយ​។ អ្នក​នឹង​ហូប​ពី​វា​ដោយ​ការនឿយហត់ ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់អ្នក​។


ព្រះ​បាន​នឹកចាំ​រ៉ាជែល ហើយ​ព្រះ​បាន​សណ្ដាប់​នាង​ផង នោះ​ព្រះអង្គ​ក៏​បើក​ផ្ទៃ​នាង​។


រ៉ាជែល​និយាយថា​៖ “ព្រះ​បាន​ផ្ដល់យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ​។ ព្រះអង្គ​បាន​ឮ​សំឡេង​របស់ខ្ញុំ​ជាប្រាកដ ហើយ​ប្រទាន​កូនប្រុស​ម្នាក់​ដល់​ខ្ញុំ”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ដាន់​។


មើល៍! កូន​ៗ​ជា​មរតក​ពី​ព្រះយេហូវ៉ា ហើយ​ផល​ពី​ផ្ទៃ​ជា​រង្វាន់​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម