Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:22 - ព្រះគម្ពីរខ្មែរសាកល

22 ព្រះ​បាន​នឹកចាំ​រ៉ាជែល ហើយ​ព្រះ​បាន​សណ្ដាប់​នាង​ផង នោះ​ព្រះអង្គ​ក៏​បើក​ផ្ទៃ​នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពេល​នោះ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​នាង​រ៉ាជែល ហើយ​ព្រះ​ស្ដាប់​តាម​នាង ព្រម​ទាំង​ប្រោស​ឲ្យ​នាង​អាច​បង្កើត​កូន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌ជាម្ចាស់​មិន​ភ្លេច​លោក​ស្រី​រ៉ាជែល​ទេ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​គាត់ ដោយ​ប្រោស​ឲ្យ​គាត់​មាន​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ព្រះ‌ទ្រង់​នឹក​ចាំ​ពី​រ៉ាជែល ក៏​ស្តាប់​តាម​នាង ហើយ​ប្រោស​ឲ្យ​នាង​បង្កើត​កូន​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

22 អុលឡោះ​មិន​ភ្លេច​រ៉ាជែល​ទេ ទ្រង់​ស្តាប់​ពាក្យ​របស់​គាត់ ដោយ​ប្រោស​ឲ្យ​គាត់​មាន​កូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​សម្រាប់​ប្រពន្ធ​របស់គាត់ ពីព្រោះ​នាង​ជា​ស្ត្រី​អារ នោះ​ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​គាត់ ហើយ​រេបិកា​ប្រពន្ធ​របស់គាត់​ក៏​មានផ្ទៃពោះ​។


កាល​ព្រះយេហូវ៉ា​ទត​ឃើញ​ថា​លេអា​ត្រូវបាន​ស្អប់ ព្រះអង្គ​ក៏​បើក​ផ្ទៃ​នាង រីឯ​រ៉ាជែល​នៅជា​ស្ត្រី​អារ​។


នោះ​កំហឹង​របស់​យ៉ាកុប​ក៏​ឆេះឡើង​ទាស់នឹង​រ៉ាជែល គាត់​ក៏​និយាយថា​៖ “តើ​បង​អាច​ជំនួស​ព្រះ​បាន​ឬ ដែល​បង្ខាំង​ផ្ទៃ​អូន​មិនឲ្យ​មានកូន​ដូច្នេះ​?”។


ក្រោយមក នាង​បង្កើត​បាន​កូនស្រី​ម្នាក់ ហើយ​ដាក់ឈ្មោះ​កូននោះ​ថា ឌីណា​។


កូនប្រុស​របស់​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន​។


ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។


ដ្បិត​ព្រះអង្គ​បាន​នឹកចាំ​ព្រះបន្ទូល​ដ៏វិសុទ្ធ​របស់ព្រះអង្គ និង​អ័ប្រាហាំ​បាវបម្រើ​របស់ព្រះអង្គ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ស្ត្រី​អារ​រស់នៅ​ក្នុង​ផ្ទះ ហើយឲ្យនាងទៅជា​ម្ដាយ​ដ៏រីករាយ​របស់​កូន​ៗ​វិញ​។ ហាលេលូយ៉ា​!​៕


មើល៍! កូន​ៗ​ជា​មរតក​ពី​ព្រះយេហូវ៉ា ហើយ​ផល​ពី​ផ្ទៃ​ជា​រង្វាន់​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម