ព្រំប្រទល់របស់ជនជាតិកាណាន គឺចាប់ពីស៊ីដូនឆ្ពោះទៅកេរ៉ារ រហូតដល់កាសា និងឆ្ពោះទៅសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា។
លោកុប្បត្តិ 13:7 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក មានជម្លោះរវាងពួកអ្នកគង្វាលហ្វូងសត្វរបស់អាប់រ៉ាម និងពួកអ្នកគង្វាលហ្វូងសត្វរបស់ឡុត។ កាលនោះ ជនជាតិកាណាន និងជនជាតិពេរិស៊ីតរស់នៅក្នុងស្រុកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួកគង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតក៏រស់នៅក្នុងស្រុកនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអាប់រ៉ាម និងពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ពួកគង្វាលរបស់អាប់រ៉ាម នឹងពួកគង្វាលរបស់ឡុតក៏ចេះតែប្រឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ អាល់គីតាប ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់អ៊ីប្រាំ និងពួកគង្វាលហ្វូងសត្វរបស់ឡូត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។ |
ព្រំប្រទល់របស់ជនជាតិកាណាន គឺចាប់ពីស៊ីដូនឆ្ពោះទៅកេរ៉ារ រហូតដល់កាសា និងឆ្ពោះទៅសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា។
អាប់រ៉ាមឆ្លងកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមអូករបស់ម៉ូរេ។ កាលនោះ មានជនជាតិកាណាននៅក្នុងស្រុកនោះ។
ក្នុងពេលជាមួយគ្នា អ័ប្រាហាំក៏បន្ទោសអ័ប៊ីម្ម៉ាឡិចអំពីអណ្ដូងទឹកដែលពួកបាវបម្រើរបស់អ័ប៊ីម្ម៉ាឡិចបានដណ្ដើមយក។
ប៉ុន្តែពួកអ្នកគង្វាលនៅកេរ៉ារឈ្លោះប្រកែកជាមួយពួកអ្នកគង្វាលរបស់អ៊ីសាក ដោយនិយាយថា៖ “ទឹកនេះជារបស់យើង”។ ដូច្នេះ គាត់ក៏ដាក់ឈ្មោះអណ្ដូងនោះថា អេសែក ពីព្រោះពួកគេបានឈ្លោះជាមួយគាត់។
ពេលនោះ យ៉ាកុបប្រាប់ស៊ីម្មាន និងលេវីថា៖ “ពួកឯងបាននាំទុក្ខមកលើយើង ដោយសម្អុយឈ្មោះយើងចំពោះអ្នកដែលរស់នៅស្រុកនេះ គឺជនជាតិកាណាន និងជនជាតិពេរិស៊ីត។ យើងមានគ្នាតិចផង បើសិនពួកគេប្រមូលគ្នាទាស់នឹងយើង ហើយវាយយើង នោះយើង និងអ្នកផ្ទះរបស់យើងនឹងត្រូវគេបំផ្លាញ”។
អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕
ការនៅឲ្យឆ្ងាយពីជម្លោះជាសិរីរុងរឿងសម្រាប់មនុស្ស រីឯអស់ទាំងមនុស្សល្ងីល្ងើបង្កជម្លោះ។
ពីព្រោះអ្នករាល់គ្នានៅតែនៅខាងសាច់ឈាមនៅឡើយ។ ដ្បិតប្រសិនបើមានការឈ្នានីស និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា តើអ្នករាល់គ្នាមិននៅខាងសាច់ឈាម ហើយដើរតាមរបៀបមនុស្សទេឬ?
ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក
ដើម្បីឲ្យអ្នករាល់គ្នាបានដើរយ៉ាងត្រឹមត្រូវនៅចំពោះអ្នកក្រៅ ហើយមិនពឹងផ្អែកលើអ្នកណាឡើយ។
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
ដ្បិតទីណាដែលមានការឈ្នានីស និងការទាស់ទែង ទីនោះមានភាពច្របូកច្របល់ និងការអាក្រក់គ្រប់យ៉ាង។
តើវិវាទក្នុងចំណោមអ្នករាល់គ្នាមកពីណា? តើជម្លោះមកពីណា? មិនមែនមកពីតណ្ហារបស់អ្នករាល់គ្នាដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេឬ?
អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។