Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:20 - ព្រះគម្ពីរខ្មែរសាកល

20 ប៉ុន្តែ​ពួក​អ្នកគង្វាល​នៅ​កេរ៉ារ​ឈ្លោះប្រកែក​ជាមួយ​ពួក​អ្នកគង្វាល​របស់​អ៊ីសាក ដោយ​និយាយថា​៖ “ទឹក​នេះ​ជារបស់​យើង”។ ដូច្នេះ គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូង​នោះ​ថា អេសែក ពីព្រោះ​ពួកគេ​បាន​ឈ្លោះ​ជាមួយ​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឯ​ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​ឈ្លោះ​ប្រកែក​ជា‌មួយ​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយពោល​ថា៖ «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ហៅ​អណ្តូង​នោះ​ថា "អេសែក" ព្រោះ​គេ​បាន​ឈ្លោះ​ជាមួយ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​រក​រឿង​នឹង​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​ក៏​ប្រឈ្លោះ​គ្នា​នឹង​ពួក​គង្វាល​របស់​អ៊ីសាក​ថា ទឹក​នេះ​ជា​របស់​ផង​យើង រួច​គាត់​ហៅ​អណ្តូង​នោះ​ថា អេសែក ពី​ព្រោះ​គេ​បាន​ឈ្លោះ​នឹង​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា រក​រឿង​នឹង​ពួក​គង្វាល​របស់​អ៊ីសា‌ហាក់ ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ អ៊ីសា‌ហាក់​ក៏​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក មាន​ជម្លោះ​រវាង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​អាប់រ៉ាម និង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​ឡុត​។ កាលនោះ ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​រស់នៅ​ក្នុង​ស្រុក​នោះ​ដែរ​។


ក្នុងពេលជាមួយគ្នា អ័ប្រាហាំ​ក៏​បន្ទោស​អ័ប៊ីម្ម៉ាឡិច​អំពី​អណ្ដូង​ទឹក​ដែល​ពួក​បាវបម្រើ​របស់​អ័ប៊ីម្ម៉ាឡិច​បាន​ដណ្ដើមយក​។


នៅពេល​ពួក​បាវបម្រើ​របស់​អ៊ីសាក​ជីក​អណ្ដូង​នៅ​ជ្រលងភ្នំ ពួកគេ​ក៏​រកឃើញ​អណ្ដូង​មួយ​នៅ​ទីនោះ ដែល​មាន​ទឹក​ផុសឡើង​។


ក្រោយមក ពួកគេ​ជីក​អណ្ដូង​មួយទៀត ហើយ​ពួកគេ​បាន​ឈ្លោះប្រកែកគ្នា​អំពី​អណ្ដូងនោះ​ដែរ ដូច្នេះ​គាត់​ដាក់ឈ្មោះ​វា​ថា ស៊ីតណា​។


អ្នករាល់គ្នា​ត្រូវ​ឆ្លើយថា​: ‘បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកចិញ្ចឹមហ្វូងសត្វ​តាំងពី​ក្មេង រហូតដល់​ឥឡូវនេះ គឺ​ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ’ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រស់នៅ​ក្នុង​ស្រុក​កូសែន ដ្បិត​អ្នកឃ្វាលចៀម​ទាំងអស់​ជា​ទីស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម