Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 10:19 - ព្រះគម្ពីរខ្មែរសាកល

19 ព្រំប្រទល់​របស់​ជនជាតិកាណាន គឺ​ចាប់ពី​ស៊ីដូន​ឆ្ពោះទៅ​កេរ៉ារ រហូតដល់​កាសា និង​ឆ្ពោះទៅ​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូតដល់​ឡាសា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ទឹក​ដី​របស់​ពួក​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ទៅ​ខាងក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា ទៅ​ខាងក្រុង​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេ‌បោម រហូត​ដល់​ក្រុង​ឡា‌សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ទឹក​ដី​របស់​ជន‌ជាតិ​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម ហើយ​រហូត​ទៅ​ដល់​ក្រុង​ឡាសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា នឹង​សេបោម រហូត​ដល់​ឡាសា

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេបោម ហើយ​រហូត​ទៅ​ដល់​ក្រុង​ឡាសា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 10:19
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ជនជាតិអើវ៉ាឌ ជនជាតិសេម៉ារី និង​ជនជាតិហាម៉ាថ​។ ក្រោយមក អម្បូរ​របស់​ជនជាតិកាណាន​បាន​បែកខ្ញែក​គ្នា​។


អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​ហាំ តាម​គ្រួសារ តាម​ភាសា តាម​ស្រុក និង​តាម​ប្រជាជាតិ​របស់ខ្លួន​។


ស្ដេចទាំងនោះ​បាន​ធ្វើ​សង្គ្រាម​ទាស់នឹង​បេរ៉ា​ស្ដេច​នៃ​សូដុម ប៊ីរសា​ស្ដេច​នៃ​កូម៉ូរ៉ា ស៊ីណាប​ស្ដេច​នៃ​អាត់ម៉ា សេមេប៊ើរ​ស្ដេច​នៃ​សេបោម និង​ស្ដេច​នៃ​បេឡា (​បេឡា​គឺ​សូអារ​)​។


ស្ដេច​ទាំង​ប្រាំអង្គ​នេះ​បាន​រួមកម្លាំងគ្នា​នៅ​ជ្រលងភ្នំ​ស៊ីឌីម (​ស៊ីឌីម​គឺ​សមុទ្រ​អំបិល​)​។


រួច​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “សម្រែក​របស់​សូដុម និង​កូម៉ូរ៉ា​ឮ​ខ្លាំង​ណាស់ ហើយ​បាប​របស់ពួកគេ​ធ្ងន់​ណាស់​។


អ័ប្រាហាំ​ធ្វើដំណើរ​ពី​ទីនោះ​ទៅ​តំបន់​ណេកិប ហើយ​រស់នៅ​ចន្លោះ​កាដេស និង​ស៊ើរ គឺ​រស់នៅបណ្ដោះអាសន្ន​នៅ​កេរ៉ារ​។


នៅសម័យនោះ មាន​ទុរ្ភិក្ស​នៅក្នុង​ទឹកដី​នោះ ក្រៅពី​ទុរ្ភិក្ស​លើកមុន​ដែល​មាន​នៅ​ជំនាន់​របស់​អ័ប្រាហាំ​។ ដូច្នេះ អ៊ីសាក​ក៏​ទៅ​ឯ​អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​ភីលីស្ទីន​នៅ​កេរ៉ារ​។


ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​សមុទ្រ ព្រះអង្គ​បាន​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​ភ័យញ័រ​។ ព្រះយេហូវ៉ា​បាន​បញ្ជា​ទាស់នឹង​កាណាន​ឲ្យ​បំផ្លាញ​បន្ទាយ​របស់ពួកគេ​។


ស៊ីដូន​អើយ ចូរ​អាម៉ាស់មុខ​ចុះ​! ដ្បិត​សមុទ្រ​បាន​ពោល​ហើយ គឺ​ទីមាំមួន​នៃ​សមុទ្រ​បាន​ពោលថា​៖ “យើង​មិន​បាន​ឈឺពោះឆ្លងទន្លេ ហើយ​មិន​បាន​សម្រាលកូន​ឡើយ ក៏​មិន​បាន​ចិញ្ចឹម​មនុស្សកំលោះ ឬ​បីបាច់ថែរក្សា​ស្រីក្រមុំ​ដែរ”។


មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​ប្រាប់​ភីលីព​ថា​៖ “ចូរ​ក្រោកឡើង ធ្វើដំណើរ​ឆ្ពោះទៅ​ខាងត្បូង តាមផ្លូវ​ដែល​ចុះ​ពី​យេរូសាឡិម​ទៅ​កាសា​ចុះ”។ កន្លែងនោះ​ជា​ទីរហោស្ថាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម