លូកា 6:25 - ព្រះគម្ពីរខ្មែរសាកល វេទនាហើយ អ្នករាល់គ្នាដែលឆ្អែតនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានវិញ។ វេទនាហើយ អ្នករាល់គ្នាដែលកំពុងសើចនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកវិញ។ Khmer Christian Bible វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានមិនខាន។ វេទនាហើយ អស់អ្នកដែលសើចសប្បាយនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកមិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងត្រូវឃ្លានវិញ។ វេទនាដល់អ្នករាល់គ្នាដែលកំពុងសើចនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់អ្នករាល់គ្នាដែលឆ្អែត ដ្បិតនឹងត្រូវឃ្លានវិញ វេទនាដល់អ្នករាល់គ្នា ដែលសើចក្នុងជាន់ឥឡូវនេះ ដ្បិតនឹងកើតទុក្ខព្រួយ ហើយយំសោកវិញ អាល់គីតាប អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ |
ទោះបីជានៅក្នុងសំណើចក៏ដោយ ក៏ចិត្តអាចឈឺចាប់ ហើយចុងបញ្ចប់នៃអំណរក៏អាចជាការព្រួយចិត្តដែរ។
ក្រែងលោទូលបង្គំបានឆ្អែត ហើយបដិសេធព្រះអង្គដោយពោលថា៖ “តើព្រះយេហូវ៉ាជាអ្នកណា?” ឬក្រែងលោទូលបង្គំបានធ្លាក់ខ្លួនក្រ ហើយលួចគេ ក៏បន្ថោកព្រះនាមរបស់ព្រះនៃទូលបង្គំ។
ខ្ញុំនិយាយអំពីការសើចថា៖ “នេះជាការចម្កួត” ក៏និយាយអំពីការសប្បាយថា៖ “តើវាមានប្រយោជន៍អ្វី?”។
ដ្បិតដូចដែលសំឡេងប្រែះៗរបស់បន្លានៅក្រោមឆ្នាំងជាយ៉ាងណា សំណើចរបស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។ នេះក៏ជាការឥតន័យដែរ!
រីឯពួកអ្នកទាំងនោះដើរយោលយោកដោយស្រា ក៏ដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង; ពួកបូជាចារ្យ និងពួកព្យាការីដើរយោលយោកដោយគ្រឿងស្រវឹង ពួកគេភាន់ភាំងដោយស្រា ពួកគេដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង ពួកគេដើរយោលយោកក្នុងការឃើញនិមិត្ត ពួកគេជំពប់ដួលក្នុងការកាត់ក្ដី។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា មានបន្ទូលដូច្នេះថា៖ “មើល៍! ពួកអ្នកបម្រើរបស់យើងនឹងហូប ប៉ុន្តែអ្នករាល់គ្នានឹងឃ្លាន! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងផឹក ប៉ុន្តែអ្នករាល់គ្នានឹងស្រេក! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងអរសប្បាយ ប៉ុន្តែអ្នករាល់គ្នានឹងអាម៉ាស់មុខ!
ពួកគេនឹងឆ្លងកាត់ស្រុក ទាំងមានទុក្ខវេទនា និងអត់ឃ្លាន។ កាលណាពួកគេអត់ឃ្លាន ពួកគេនឹងខឹង ហើយប្រទេចផ្ដាសាទាំងស្ដេចរបស់ខ្លួន និងព្រះរបស់ខ្លួន ដោយមើលទៅលើ
ពួកគេកាប់សាច់នៅខាងស្ដាំ ប៉ុន្តែនៅតែឃ្លានដដែល ពួកគេត្របាក់ស៊ីនៅខាងឆ្វេង ប៉ុន្តែមិនឆ្អែតឡើយ ម្នាក់ៗនឹងស៊ីសាច់ដើមដៃរបស់ខ្លួន។
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
នៅពេលអ្នករាល់គ្នាឃើញអ័ប្រាហាំ អ៊ីសាក យ៉ាកុប និងព្យាការីទាំងអស់នៅក្នុងអាណាចក្ររបស់ព្រះ ប៉ុន្តែអ្នករាល់គ្នាត្រូវបានបោះចោលទៅខាងក្រៅវិញនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញនៅទីនោះ។
ប៉ុន្តែវេទនាហើយ អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាបានទទួលការសម្រាលទុក្ខហើយ។
វេទនាហើយ កាលណាមនុស្សទាំងអស់និយាយល្អអំពីអ្នករាល់គ្នា ដ្បិតដូនតារបស់គេក៏បានប្រព្រឹត្តដល់ពួកព្យាការីក្លែងក្លាយយ៉ាងដូច្នោះដែរ។
ពាក្យចំអេសចំអាស សម្ដីលេលា ឬពាក្យលេងសើចថោកទាបក៏មិនគប្បីដែរ។ ផ្ទុយទៅវិញ ចូរពោលពាក្យអរព្រះគុណចុះ។
កាលណាគេនិយាយថា “មានសន្តិភាពហើយ មានសន្តិសុខហើយ” ពេលនោះ សេចក្ដីវិនាសនឹងធ្លាក់មកលើពួកគេក្នុងមួយរំពេច ដូចដែលការឈឺពោះឆ្លងទន្លេមកដល់ស្ត្រីមានផ្ទៃពោះ ហើយពួកគេមិនអាចគេចផុតបានសោះឡើយ។
ចូរសោកសង្រេង កាន់ទុក្ខ ហើយយំសោកចុះ។ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាទៅជាទុក្ខសោក ហើយឲ្យអំណរទៅជាទុក្ខព្រួយវិញ។
ដ្បិតអ្នកនិយាយថា: “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភ គ្មានតម្រូវការអ្វីឡើយ” ប៉ុន្តែអ្នកមិនដឹងថា អ្នកជាមនុស្សវេទនា ជាមនុស្សគួរឲ្យអាណិត ក្រខ្សត់ ខ្វាក់ភ្នែក និងនៅអាក្រាតនោះទេ។