Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:6 - ព្រះគម្ពីរខ្មែរសាកល

6 ដ្បិត​ដូចដែល​សំឡេងប្រែះៗ​របស់​បន្លា​នៅក្រោម​ឆ្នាំង​ជា​យ៉ាងណា សំណើច​របស់​មនុស្សល្ងង់​ក៏​ជា​យ៉ាងនោះដែរ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សំណើច​របស់​មនុស្ស​លេលា​ប្រៀប​បី​ដូច​ជា ស្នូរ​បន្លា​ដែល​ឆេះ​នៅ​ពី​ក្រោម​ឆ្នាំង។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សំណើច​របស់​មនុស្ស​លេលា​ប្រៀប​បី​ដូច​ជា ស្នូរ​បន្លា​ដែល​ឆេះ​នៅ​ពី​ក្រោម​ឆ្នាំង។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​អ្វី​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 7:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​ដូច​ហ្វូងឃ្មុំ តែ​ពួកគេ​បាន​រលត់​ទៅ​ដូច​ភ្លើង​ដែលឆេះ​បន្លា​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!


មុន​ភ្លើង​បន្លា​ប៉ះ​ឆ្នាំង​របស់អ្នករាល់គ្នា ព្រះអង្គ​នឹង​ផាត់យកទៅ ទោះបីជា​វា​ស្រស់ ឬ​ឆេះ​ក៏ដោយ​។


កាលណា​មនុស្ស​មានប្រាជ្ញា​មានរឿង​ជាមួយ​មនុស្សល្ងីល្ងើ មនុស្សល្ងីល្ងើ​ចេះតែ​ខឹង​ផង សើច​ផង គឺ​មិន​ចេះ​ស្ងប់ស្ងៀម​ឡើយ​។


ខ្ញុំ​និយាយ​អំពី​ការសើច​ថា​៖ “នេះ​ជាការចម្កួត” ក៏​និយាយ​អំពី​ការសប្បាយ​ថា​៖ “តើ​វា​មានប្រយោជន៍​អ្វី​?”។


“ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘កូន​អើយ ចូរ​នឹកចាំ​ថា នៅក្នុង​ជីវិត​របស់កូន កូន​ទទួលបាន​សុភមង្គល​យ៉ាងណា ហើយ​ឡាសារ​បាន​រង​ទុក្ខ​យ៉ាងណា​។ ប៉ុន្តែ​ឥឡូវនេះ គាត់​កំពុង​ទទួល​ការ​កម្សាន្តចិត្ត​នៅ​ទីនេះ រីឯ​កូន​វិញ កូន​កំពុង​រងទុក្ខវេទនា​។


វេទនា​ហើយ អ្នករាល់គ្នា​ដែល​ឆ្អែត​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​ឃ្លាន​វិញ​។ វេទនា​ហើយ អ្នករាល់គ្នា​ដែល​កំពុង​សើច​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​កាន់ទុក្ខ ហើយ​យំសោក​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម