Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 8:21 - ព្រះគម្ពីរខ្មែរសាកល

21 ពួកគេ​នឹង​ឆ្លងកាត់​ស្រុក ទាំង​មានទុក្ខវេទនា និង​អត់ឃ្លាន​។ កាលណា​ពួកគេ​អត់ឃ្លាន ពួកគេ​នឹង​ខឹង ហើយ​ប្រទេចផ្ដាសា​ទាំង​ស្ដេច​របស់ខ្លួន និង​ព្រះ​របស់ខ្លួន ដោយ​មើល​ទៅ​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គេ​នឹង​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក មាន​ទាំង​ទុក្ខ​វេទនា ហើយ​ស្រេក​ឃ្លាន កាល​ណា​គេ​ស្រេក​ឃ្លាន នោះ​នឹង​មាន​ចិត្ត​ក្តៅ​ក្រហាយ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ទាំង​ស្តេច និង​ព្រះ​របស់​ខ្លួន ដោយ​ងើយ​មើល​ទៅ​លើ​មេឃ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​នឹង​ដើរ​កាត់​ស្រុក​ទាំង​កើត​ទុក្ខ ទាំង​ឃ្លាន ពេល​គេ​ឃ្លាន គេ​ក្ដៅ​ក្រហាយ ហើយ​ប្រទេច‌ផ្ដាសា​ស្ដេច និង​ព្រះ​របស់​ខ្លួន គេ​ងើយ​មើល​ទៅ​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​នឹង​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក មាន​ទាំង​ទុក្ខ​វេទនា ហើយ​ស្រេក​ឃ្លាន កាល​ណា​គេ​ស្រេក​ឃ្លាន នោះ​នឹង​មាន​ចិត្ត​ក្តៅ​ក្រហាយ ហើយ​នឹង​ប្រទេច​ផ្តាសា​ដល់​ទាំង​ស្តេច នឹង​ព្រះ​របស់​ខ្លួន ដោយ​ងើយ​មើល​ទៅ​លើ​មេឃ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គេ​នឹង​ដើរ​កាត់​ស្រុក​ទាំង​កើត​ទុក្ខ ទាំង​ឃ្លាន ពេល​គេ​ឃ្លាន គេ​ក្ដៅ​ក្រហាយ ហើយ​ប្រទេច‌ផ្ដាសា​ស្ដេច និង​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន គេ​ងើយ​មើល​ទៅ​លើ

សូមមើលជំពូក ចម្លង




អេសាយ 8:21
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ភាពល្ងីល្ងើ​របស់​មនុស្ស​បំផ្លាញ​ផ្លូវ​របស់ខ្លួន ប៉ុន្តែ​ចិត្ត​អ្នកនោះ​ច្រឡោតខឹង​នឹង​ព្រះយេហូវ៉ា​វិញ​។


សូម្បីតែ​កូនច្បង​របស់​អ្នកក្រខ្សត់​នឹង​មានអាហារហូប ហើយ​មនុស្ស​ខ្វះខាត​ក៏​នឹង​ដេកសម្រាក​ដោយ​សុវត្ថិភាព​ដែរ ប៉ុន្តែ​យើង​នឹង​សម្លាប់​ឫស​របស់អ្នក​ដោយ​ទុរ្ភិក្ស ហើយ​ទុរ្ភិក្សនោះ​នឹង​សម្លាប់​អ្នកដែលនៅសល់​របស់អ្នក​។


សេចក្ដីទាំង​ពីរ​នេះ​បាន​កើតឡើង​ដល់​អ្នក​ហើយ គឺ​ការបំផ្លាញ និង​ការអន្តរាយ ទុរ្ភិក្ស និង​ដាវ​; តើ​នរណា​នឹង​សម្ដែងការអាណិតអាសូរ​ដល់​អ្នក​? តើ​យើង​នឹង​កម្សាន្តចិត្ត​អ្នក​តាមរយៈ​អ្នកណា​?


ហេតុនេះហើយបានជា​សេចក្ដីយុត្តិធម៌​នៅឆ្ងាយ​ពី​យើងខ្ញុំ ហើយ​សេចក្ដីសុចរិត​ក៏​មិន​តាមទាន់​យើងខ្ញុំ​; យើងខ្ញុំ​រំពឹងចាំ​ពន្លឺ ប៉ុន្តែ​មើល៍! មាន​ភាពងងឹត​ទៅវិញ យើងខ្ញុំ​រំពឹងចាំ​ភាពត្រចះត្រចង់ ប៉ុន្តែ​យើងខ្ញុំ​ដើរ​ក្នុង​ភាពងងឹតសូន្យ​ទៅវិញ​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ហូប ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃ្លាន​! មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ផឹក ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្រេក​! មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​អរសប្បាយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​អាម៉ាស់មុខ​!


ពួកគេ​កាប់​សាច់​នៅ​ខាងស្ដាំ ប៉ុន្តែ​នៅតែ​ឃ្លាន​ដដែល ពួកគេ​ត្របាក់ស៊ី​នៅ​ខាងឆ្វេង ប៉ុន្តែ​មិន​ឆ្អែត​ឡើយ ម្នាក់ៗ​នឹង​ស៊ី​សាច់​ដើមដៃ​របស់ខ្លួន​។


ម៉ាណាសេ​នឹងស៊ី​អេប្រាអិម ហើយ​អេប្រាអិម​នឹងស៊ី​ម៉ាណាសេ ហើយ​ពួកគេ​នឹង​ប្រឆាំងនឹង​យូដា​ជាមួយគ្នា​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម