ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
លូកា 16:23 - ព្រះគម្ពីរខ្មែរសាកល នៅក្នុងស្ថានមនុស្សស្លាប់ ពេលសេដ្ឋីនោះកំពុងរងទារុណកម្ម គាត់ក៏ងើបភ្នែកឡើងឃើញអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅនឹងដើមទ្រូងលោក។ Khmer Christian Bible ហើយពេលកំពុងរងទារុណកម្មនៅស្ថាននរក អ្នកមានងើយភ្នែកឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅដើមទ្រូងលោក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់រងទុក្ខវេទនានៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបមុខឡើងឃើញលោកអ័ប្រាហាំពីចម្ងាយ ហើយឡាសារនៅក្បែរលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើ ឃើញលោកអប្រាហាំពីចម្ងាយ ហើយឃើញបុរសឡាសារនៅក្បែរលោកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ នឹងឡាសារនៅដើមទ្រូងលោក អាល់គីតាប នៅនរ៉កា អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញអ៊ីព្រហ៊ីមពីចម្ងាយ ហើយឃើញឡាសារនៅក្បែរលោកដែរ។ |
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
ប៉ុន្តែព្រះនឹងប្រោសលោះព្រលឹងរបស់ខ្ញុំពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលយកខ្ញុំ។ សេឡា
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះទូលបង្គំធំណាស់; ព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីស្ថានមនុស្សស្លាប់ដ៏ជ្រៅ។
មនុស្សអាក្រក់នឹងត្រឡប់ទៅឯស្ថានមនុស្សស្លាប់វិញ អស់ទាំងប្រជាជាតិដែលភ្លេចព្រះក៏ដូច្នោះដែរ។
ផ្លូវនៃជីវិតធ្វើឲ្យមនុស្សមានប្រាជ្ញាបានទៅខាងលើ ដើម្បីឲ្យបានបែរចេញពីស្ថានមនុស្សស្លាប់ខាងក្រោម។
ប៉ុន្តែអ្នកនោះមិនដឹងថាព្រលឹងមនុស្សស្លាប់នៅទីនោះទេ ក៏មិនដឹងថាអ្នកដែលត្រូវនាងហៅ នៅក្នុងទីជម្រៅនៃស្ថានមនុស្សស្លាប់ដែរ៕
យ៉ាងណាមិញ អ្នកនឹងត្រូវបានទម្លាក់ទៅស្ថានមនុស្សស្លាប់វិញ គឺត្រូវបានទម្លាក់ទៅចុងបំផុតនៃរណ្ដៅមរណៈ!
ស្ថានមនុស្សស្លាប់នៅខាងក្រោមក៏រំភើបដោយសារតែអ្នក គឺរំភើបនឹងជួបអ្នកពេលអ្នកមកដល់ វាដាស់ព្រលឹងមនុស្សស្លាប់ជាអ្នកដឹកនាំទាំងអស់នៅលើផែនដីឲ្យភ្ញាក់ឡើងដើម្បីទទួលអ្នក វាឲ្យអស់ទាំងស្ដេចនៃប្រជាជាតិនានាក្រោកឡើងពីបល្ល័ង្ករបស់ខ្លួន។
រីឯអ្នកវិញ កាពើណិមអើយ តើអ្នកនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ឬ? ទេ! អ្នកនឹងធ្លាក់ទៅស្ថានមនុស្សស្លាប់វិញ។ ដ្បិតប្រសិនបើការអស្ចារ្យដែលបានធ្វើនៅក្នុងអ្នក បានធ្វើនៅសូដុមវិញ ម្ល៉េះសមទីក្រុងនោះបាននៅគង់វង្សរហូតមកដល់សព្វថ្ងៃហើយ។
ប្រសិនបើភ្នែកម្ខាងរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ! ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងមានភ្នែកតែម្ខាង ប្រសើរជាងត្រូវទម្លាក់ទៅក្នុងភ្លើងនរកទាំងមានភ្នែកពីរ។
“ពួកសត្វពស់ ពួកពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីទោសនៃស្ថាននរកយ៉ាងដូចម្ដេចបាន?
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនរបស់ខ្លួននឹងជួបការកាត់ទោស ហើយអ្នកណាក៏ដោយដែលជេរបងប្អូនរបស់ខ្លួនថា ‘អាល្ងង់’ នឹងជួបការកាត់ទោសរបស់ក្រុមប្រឹក្សា រីឯអ្នកណាក៏ដោយដែលជេរថា ‘អាឆ្កួត’ នឹងជួបភ្លើងនរក។
ប្រសិនបើភ្នែកស្ដាំរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ! ដ្បិតដែលបាត់អវយវៈមួយរបស់អ្នក ប៉ុន្តែរូបកាយទាំងមូលមិនត្រូវទម្លាក់ទៅក្នុងស្ថាននរក ជាការប្រសើរជាងសម្រាប់អ្នក។
ពេលនោះ មើល៍! ពួកគេស្រែកឡើងថា៖ “ព្រះបុត្រារបស់ព្រះអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គយាងមកទីនេះដើម្បីធ្វើទុក្ខយើងខ្ញុំមុនពេលកំណត់ឬ?”។
គាត់ក៏ស្រែកឡើងថា: ‘លោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង! សូមឲ្យឡាសារមក ជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយដាក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ផង ដ្បិតខ្ញុំកំពុងរងទុក្ខវេទនាក្នុងអណ្ដាតភ្លើងនេះ!’។
ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យគាត់ដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ពួកគេផង ដើម្បីកុំឲ្យពួកគេបានមកកន្លែងទារុណកម្មនេះដែរ’។
នៅពេលឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅមុខព្រះអង្គទាំងស្រែកឡើង ហើយទូលដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
“សេចក្ដីស្លាប់អើយ! តើជ័យជម្នះ របស់ឯងនៅឯណា? សេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា? ”។
ជាការពិត ប្រសិនបើព្រះមិនបានត្រាប្រណីបណ្ដាទូតសួគ៌ដែលបានប្រព្រឹត្តបាប គឺបានប្រគល់ពួកគេទៅចំណងនៃសេចក្ដីងងឹត ទាំងទម្លាក់ពួកគេទៅក្នុងស្ថាននរក ដើម្បីទុកសម្រាប់ការជំនុំជម្រះ
រីឯមារដែលបោកបញ្ឆោតពួកគេ ក៏ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយនៅ។ ពួកវានឹងរងការឈឺចាប់ទាំងយប់ទាំងថ្ងៃ រហូតអស់កល្បជាអង្វែងតរៀងទៅ។