Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 9:18 - ព្រះគម្ពីរខ្មែរសាកល

18 ប៉ុន្តែ​អ្នកនោះ​មិន​ដឹង​ថា​ព្រលឹងមនុស្សស្លាប់​នៅ​ទីនោះ​ទេ ក៏​មិន​ដឹង​ថា​អ្នកដែល​ត្រូវ​នាង​ហៅ នៅក្នុង​ទីជម្រៅ​នៃ​ស្ថានមនុស្សស្លាប់​ដែរ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប៉ុន្តែ គេ​មិន​ដឹង​ថា ពួក​មនុស្ស​ស្លាប់​មាន​នៅ​ទី​នោះ ឬ​ថា​ភ្ញៀវ​របស់​ស្ត្រី​នោះស្ថិត​នៅ​ក្នុង ទី​ជម្រៅ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​ដែល​ស្ដាប់​តាម​ស្រី​នោះ ពុំ​បាន​ដឹង​ខ្លួន​ថា​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​មច្ចុរាជ ហើយ​ក៏​ពុំ​ដឹង​ថា​ភ្ញៀវ​ដែល​ស្រី​នោះ​អញ្ជើញ​មក​មុនៗ ធ្លាក់​ទៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​អស់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 តែ​គេ​មិន​ដឹង​ថា ពួក​អ្នក​ស្លាប់​មាន​នៅ​ទី​នោះ ឬ​ថា​ភ្ញៀវ​របស់​ស្ត្រី​នោះ សុទ្ធ​តែ​នៅ​ក្នុង​ទី​ជំរៅ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ្នក​ដែល​ស្ដាប់​តាម​ស្រី​នោះ ពុំ​បាន​ដឹង​ខ្លួន​ថា​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​មច្ចុរាជ ហើយ​ក៏​ពុំ​ដឹង​ថា​ភ្ញៀវ​ដែល​ស្រី​នោះ​អញ្ជើញ​មក​មុនៗ ធ្លាក់​ទៅ​ក្នុង​ផ្នូរ​ខ្មោច​អស់​ទេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 9:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នករាល់គ្នា​មិន​ដឹង ហើយ​មិន​យល់ច្បាស់​ឡើយ​; អ្នករាល់គ្នា​ដើរចុះឡើង​នៅក្នុង​សេចក្ដីងងឹត​; អស់ទាំង​គ្រឹះ​នៃ​ផែនដី​នឹង​រង្គើ​។


ជាការពិត ការបកក្រោយ​របស់​មនុស្សខ្វះចំណេះដឹង​នឹង​ធ្វើឲ្យ​ខ្លួនគេ​ស្លាប់ ហើយ​សេចក្ដីសុខស្រួល​របស់​មនុស្សល្ងង់​នឹង​បំផ្លាញ​ខ្លួនគេ​;


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ចំណេះដឹង រីឯ​មនុស្សល្ងីល្ងើ​មើលងាយ​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ​វិញ​។


ជើង​របស់នាង​ចុះទៅ​ឯ​សេចក្ដីស្លាប់ ជំហាន​របស់នាង​ឈានទៅ​ស្ថានមនុស្សស្លាប់​។


ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួន​រហូតដល់​មានតម្លៃត្រឹមតែ​នំប៉័ង​មួយ​ដុំ​ប៉ុណ្ណោះ ដោយសារតែ​ស្រី គឺ​ស្រីសំផឹង ហើយ​ប្រពន្ធគេ​ប្រមាញ់យក​ព្រលឹង​ដ៏មានតម្លៃ​។


ជាការពិត នាង​បាន​ធ្វើឲ្យ​ជនរងគ្រោះ​ជាច្រើន​ដួល ហើយ​អស់អ្នក​ដែល​ត្រូវ​នាង​សម្លាប់​ក៏​មាន​ច្រើនរាប់មិនអស់​ដែរ​។


ផ្ទះ​នាង​ជា​ផ្លូវ​ទៅ​ស្ថានមនុស្សស្លាប់ ដែល​នាំចុះទៅ​ទីឃុំឃាំង​នៃ​សេចក្ដីស្លាប់​៕


ពួកគេ​ធ្វើព្រងើយ​នឹង​ការនេះ​ដោយចេតនា គឺថា ផ្ទៃមេឃ​មាននៅ​តាំងពីយូរមកហើយ ហើយ​ផែនដី​ក៏​បង្កើតឡើង​ចេញពី​ទឹក និង​តាមរយៈ​ទឹក ដោយ​ព្រះបន្ទូល​របស់​ព្រះ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម