Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:9 - ព្រះគម្ពីរខ្មែរសាកល

9 ប្រសិនបើ​ភ្នែក​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​មាន​ភ្នែកតែម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ភ្លើង​នរក​ទាំង​មាន​ភ្នែក​ពីរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ប្រសិន​បើ​ភ្នែក​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល​ ចូរ​ខ្វេះ​វា​ចេញ​ពី​អ្នក​ ហើយ​បោះ​ចោល​ទៅ​ ដ្បិត​បើ​អ្នក​ចូល​ក្នុង​ជីវិត​អស់កល្ប​ដោយ​មាន​តែ​ភ្នែក​ម្ខាង​ នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​សង​ខាង​ ប៉ុន្ដែ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប្រសិន‌បើ​ភ្នែក​របស់​អ្នក​នាំ​អ្នក​ឲ្យ​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប្រសិន​បើ​ភ្នែក​របស់​អ្នក​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត ចូរ​ខ្វែះ​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ភ្នែក​តែ​១​វិញ ជា​ជាង​មាន​ភ្នែក​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប្រសិន​បើ​ភ្នែក​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរ៉កា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ប្រសិនបើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹងរបស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? ឬ​តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​?


ប្រសិនបើ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​កំបុតដៃម្ខាង ឬ​កំបុតជើងម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ទាំង​មាន​ដៃ​ពីរ ឬ​ជើង​ពីរ​។


ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ហេតុអ្វីបានជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ? មាន​តែម្នាក់​ទេ​ដែល​ល្អ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ចូលទៅ​ក្នុង​ជីវិត ចូរ​កាន់តាម​បទបញ្ជា​ចុះ”។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ខឹង​នឹង​បងប្អូន​របស់​ខ្លួន​នឹង​ជួប​ការ​កាត់ទោស ហើយ​អ្នកណាក៏ដោយដែល​ជេរ​បងប្អូន​របស់​ខ្លួន​ថា ‘អា​ល្ងង់’ នឹង​ជួប​ការកាត់ទោស​របស់​ក្រុមប្រឹក្សា រីឯ​អ្នកណាក៏ដោយដែល​ជេរថា ‘អា​ឆ្កួត’ នឹង​ជួប​ភ្លើង​នរក​។


ប្រសិនបើ​ភ្នែក​ស្ដាំ​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ទៅ​! ដ្បិត​ដែល​បាត់​អវយវៈ​មួយ​របស់អ្នក ប៉ុន្តែ​រូបកាយ​ទាំងមូល​មិន​ត្រូវ​ទម្លាក់​ទៅក្នុង​ស្ថាននរក ជាការប្រសើរជាង​សម្រាប់​អ្នក​។


ប្រសិនបើ​ភ្នែក​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​ទាំង​មាន​ភ្នែកតែម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ស្ថាននរក ទាំង​មាន​ភ្នែក​ពីរ​។


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


ដោយហេតុនេះ ចូរឲ្យ​យើង​ខំប្រឹង​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​នោះ ដើម្បីកុំឲ្យ​អ្នកណា​ដួល​តាម​គំរូ​នៃ​ការមិនស្ដាប់បង្គាប់​ដូច​ពួកគេ​ឡើយ​។


គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម