Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គាត់​រង​ទុក្ខ​វេទនា​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​មុខ​ឡើង​ឃើញ​លោក​អ័ប្រា‌ហាំ​ពី​ចម្ងាយ ហើយ​ឡាសារ​នៅ​ក្បែរ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 នៅក្នុង​ស្ថានមនុស្សស្លាប់ ពេល​សេដ្ឋីនោះ​កំពុង​រងទារុណកម្ម គាត់​ក៏​ងើបភ្នែកឡើង​ឃើញ​អ័ប្រាហាំ​ពី​ចម្ងាយ ព្រមទាំង​ឡាសារ​នៅ​នឹង​ដើមទ្រូង​លោក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ហើយ​ពេល​កំពុង​រង​ទារុណ​កម្ម​នៅ​ស្ថាននរក​ អ្នក​មាន​ងើយ​ភ្នែក​ឡើង​ឃើញ​លោក​អ័ប្រាហាំ​ពី​ចម្ងាយ​ ព្រមទាំង​ឡាសារ​នៅ​ដើម​ទ្រូង​លោក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 នៅ​ស្ថាន​មនុស្ស​ស្លាប់ អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ ឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឃើញ​បុរស​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចំងាយ នឹង​ឡាសារ​នៅ​ដើម​ទ្រូង​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

23 នៅ​នរ៉កា អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ​ឃើញ​អ៊ីព្រ‌ហ៊ីម​ពី​ចម្ងាយ ហើយ​ឃើញ​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។

សូមមើលជំពូក ចម្លង




លូកា 16:23
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​បើ​ព្រះ​មិន​បាន​ប្រណី​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប គឺ​ទម្លាក់​ទៅ​ក្នុង​នរក ហើយ​ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត​ដ៏​ជ្រៅ ដើម្បី​ឃុំ​ទុក​រហូត​ដល់​គ្រា​ជំនុំ‌ជម្រះ


ដ្បិត​ខ្ញុំ​មាន​បង‌ប្អូន​ប្រាំ​នាក់ សូម​ឲ្យ​គាត់​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​កន្លែង​វេទនា​នេះ​ដែរ"។


ឱ​ពួក​សត្វ​ពស់ ពូជ​ពស់​វែក​អើយ! តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ការ​កាត់​ទោស ឲ្យ​ធ្លាក់​នរក​ដូច​ម្តេច​បាន?


ប្រសិន‌បើ​ភ្នែក​របស់​អ្នក​នាំ​អ្នក​ឲ្យ​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។


មនុស្ស​អាក្រក់​នឹង​ត្រូវ​វិល​ទៅរក ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​គ្រប់​ទាំង​សាសន៍​ដែល​ភ្លេច​ព្រះ។


អារក្ស​ដែល​នាំ​គេ​ឲ្យ​វង្វេង ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ ជា​កន្លែង​ដែល​សត្វ​សាហាវ និង​ហោរា​ក្លែង‌ក្លាយ​នៅ។ គេ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​យប់​ទាំង​ថ្ងៃ អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។


ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូវ គាត់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូចម្ដេច​ជា​មួយ​ទូល​បង្គំ? ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»។


ប្រសិន‌បើ​ភ្នែក​ស្តាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​នរក។


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន‌បើ​អ្នក​ណា​ខឹង​នឹង​បង‌ប្អូន នោះ​នឹង​ត្រូវ​ជាប់​ជំនុំ‌ជម្រះ ហើយ​អ្នក​ណា​ជេរ​ប្រមាថ​បង‌ប្អូន​ថា "អា​ចោល​ម្សៀត" នោះ​នឹង​ត្រូវ​គេ​នាំ​ទៅ​ជួប​ក្រុម​ប្រឹក្សា ហើយ​បើ​អ្នក​ណា​ថា "អា​ឆ្កួត" នោះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។


តែ​អ្នក​បាន​ត្រូវ​ទម្លាក់​ចុះ​ដល់​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជម្រៅ​នៃ​ជង្ហុក​ធំ។


ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​អ្នក ដើម្បី​នឹង​ទទួល​អ្នក​ក្នុង​កាល​ដែល​អ្នក​ទៅ​ដល់ ក៏​ដាស់​ពួក​មនុស្ស​ស្លាប់​ឡើង ដោយ​ព្រោះ​អ្នក គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ។


«ឱ​សេចក្តី​ស្លាប់​អើយ តើ​ជ័យ‌ជម្នះ​របស់​ឯង​នៅ​ឯ​ណា? ឱ​សេចក្តី​ស្លាប់​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា?»


រីឯ​ឯង ក្រុង​កាពើណិម​អើយ! តើ​ឯង​ចង់​លើក​តម្កើង​ខ្លួន​ដល់​ស្ថាន‌សួគ៌​ឬ? ឯង​នឹង​ត្រូវ​ទាញ​ទម្លាក់​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្ដាល​ឯង បាន​ធ្វើ​នៅ​ក្រុង​សូដុម​វិញ ម៉្លេះ​សម​ក្រុង​នោះ​នឹង​បាន​គង់‌វង្ស​រហូត​ដល់​ថ្ងៃ​នេះ​មិន​ខាន។


រំពេច​នោះ បុរស​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​យើង​មុន​ពេល​កំណត់​ឬ?»


ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។


ប៉ុន្តែ គេ​មិន​ដឹង​ថា ពួក​មនុស្ស​ស្លាប់​មាន​នៅ​ទី​នោះ ឬ​ថា​ភ្ញៀវ​របស់​ស្ត្រី​នោះស្ថិត​នៅ​ក្នុង ទី​ជម្រៅ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ។


ផ្ទះ​របស់​វា គឺ​ជា​ផ្លូវ​នាំ​ចុះ​ទៅ ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គឺ​នាំ​ចុះ​ទៅ​ដល់​លំ​នៅ​របស់​សេចក្ដី​ស្លាប់។


ជើង​វា​ដើរ​ចុះ​ទៅ​ឯ​សេចក្ដី​ស្លាប់ ជំហាន​វា​ឈាន​ទៅ​ជាប់​នៅ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។


ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​ទូល‌បង្គំ ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ៏​ជ្រៅ​បំផុត។


ប៉ុន្តែ ព្រះ​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​ព្រះ‌អង្គ​នឹង​ទទួល​ខ្ញុំ។ –បង្អង់


ដ្បិត​ព្រះ‌អង្គ​មិន​បោះ​បង់​ព្រលឹង​ទូល‌បង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ក៏​មិន​ឲ្យអ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ។


គាត់​ស្រែក​ឡើង​ថា "ឱ​លោក​ឪពុក​អ័ប្រា‌ហាំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​វេទនាណាស់"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម