អ៊ីស្រាអែលនិយាយថា៖ “គ្រប់គ្រាន់ហើយ! យ៉ូសែបកូនប្រុសរបស់យើងនៅរស់នៅឡើយ យើងនឹងទៅមើលវាមុនយើងស្លាប់”៕
លូកា 15:24 - ព្រះគម្ពីរខ្មែរសាកល ដ្បិតកូនរបស់ខ្ញុំនេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; គាត់បានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមអបអរ។ Khmer Christian Bible ព្រោះកូនប្រុសរបស់ខ្ញុំនេះបានស្លាប់ហើយ ប៉ុន្ដែរស់ឡើងវិញ វាបានវង្វេងបាត់ទៅ ប៉ុន្ដែរកឃើញវិញ។ រួចពួកគេក៏ចាប់ផ្ដើមអរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកូនយើងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ តែបានឃើញវិញហើយ"។ គេក៏ចាប់ផ្តើមជប់លៀងសប្បាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ អាល់គីតាប ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។ |
អ៊ីស្រាអែលនិយាយថា៖ “គ្រប់គ្រាន់ហើយ! យ៉ូសែបកូនប្រុសរបស់យើងនៅរស់នៅឡើយ យើងនឹងទៅមើលវាមុនយើងស្លាប់”៕
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
ដើម្បីឲ្យអ្នករាល់គ្នាបានបៅ ហើយឆ្អែតដោយដោះនៃការលួងលោមរបស់នាង ដើម្បីឲ្យអ្នករាល់គ្នាបានជញ្ជក់ ហើយរីករាយដោយដោះដ៏ឧត្ដមរបស់នាង។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំ! ទុកឲ្យមនុស្សស្លាប់បញ្ចុះមនុស្សស្លាប់គ្នាគេទៅ”។
នៅពេលពួកគេមកដល់បេតសៃដា មានគេនាំបុរសខ្វាក់ភ្នែកម្នាក់មក ហើយទូលអង្វរព្រះអង្គឲ្យពាល់គាត់។
មើល៍! ខ្ញុំបានឲ្យសិទ្ធិអំណាចដល់អ្នករាល់គ្នាឲ្យដើរជាន់ពស់ និងខ្យាដំរី ក៏ឲ្យសិទ្ធិអំណាចលើអស់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវដែរ ដូច្នេះគ្មានអ្វីធ្វើទុក្ខអ្នករាល់គ្នាសោះឡើយ។
ឥឡូវ យើងត្រូវតែអបអរ និងអរសប្បាយ ដ្បិតប្អូនប្រុសរបស់ឯងម្នាក់នេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; វាបានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’”៕
“តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលមានចៀមមួយរយក្បាល ហើយបាត់ចៀមមួយក្នុងចៀមទាំងនោះទៅ ក៏មិនទុកចោលចៀមកៅសិបប្រាំបួននៅទីរហោស្ថាន រួចទៅតាមរកចៀមមួយដែលបាត់នោះ ទាល់តែរកវាឃើញទេឬ?
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ទុកឲ្យមនុស្សស្លាប់បញ្ចុះមនុស្សស្លាប់គ្នាគេទៅ រីឯអ្នកវិញ ចូរទៅប្រកាសអាណាចក្ររបស់ព្រះ”។
ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“គឺខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត។ អ្នកដែលជឿលើខ្ញុំនឹងរស់ ទោះបីជាអ្នកនោះស្លាប់ហើយក៏ដោយ
ព្រោះថាព្រះបិតាលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយផ្ដល់ជីវិតយ៉ាងណា ព្រះបុត្រាក៏ផ្ដល់ជីវិតដល់អ្នកដែលព្រះបុត្រាចង់ផ្ដល់ឲ្យយ៉ាងនោះដែរ។
ជាការពិត ប្រសិនបើការដែលពួកគេត្រូវបានបោះបង់ចោល ជាការផ្សះផ្សាដល់មនុស្សលោក ចុះការដែលពួកគេត្រូវបានទទួលជាអ្វីទៅ បើមិនមែនជាការមានជីវិតឡើងវិញពីចំណោមមនុស្សស្លាប់ទេនោះ?
ដូចគ្នាដែរ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនឯងថា អ្នករាល់គ្នាជាមនុស្សស្លាប់ចំពោះបាប ហើយមានជីវិតរស់ចំពោះព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ។
ហើយក៏កុំថ្វាយអវយវៈរបស់អ្នករាល់គ្នាដល់បាប ទុកជាឧបករណ៍នៃសេចក្ដីទុច្ចរិតដែរ។ ផ្ទុយទៅវិញ ចូរថ្វាយខ្លួនអ្នកដល់ព្រះ ទុកជាអ្នកដែលរស់ពីចំណោមមនុស្សស្លាប់ ព្រមទាំងថ្វាយអវយវៈរបស់អ្នករាល់គ្នាដល់ព្រះ ទុកជាឧបករណ៍នៃសេចក្ដីសុចរិត។
ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិត បានរំដោះអ្នកពីគោលការណ៍របស់បាប និងសេចក្ដីស្លាប់ តាមរយៈព្រះគ្រីស្ទយេស៊ូវហើយ។
ប្រសិនបើអវយវៈណាមួយរងទុក្ខ អវយវៈទាំងអស់ក៏រងទុក្ខជាមួយដែរ; ប្រសិនបើអវយវៈណាមួយទទួលការលើកតម្កើងសិរីរុងរឿង អវយវៈទាំងអស់ក៏អបអរជាមួយដែរ។
បានប្រោសយើងឲ្យរស់ជាមួយព្រះគ្រីស្ទ ទោះបីនៅពេលយើងជាមនុស្សស្លាប់ក្នុងការបំពានក៏ដោយ ដូច្នេះអ្នករាល់គ្នាត្រូវបានសង្គ្រោះដោយសារតែព្រះគុណហើយ!
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។
នៅពេលអ្នករាល់គ្នាជាមនុស្សស្លាប់ក្នុងការបំពាន និងក្នុងការមិនបានកាត់ស្បែកខាងសាច់ឈាម ព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះគ្រីស្ទ។ ព្រះបានលើកលែងទោសឲ្យយើងចំពោះការបំពានទាំងអស់
អ្នកទាំងនោះជាស្នាមប្រឡាក់ក្នុងពិធីលៀងនៃសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា។ នៅពេលពួកគេស៊ីលៀងជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាច ពួកគេបំប៉នខ្លួនឯង។ ពួកគេជាពពកហួតហែងដែលត្រូវខ្យល់បក់បោក ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ដែលងាប់ពីរដង ហើយត្រូវបានដកចេញ
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅសើដេសថា: ‘ព្រះអង្គដែលមានព្រះវិញ្ញាណប្រាំពីររបស់ព្រះ និងផ្កាយប្រាំពីរ មានបន្ទូលដូច្នេះ: យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមានឈ្មោះថារស់ ប៉ុន្តែតាមពិតអ្នកជាមនុស្សស្លាប់។