Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:25 - ព្រះគម្ពីរខ្មែរសាកល

25 “រីឯកូន​ច្បង​របស់​គាត់​នៅ​ឯ​ចម្ការ​។ នៅពេល​មកជិតដល់​ផ្ទះ គាត់​ឮ​សូរតន្ត្រី និង​របាំ

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 រីឯ​កូន​ប្រុស​ច្បង​របស់​គាត់​វិញ​នៅ​ឯ​ចម្ការ​ ពេល​គាត់​មក​ជិត​ដល់​ផ្ទះ​ គាត់​បាន​ឮ​សូរ​តន្ដ្រី​ និង​ការ​រាំ​រែក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ឯ​កូន​ច្បង​នៅ​ឯ​ចម្ការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង និង​របាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពេល​នោះ កូន​ច្បង​នៅ​ឯ​ចម្ការ។ កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ ឮ​ស្នូរ​តូរ្យ​តន្ត្រី និង​ចម្រៀង​របាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​កូន​ច្បង​នៅ​ឯ​ចំការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង​នឹង​របាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ពេល​នោះ កូន​ច្បង​នៅ​ឯ​ចំការ។ កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ ឮ​ស្នូរ​តូរ្យ​តន្ដ្រី និង​ចំរៀង​របាំ

សូមមើលជំពូក ចម្លង




លូកា 15:25
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ឈ្លើយសឹក​នៃ​ស៊ីយ៉ូន​ត្រឡប់មកវិញ យើងរាល់គ្នា​បាន​ដូចជា​មនុស្សដែល​យល់សប្តិ​។


សូមឲ្យ​ពួកគេ​សរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​ដោយ​ការរាំសប្បាយ សូមឲ្យ​ពួកគេ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ក្រាប់ និង​ពិណហាប​!


ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ក្រាប់ និង​ការរាំសប្បាយ ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​គ្រឿងតន្ត្រីមានខ្សែ និង​ខ្លុយ​!


ព្រះអង្គ​បាន​ផ្លាស់​ការទួញសោក​របស់ទូលបង្គំ​ឲ្យទៅជា​ការរាំសប្បាយ ហើយ​បាន​ដោះ​ក្រណាត់ធ្មៃ​របស់ទូលបង្គំ​ចេញ ក៏​បាន​ក្រវាត់​ទូលបង្គំ​ដោយ​អំណរ​វិញ


ពេល​សម្រាប់​យំសោក និង​ពេល​សម្រាប់​សើចសប្បាយ​; ពេល​សម្រាប់​កាន់ទុក្ខ និង​ពេល​សម្រាប់​លោតកញ្ឆេង​;


ដ្បិត​កូន​របស់ខ្ញុំ​នេះ​បាន​ស្លាប់ ប៉ុន្តែ​រស់ឡើងវិញ​; គាត់​បាន​បាត់ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញ​ហើយ’។ ដូច្នេះ ពួកគេ​ក៏​ចាប់ផ្ដើម​អបអរ​។


គាត់​ក៏​ហៅ​អ្នកបម្រើ​ម្នាក់​មក សួរថា​មាន​អ្វី​កើតឡើង​។


គឺ​ប្រៀបដូចជា​ក្មេង​ៗ​អង្គុយ​តាម​ផ្សារ ដែល​ស្រែកដាក់​គ្នាទៅវិញទៅមក​ថា​: ‘ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង តែ​ពួកឯង​មិន​បាន​រាំ​ទេ​; ពួកយើង​ស្មូត្រ​បទទំនួញ តែ​ពួកឯង​ក៏​មិន​បាន​យំសោក​ដែរ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម