Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:4 - ព្រះគម្ពីរខ្មែរសាកល

4 “តើ​មាន​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​ដែល​មាន​ចៀម​មួយរយ​ក្បាល ហើយ​បាត់​ចៀម​មួយ​ក្នុង​ចៀម​ទាំងនោះ​ទៅ ក៏​មិន​ទុកចោល​ចៀម​កៅសិប​ប្រាំបួន​នៅ​ទីរហោស្ថាន រួច​ទៅ​តាមរក​ចៀម​មួយ​ដែល​បាត់​នោះ ទាល់តែ​រក​វា​ឃើញ​ទេ​ឬ?

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 «សន្មត​ថា​ មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចៀម​មួយ​រយ​ ហើយ​ចៀម​មួយ​បាន​វង្វេង​ចេញ​ពី​ហ្វូង​ តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​វាល​ស្មៅ​ រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាន​វង្វេង​នោះ​ទាល់​តែ​ឃើញ​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​មួយ​រយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ឲ្យ​នៅ​ទី​រហោ‌ស្ថាន រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ​រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោ‌ស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

4 «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ​រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញ។

សូមមើលជំពូក ចម្លង




លូកា 15:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​វង្វេង​ដូចជា​ចៀម​ដែល​បាត់​; សូម​ស្វែងរក​បាវបម្រើ​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​៕


យើង​ទាំងអស់គ្នា​បាន​វង្វេង​ដូច​ចៀម ម្នាក់ៗ​បាន​បែរចេញ​ទៅតាម​ផ្លូវ​រៀងៗខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ទម្លាក់​សេចក្ដីទុច្ចរិត​របស់យើង​ទាំងអស់គ្នា​ទៅលើ​លោក​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​មាន​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​ដែល​មាន​ចៀម​មួយ​ក្បាល ហើយ​ប្រសិនបើ​វា​ធ្លាក់​ទៅក្នុង​រណ្ដៅ​នៅ​ថ្ងៃសប្ប័ទ ក៏​មិន​ចាប់​លើក​វា​ឡើង​?


ព្រះអម្ចាស់​មានបន្ទូល​តប​នឹង​គាត់​ថា៖“មនុស្សមានពុត​អើយ​! តើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​ស្រាយ​គោ ឬ​លា​របស់​ខ្លួន​ចេញពី​ក្រោល ហើយ​ដឹកទៅ​ឲ្យផឹក​ទឹក​នៅ​ថ្ងៃសប្ប័ទ​ទេ​ឬ​?


ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​នេះ​ថា៖


ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​ស្វែងរក និង​សង្គ្រោះ​អ្នក​ដែល​វង្វេង”។


ដូច្នេះ ឱ មនុស្ស​អើយ! អ្នក​ទាំងអស់គ្នា​ដែល​វិនិច្ឆ័យ​គេ មិនអាចដោះសាបានឡើយ ដ្បិត​អ្នក​កំពុង​ផ្ដន្ទាទោស​ខ្លួនឯង ដោយ​ការដែល​វិនិច្ឆ័យ​គេ ពីព្រោះ​អ្នក​ដែល​វិនិច្ឆ័យ​គេ​នោះ ក៏​កំពុង​ប្រព្រឹត្ត​ដូចគ្នា​ដែរ​។


ដ្បិត​ពីមុន អ្នករាល់គ្នា​ដូចជា​ចៀម​វង្វេង ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ត្រឡប់មក​រក​អ្នកគង្វាល និង​អ្នកមើលខុសត្រូវ​ព្រលឹង​របស់អ្នករាល់គ្នា​វិញ​ហើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម