Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:21 - ព្រះគម្ពីរខ្មែរសាកល

21 ព្រោះថា​ព្រះ​បិតា​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ហើយ​ផ្ដល់ជីវិត​យ៉ាងណា ព្រះបុត្រា​ក៏​ផ្ដល់ជីវិត​ដល់​អ្នកដែល​ព្រះបុត្រា​ចង់​ផ្ដល់ឲ្យ​យ៉ាងនោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ដ្បិត​ព្រះ​វរ​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ ហើយ​ប្រទាន​ជីវិត​ដល់​គេ​ជា​យ៉ាង​ណា​ នោះ​ព្រះរាជ​បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជា​យ៉ាង​នោះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច​ដែល​ព្រះ‌វរបិតា​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា ព្រះ‌រាជ‌បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អ្នក​ណា ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដូច​ព្រះ‌បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ព្រះ‌បុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​ដែល​ព្រះវរ‌បិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះ‌រាជ‌បុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដូច​អុលឡោះ​ជា​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ បុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​របស់​បុត្រា។

សូមមើលជំពូក ចម្លង




យ៉ូហាន 5:21
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“គឺ​ខ្ញុំ​ជា​សេចក្ដីរស់ឡើងវិញ ហើយ​ជា​ជីវិត​។ អ្នក​ដែល​ជឿលើ​ខ្ញុំ​នឹង​រស់ ទោះបីជា​អ្នកនោះ​ស្លាប់​ហើយ​ក៏ដោយ


ដូចដែល​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះបុត្រា​នូវ​សិទ្ធិអំណាច​លើ​មនុស្ស ទាំងអស់ និង​ដើម្បីឲ្យ​ព្រះបុត្រា​បាន​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ព្រះបុត្រា​ដែរ​។


គឺ​ព្រះវិញ្ញាណ​ទេតើ ដែល​ផ្ដល់ជីវិត រីឯ​សាច់ឈាម​វិញ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា គឺជា​វិញ្ញាណ និង​ជា​ជីវិត​។


ហេតុអ្វីបានជា​អស់លោក​យល់ឃើញ​ថា ការ​ដែល​ព្រះ​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ​នោះ ជា​ការ​មិនគួរឲ្យជឿ​ដូច្នេះ​?


មិនត្រឹមតែប៉ុណ្ណោះ​ទេ ប្រសិនបើ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​ដែល​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​នោះ ក៏​នឹង​ផ្ដល់ជីវិត​ដល់​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ដែរ​។


មាន​សរសេរ​ទុកមក​ដូច្នេះ​ដែរ​ថា​: “អ័ដាម​មនុស្ស​ដំបូងបានជា​អ្នក​មានជីវិត” រីឯ​អ័ដាម​ចុងក្រោយ បានជា​វិញ្ញាណ​ផ្ដល់ជីវិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម