ពួកគេបានឆ្កាងចោរប្លន់ពីរនាក់ជាមួយព្រះយេស៊ូវ ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងព្រះអង្គ។
រ៉ូម 8:3 - ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់ធ្វើអ្វីដែលក្រឹត្យវិន័យធ្វើមិនកើតដោយសារវាចុះខ្សោយព្រោះសាច់ឈាម គឺព្រះបានកាត់ទោសបាបនៅក្នុងរូបសាច់ ដោយចាត់ព្រះបុត្រារបស់អង្គទ្រង់ឲ្យមកក្នុងសណ្ឋានដូចជារូបសាច់នៃបាប ដើម្បីបូជាសម្រាប់បាប Khmer Christian Bible ព្រោះអ្វីដែលគម្ពីរវិន័យមិនអាចធ្វើបានដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះជាម្ចាស់បានធ្វើរួចហើយ គឺបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកដោយមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ហើយព្រះអង្គបានដាក់ទោសបាបដែលមាននៅក្នុងសាច់ឈាមនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលក្រឹត្យវិន័យធ្វើមិនកើត ដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះបានសម្រេចរួចហើយ ដោយចាត់ព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យមក មានរូបអង្គដូចជាមនុស្សខាងសាច់ឈាមដែលមានបាប ហើយដើម្បីដោះស្រាយអំពើបាប ព្រះអង្គដាក់ទោសបាបនៅក្នុងសាច់ឈាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការអ្វីដែលក្រឹត្យវិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យក្រឹត្យវិន័យនោះទៅជាអស់ឫទ្ធិ ព្រះជាម្ចាស់បានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យយាងមក មាននិស្ស័យជាមនុស្ស ដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះ ឯការដែលក្រិត្យវិន័យធ្វើមិនកើតដោយមានសេចក្ដីកំសោយ ព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គ បែបដូចជាសាច់ឈាមដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម អាល់គីតាប ការអ្វីដែលហ៊ូកុំធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យហ៊ូកុំនោះទៅជាអស់ឫទ្ធិ អុលឡោះបានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប អុលឡោះបានចាត់បុត្រានៃទ្រង់ ឲ្យមកមាននិស្ស័យជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្សដែល។ |
ពួកគេបានឆ្កាងចោរប្លន់ពីរនាក់ជាមួយព្រះយេស៊ូវ ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងព្រះអង្គ។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
ពួកគេក៏ហៅបុរសដែលធ្លាប់ខ្វាក់ភ្នែកមកជាលើកទីពីរ ហើយប្រាប់គាត់ថា៖ “ចូរថ្វាយសិរីរុងរឿងដល់ព្រះចុះ! យើងដឹងហើយថា អ្នកនោះជាមនុស្សបាប”។
ដ្បិតគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ មានតែការដឹងខ្លួននូវបាប តាមរយៈក្រឹត្យវិន័យប៉ុណ្ណោះ។
យើងដឹងការនេះថា បុគ្គលចាស់របស់យើងត្រូវបានឆ្កាងជាមួយព្រះអង្គ ដើម្បីឲ្យរូបកាយនៃបាបបានសាបសូន្យ និងដើម្បីកុំឲ្យយើងបម្រើបាបទៀត។
ដ្បិតខ្ញុំដឹងហើយថា នៅក្នុងខ្ញុំ គឺនៅក្នុងសាច់ឈាមរបស់ខ្ញុំ គ្មានអ្វីល្អឡើយ ពីព្រោះខ្ញុំមានបំណងចង់ធ្វើល្អ ប៉ុន្តែធ្វើមិនបានសោះ។
ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះបុត្រារបស់អង្គទ្រង់ គឺប្រគល់ព្រះបុត្រាសម្រាប់យើងទាំងអស់គ្នាវិញ តើព្រះអង្គនឹងមិនប្រទានអ្វីៗទាំងអស់ដល់យើង ជាមួយព្រះបុត្រាទេឬ?
ខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្ដាសាដាច់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនរួមជាតិរបស់ខ្ញុំ ដែលជាសាច់ញាតិរបស់ខ្ញុំខាងសាច់ឈាម
ព្រះបានធ្វើឲ្យព្រះអង្គដែលមិនស្គាល់បាប ទៅជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានក្លាយជាសេចក្ដីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ៕
ព្រះគ្រីស្ទបានប្រោសលោះយើងពីបណ្ដាសានៃក្រឹត្យវិន័យ ដោយព្រះអង្គត្រូវបណ្ដាសាជំនួសយើង ដ្បិតមានសរសេរទុកមកថា:“អស់អ្នកដែលត្រូវបានព្យួរនៅលើឈើ ត្រូវបណ្ដាសាហើយ”។
បើដូច្នេះ តើក្រឹត្យវិន័យផ្ទុយនឹងសេចក្ដីសន្យារបស់ព្រះឬ? មិនមែនដូច្នោះជាដាច់ខាត! ដ្បិតប្រសិនបើក្រឹត្យវិន័យដែលប្រទានមកអាចផ្ដល់ជីវិតបាន នោះសេចក្ដីសុចរិតពិតជានឹងមកដោយសារតែក្រឹត្យវិន័យមែន។
ផ្ទុយទៅវិញ ព្រះអង្គបានធ្វើឲ្យអង្គទ្រង់ទៅជាឥតតម្លៃ ដោយយកសណ្ឋានជាបាវបម្រើ ហើយប្រសូតក្នុងសណ្ឋានដូចមនុស្ស គឺក្នុងរូបរាងដែលមើលទៅដូចមនុស្ស។
រីឯព្រះអង្គនេះវិញ ព្រះអង្គបានថ្វាយយញ្ញបូជាដ៏អស់កល្បជានិច្ចមួយសម្រាប់បាប ក៏គង់ចុះនៅខាងស្ដាំព្រះ
ជាការពិត ព្រះអង្គបានធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធគ្រប់លក្ខណ៍ជារៀងរហូត ដោយតង្វាយតែមួយគត់។
ដូច្នេះ ដោយព្រោះកូនៗមានចំណែកក្នុងសាច់ និងឈាម ព្រះអង្គក៏ទទួលចំណែកក្នុងសាច់ និងឈាមដូចគ្នាដែរ ដើម្បីតាមរយៈការសុគត ព្រះអង្គអាចបំផ្លាញអ្នកដែលកាន់អំណាចនៃសេចក្ដីស្លាប់ (នោះគឺមារ)
ដូច្នេះ ព្រះអង្គត្រូវតែបានដូចបងប្អូនក្នុងគ្រប់ជំពូក ដើម្បីឲ្យព្រះអង្គបានជាមហាបូជាចារ្យដែលមានចិត្តមេត្តា និងស្មោះត្រង់ក្នុងកិច្ចការខាងឯព្រះ ដើម្បីថ្វាយយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់ប្រជាជន។
ដ្បិតមហាបូជាចារ្យដែលយើងមាន មិនមែនមិនចេះអាណិតអាសូរដល់ភាពខ្សោយរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គត្រូវបានល្បងលក្នុងគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ។
ព្រះអង្គបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គនៅលើឈើដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យយើងបានស្លាប់ចំពោះបាប ហើយមានជីវិតរស់ចំពោះសេចក្ដីសុចរិត។ ដោយសារតែស្នាមរំពាត់របស់ព្រះអង្គ អ្នករាល់គ្នាត្រូវបានប្រោសឲ្យជា។