Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 8:3 - Khmer Christian Bible

3 ព្រោះ​អ្វី​ដែល​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​បាន​ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​ នោះ​ព្រះជាម្ចាស់​បាន​ធ្វើ​រួច​ហើយ​ គឺ​បាន​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ដោយ​មាន​លក្ខណៈ​ដូចជា​សាច់ឈាម​ដែល​មាន​បាប​ ហើយ​ព្រះអង្គ​បាន​ដាក់​ទោស​បាប​ដែល​មាន​នៅ​ក្នុង​សាច់ឈាម​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះទ្រង់ធ្វើ​អ្វី​ដែល​ក្រឹត្យវិន័យ​ធ្វើមិនកើត​ដោយសារ​វា​ចុះខ្សោយ​ព្រោះ​សាច់ឈាម គឺ​ព្រះ​បាន​កាត់ទោស​បាប​នៅក្នុង​រូបសាច់ ដោយ​ចាត់​ព្រះបុត្រា​របស់​អង្គទ្រង់​ឲ្យមក​ក្នុង​សណ្ឋានដូចជា​រូបសាច់​នៃ​បាប ដើម្បី​បូជា​សម្រាប់​បាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ការ​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​មិន​កើត ដោយ​សារ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​សម្រេច​រួច​ហើយ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​មក មាន​រូប​អង្គ​ដូច​ជា​មនុស្ស​ខាង​សាច់​ឈាម​ដែល​មាន​បាប ហើយ​ដើម្បី​ដោះ​ស្រាយ​អំពើ​បាប ព្រះ‌អង្គ​ដាក់​ទោស​បាប​នៅ​ក្នុង​សាច់​ឈាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ការ​អ្វី​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​នោះ​ទៅ​ជា​អស់​ឫទ្ធិ ព្រះ‌ជា‌ម្ចាស់​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប ព្រះអង្គ​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ឲ្យ​យាង​មក មាន​និស្ស័យ​ជា​មនុស្ស ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ពី​ព្រោះ ឯ​ការ​ដែល​ក្រិត្យ‌វិន័យ​ធ្វើ​មិន​កើត​ដោយ​មាន​សេចក្ដី​កំសោយ ព្រោះ​សាច់​ឈាម នោះ​ព្រះ‌ទ្រង់​បាន​ធ្វើ​វិញ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ បែប​ដូច​ជា​សាច់​ឈាម​ដែល​តែង‌តែ​មាន​បាប ហើយ​ដោយ​ព្រោះ​អំពើ​បាប ក៏​កាត់​ទោស​អំពើ​បាប​នៅ​ក្នុង​សាច់​ឈាម

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ការ​អ្វី​ដែល​ហ៊ូកុំ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ហ៊ូកុំ​នោះ​ទៅ​ជា​អស់​ឫទ្ធិ អុលឡោះ​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប អុលឡោះ​បាន​ចាត់​បុត្រា​នៃ​ទ្រង់ ឲ្យ​មក​មាន​និស្ស័យ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស​ដែល។

សូមមើលជំពូក ចម្លង




រ៉ូម 8:3
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជាមួយ​ព្រះអង្គ​ ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​


ព្រះបន្ទូល​បាន​ត្រលប់​ជា​សាច់ឈាម ​គង់​នៅ​ក្នុង​ចំណោម​យើង​ ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុងរឿង​នៃ​ព្រះរាជ​បុត្រា​តែ​មួយ​គត់​មកពី​ព្រះ​វរ​បិតា​ ដែល​ពេញ​ដោយ​ព្រះគុណ​ និង​សេចក្ដី​ពិត។​


ដូច្នេះ​ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះ​មក​ជា​លើក​ទី​ពីរ​ ប្រាប់​ថា៖​ «ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការ​ពិត​ចុះ​ ដ្បិត​យើង​ដឹង​ថា​ អ្នក​នោះ​ជា​មនុស្ស​បាប​»​


ហើយ​ដោយសារ​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​ក៏​បាន​រាប់​ជា​សុចរិត​ពី​គ្រប់​ការ​ទាំង​អស់​ ដែល​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​អ្នក​រាល់គ្នា​មិន​អាច​ត្រូវ​រាប់​ជា​សុចរិត​បាន​ឡើយ។​


ដូច្នេះ​ គ្មាន​មនុស្ស​ណា​អាច​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យ​ឡើយ​ ដ្បិត​ដោយសារ​គម្ពីរ​វិន័យ​យើង​ស្គាល់​បាប​កាន់​តែ​ច្បាស់។​


ដ្បិត​យើង​ដឹង​សេចក្ដី​នេះ​ថា​ មនុស្ស​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​រួច​ហើយ​ ដើម្បី​ឲ្យ​ខ្លួន​យើង​ដែល​មាន​បាប​ត្រូវ​វិនាស​សូន្យ​ និង​កុំ​ឲ្យ​យើង​ធ្វើ​ជា​បាវបម្រើ​របស់​បាប​តទៅ​ទៀត​


​ខ្ញុំ​ដឹង​ថា​ គ្មាន​អ្វី​ល្អ​នៅ​ក្នុង​ខ្ញុំ​ទេ​ គឺ​នៅ​ក្នុង​សាច់ឈាម​របស់​ខ្ញុំ​នេះ​ ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ល្អ​ ប៉ុន្ដែ​ធ្វើ​មិន​បាន​


ព្រះអង្គ​ដែល​មិន​បាន​សំចៃ​ទុក​សូម្បី​តែ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​បញ្ជូន​មក​សម្រាប់​យើង​ទាំង​អស់​គ្នា​ តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំង​អស់​ដល់​យើង​ជាមួយ​ព្រះរាជ​បុត្រា​ដែរ​ទេ​ឬ?​


ដ្បិត​ខ្ញុំ​សុខចិត្ដ​ត្រូវ​បណ្ដាសា​ឲ្យ​បែក​ចេញ​ពី​ព្រះគ្រិស្ដ​ ដើម្បី​បងប្អូន​ជន​រួមជាតិ​ខាង​ឯ​សាច់ឈាម​របស់​ខ្ញុំ​


ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ​មួយ​អង្គ​ដែល​គ្មាន​បាប​សោះ​ត្រលប់​ជា​បាប​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​មនុស្ស​សុចរិត​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ។​


មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អ្នកណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ»​ ដូច្នេះ​ហើយ​ បាន​ជា​ព្រះគ្រិស្ដ​បាន​លោះ​ឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​វិន័យ​ ដោយ​ព្រះអង្គ​ត្រូវ​បណ្តាសា​ជំនួស​យើង​


ដូច្នេះ​ តើ​គម្ពីរ​វិន័យ​ទាស់​នឹង​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ឬ?​ ទេ​ មិន​មែន​ទេ!​ ដ្បិត​បើ​ក្រឹត្យវិន័យ​ដែល​បាន​ប្រទាន​មក​អាច​ផ្ដល់​ជីវិត​បាន​ នោះ​សេចក្ដី​សុចរិត​នឹង​មក​តាមរយៈ​ក្រឹត្យវិន័យ​យ៉ាង​ពិត​ប្រាកដ​


គឺ​ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់​មក​យក​សណ្ឋាន​ជា​បាវបម្រើ​ ដោយ​បាន​ប្រសូត​មក​ជា​មនុស្ស​ ហើយ​រស់នៅ​ជា​មនុស្ស​ធម្មតា។​


រី‍ឯ​ព្រះគ្រិស្ដ​វិញ​ បន្ទាប់​ពី​បាន​ថ្វាយ​យញ្ញបូជា​តែ​មួយ​ដែល​នៅ​អស់កល្ប​សម្រាប់​បាប​រួច​មក​ ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះជាម្ចាស់​


ដ្បិត​ដោយសារ​តង្វាយ​តែ​មួយ​នេះ​ ព្រះអង្គ​ធ្វើ​ឲ្យ​ពួកអ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច។​


ដូច្នេះ​ ដោយ​ព្រោះ​កូនៗ​មាន​ចំណែក​នៅ​ក្នុង​សាច់​ និង​ឈាម​ នោះ​ព្រះអង្គ​ក៏​ទទួល​ចំណែក​ដូច្នោះ​ដែរ​ ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ជា​អ្នក​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូច​ជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ត​មេត្តា​ករុណា​ និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​


ព្រោះ​សម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​ មិន​មែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ទេ​ ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។​


ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​យើង​ក្នុង​រូបកាយ​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង​ ដើម្បី​ឲ្យយើង​បាន​ស្លាប់​ខាង‍​ឯ​បាប​ ហើយ​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ​ អ្នក​រាល់គ្នា​ក៏បាន​ជា​សះស្បើយ​ដោយ​សារ​របួស​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម