ស្ត្រីឃើញថាផ្លែរបស់ដើមឈើនោះល្អសម្រាប់ជាអាហារ ក៏ជាទីគាប់ដល់ភ្នែក ហើយឃើញថាដើមឈើនោះទាក់ទាញឲ្យចង់ទទួលប្រាជ្ញា នោះនាងក៏បេះផ្លែវា ហើយហូប ព្រមទាំងឲ្យទៅប្ដីរបស់នាងដែលនៅជាមួយនាង នោះគាត់ក៏ហូបដែរ។
រ៉ូម 7:7 - ព្រះគម្ពីរខ្មែរសាកល បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? តើក្រឹត្យវិន័យជាបាបឬ? មិនមែនដូច្នោះជាដាច់ខាត! យ៉ាងណាមិញ ប្រសិនបើមិនមែនតាមរយៈក្រឹត្យវិន័យ ខ្ញុំក៏មិនបានស្គាល់បាបដែរ។ ដ្បិតប្រសិនបើក្រឹត្យវិន័យមិនបានចែងថា “កុំលោភលន់” នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ដែរ។ Khmer Christian Bible តើយើងនិយាយយ៉ាងដូចម្ដេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ ព្រោះបើគ្មានគម្ពីរវិន័យ នោះខ្ញុំក៏មិនស្គាល់បាបដែរ ដ្បិតបើក្រឹត្យវិន័យមិនបានចែងថា កុំលោភលន់ នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ជាអ្វីដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើយើងគួរនិយាយដូចម្តេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ! តែបើគ្មានក្រឹត្យវិន័យទេ ខ្ញុំក៏មិនបានស្គាល់បាបដែរ។ ប្រសិនបើគម្ពីរវិន័យមិនបានចែងថា «កុំលោភលន់ » នោះខ្ញុំក៏មិនបានដឹងថាលោភលន់ជាអ្វីដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ តើយើងគិតដូចម្ដេច? តើក្រឹត្យវិន័យជាបាបឬ? ទេ មិនមែនទេ។ ប៉ុន្តែ ប្រសិនបើគ្មានក្រឹត្យវិន័យទេនោះ ខ្ញុំក៏មិនដឹងថា បាបជាអ្វីដែរ។ ប្រសិនបើក្រឹត្យវិន័យមិនហាមថា «កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យើងនឹងថាដូចម្តេច តើក្រិត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រិត្យវិន័យចេញ ដ្បិតបើសិនជាក្រិត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថាមានសេចក្ដីលោភផងឡើយ អាល់គីតាប ដូច្នេះយើងគិតដូចម្ដេច? តើហ៊ូកុំគ្រាន់តែនាំឲ្យស្គាល់បាបប៉ុណ្ណោះ។ ប្រសិនបើហ៊ូកុំមិនហាមថា «កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។ |
ស្ត្រីឃើញថាផ្លែរបស់ដើមឈើនោះល្អសម្រាប់ជាអាហារ ក៏ជាទីគាប់ដល់ភ្នែក ហើយឃើញថាដើមឈើនោះទាក់ទាញឲ្យចង់ទទួលប្រាជ្ញា នោះនាងក៏បេះផ្លែវា ហើយហូប ព្រមទាំងឲ្យទៅប្ដីរបស់នាងដែលនៅជាមួយនាង នោះគាត់ក៏ហូបដែរ។
ទូលបង្គំបានឃើញថា មានដែនកំណត់នៃសេចក្ដីគ្រប់លក្ខណ៍គ្រប់យ៉ាង រីឯសេចក្ដីបង្គាប់របស់ព្រះអង្គធំទូលាយក្រៃលែង។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមើលស្ត្រីដោយមានតណ្ហាចំពោះនាង បានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
បន្ទាប់មកព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ដ្បិតជីវិតរបស់មនុស្សមិនស្ថិតនៅលើភាពសម្បូរហូរហៀរនៃធនធានរបស់ខ្លួនទេ”។
លោកនឹងមកបំផ្លាញជីវិតកសិករទាំងនេះ រួចប្រគល់ចម្ការទំពាំងបាយជូរដល់អ្នកផ្សេងទៀត”។ នៅពេលឮដូច្នេះ គេក៏ពោលថា៖ “កុំឲ្យកើតមានដូច្នោះឡើយ!”។
ដ្បិតបទបញ្ជាដែលថា: “កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចកុំលោភលន់” ព្រមទាំងបទបញ្ជាឯទៀតៗ ក៏សរុបមកក្នុងពាក្យនេះថា:“ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង”។
ដ្បិតគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ មានតែការដឹងខ្លួននូវបាប តាមរយៈក្រឹត្យវិន័យប៉ុណ្ណោះ។
ប៉ុន្តែប្រសិនបើសេចក្ដីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ តើយើងត្រូវនិយាយដូចម្ដេច? ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា តើព្រះដែលបញ្ចេញព្រះពិរោធ អយុត្តិធម៌ឬ?
ដ្បិតក្រឹត្យវិន័យនាំឲ្យមានព្រះពិរោធ ដូច្នេះកន្លែងណាដែលគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត
ចុះម្ដេចទៅ? ដោយសារយើងមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ តើឲ្យយើងប្រព្រឹត្តបាបឬ? មិនមែនដូច្នោះជាដាច់ខាត!
តាមពិត បាបបានឆ្លៀតឱកាសបោកបញ្ឆោតខ្ញុំតាមរយៈបទបញ្ជា ព្រមទាំងសម្លាប់ខ្ញុំតាមរយៈបទបញ្ជានោះ។
បើដូច្នេះ តើអ្វីដែលល្អបាននាំសេចក្ដីស្លាប់មកខ្ញុំឬ? មិនមែនដូច្នោះជាដាច់ខាត! គឺបាបវិញទេតើ ដែលនាំសេចក្ដីស្លាប់មកខ្ញុំតាមរយៈអ្វីដែលល្អនោះ ដើម្បីឲ្យឃើញថាបាបជាបាប ហើយតាមរយៈបទបញ្ជាធ្វើឲ្យបាបទៅជាអាក្រក់ហួសប្រមាណទៅទៀត។
ដ្បិតកាលយើងរស់នៅខាងសាច់ឈាម តណ្ហានៃបាបដែលកើតមានតាមរយៈក្រឹត្យវិន័យ តែងតែចេញឥទ្ធិពលនៅក្នុងអវយវៈរបស់យើង ធ្វើឲ្យបង្កើតផលដល់សេចក្ដីស្លាប់។
ប៉ុន្តែបាបបានឆ្លៀតឱកាសតាមរយៈបទបញ្ជា ហើយបង្កើតសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ។ ជាការពិត បើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។
ចំពោះអំពើអសីលធម៌ខាងផ្លូវភេទ និងអំពើស្មោកគ្រោកគ្រប់យ៉ាង ឬការលោភលន់ កុំឲ្យមានឮនិយាយក្នុងចំណោមអ្នករាល់គ្នាឡើយ តាមដែលសមគួរនឹងវិសុទ្ធជន។
ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។
ដ្បិតក្រឹត្យវិន័យមិនបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណ៍ឡើយ; ណាមួយមានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងត្រូវបាននាំចូលមក ហើយតាមរយៈសេចក្ដីសង្ឃឹមនោះឯង ដែលយើងអាចចូលទៅជិតព្រះបាន។