Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 13:9 - ព្រះគម្ពីរខ្មែរសាកល

9 ដ្បិត​បទបញ្ជាដែលថា​: “កុំ​ផិតក្បត់ កុំ​សម្លាប់មនុស្ស កុំ​លួច​កុំ​លោភលន់” ព្រមទាំង​បទបញ្ជា​ឯទៀតៗ ក៏​សរុប​មក​ក្នុង​ពាក្យ​នេះ​ថា​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ព្រោះ​បញ្ញត្ដិ​ដែល​ថា​ កុំ​ផិត​ក្បត់​ កុំ​សម្លាប់​មនុស្ស​ កុំ​លួច​ កុំ​លោភលន់​ ព្រមទាំង​បញ្ញត្ដិ​ផ្សេង​ទៀត​បើ​មាន​ គឺ​ត្រូវ​បាន​សង្ខេប​ដូចនេះ​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​អ្នក​ឲ្យ​ដូច​ខ្លួន​ឯង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​ព្រះឱវាទ​ដែល​ចែង​ថា៖ «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច កុំ​លោភ​លន់» ហើយ​បទ‌បញ្ជា​ណា​ឯ​ទៀត​ក៏​ដោយ សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​មាន​ចិត្ត​លោភ‌លន់»​ ព្រម​ទាំង​មាន​បទ‌បញ្ជា​ឯ​ទៀត​ដែល​សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា: «ចូរ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ពី​ព្រោះ​បទ​ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​លោភ​ឲ្យ​សោះ» ហើយ​បើ​មាន​បញ្ញត្ត​ណា​ទៀត នោះ​ក៏​រួម​គ្នា​មក​ក្នុង​ពាក្យ​១​ម៉ាត់​នេះ​ឯង ដែល​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​មាន​ចិត្ដ​លោភ‌លន់»។

សូមមើលជំពូក ចម្លង




រ៉ូម 13:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​បទបញ្ជា​ទីពីរ​ក៏​ដូច​ទីមួយ​ដែរ គឺ​:‘ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង’​។


អ្នក​ស្គាល់​បទបញ្ជា​ស្រាប់ហើយ​ថា​: ‘កុំ​សម្លាប់មនុស្ស កុំ​ផិតក្បត់ កុំ​លួច កុំ​ធ្វើបន្ទាល់ភូតភរ កុំ​កេងបន្លំ ត្រូវ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក’ ”។


“រីឯ​បទបញ្ជា​ទីពីរ​គឺ​:‘ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង’។ ​គ្មាន​បទបញ្ជា​ណា​ធំជាង​បទបញ្ជា​ទាំងនេះ​ឡើយ”។


គាត់​ទូល​តប​ថា៖ “អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ព្រះ​របស់អ្នក អស់ពី​ចិត្ត អស់ពី​ព្រលឹង អស់ពី​កម្លាំង និង​អស់ពី​គំនិត​របស់អ្នក ព្រមទាំង​ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង​ដែរ”។


អ្នក​ស្គាល់​បទបញ្ជា​ស្រាប់ហើយ​ថា​: ‘កុំ​ផិតក្បត់ កុំ​សម្លាប់មនុស្ស កុំ​លួច កុំ​ធ្វើបន្ទាល់ភូតភរ ត្រូវ​គោរព​ឪពុក និង​ម្ដាយ​របស់អ្នក’ ”។


បងប្អូន​អើយ អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ទទួល​សេរីភាព គ្រាន់តែ​កុំ​ប្រើ​សេរីភាព​នោះ​ទុកជា​ឱកាស​សម្រាប់​សាច់ឈាម​ឡើយ ផ្ទុយទៅវិញ ចូរ​បម្រើ​គ្នាទៅវិញទៅមក​ដោយ​សេចក្ដីស្រឡាញ់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម