Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 7:7 - Khmer Christian Bible

7 តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​គម្ពីរ​វិន័យ​ជា​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​បើ​គ្មាន​គម្ពីរ​វិន័យ​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​បាប​ដែរ​ ដ្បិត​បើ​ក្រឹត្យ​វិន័យ​មិន​បាន​ចែង​ថា​ កុំ​លោភលន់​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដី​លោភលន់​ជា​អ្វី​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​ក្រឹត្យវិន័យ​ជា​បាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! យ៉ាងណាមិញ ប្រសិនបើ​មិនមែន​តាមរយៈ​ក្រឹត្យវិន័យ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ​។ ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​មិន​បាន​ចែងថា “កុំ​លោភលន់” នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដីលោភលន់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? តើ​គម្ពីរ‌វិន័យ​ជា​បាប​ឬ? មិន​មែន​ដូច្នោះ​ទេ! តែ​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ។ ប្រសិន‌បើ​គម្ពីរ​វិន័យ​មិន​បាន​ចែង​ថា «កុំ​លោភ​លន់ » នោះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​លោភ​លន់​ជា​អ្វី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​ជា​បាប​ឬ? ទេ មិន​មែន​ទេ។ ប៉ុន្តែ ប្រសិន​បើ​គ្មានក្រឹត្យ‌វិន័យ​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ថា បាប​ជា​អ្វី​ដែរ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ក្រិត្យ‌វិន័យ​ជា​តួ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយ‌សារ​ក្រិត្យ‌វិន័យ​ចេញ ដ្បិត​បើ​សិន​ជា​ក្រិត្យ‌វិន័យ​មិន​បាន​ថា «កុំ​ឲ្យ​លោភ» នោះ​ខ្ញុំ​ឥត​បាន​ដឹង​ថា​មាន​សេចក្ដី​លោភ​ផង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដូច្នេះ​យើង​គិត​ដូច​ម្ដេច? តើ​ហ៊ូកុំ​គ្រាន់​តែ​នាំ​ឲ្យ​ស្គាល់​បាប​ប៉ុណ្ណោះ។ ប្រសិន​បើ​ហ៊ូកុំ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។

សូមមើលជំពូក ចម្លង




រ៉ូម 7:7
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​សម្លឹង​មើល​ស្ដ្រី​ម្នាក់​ដោយ​ចិត្ដ​ស្រើប​ស្រាល​ចង់​បាន​នាង​ អ្នក​នោះ​បាន​ផិតក្បត់​ក្នុង​ចិត្ដ​ជាមួយ​នាង​រួច​ទៅ​ហើយ។​


រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ចិត្ដ​ទុក​ដាក់​ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​សេចក្ដី​លោភលន់​ទាំង​អស់​ ព្រោះ​ជីវិត​របស់​មនុស្ស​មិន​ស្ថិត​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។​


គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ទាំង​នេះ​វិញ​ ហើយ​ឲ្យ​ចម្ការ​ទំពាំង​បាយជូរ​នោះ​ទៅ​អ្នក​ចម្ការ​ផ្សេង​ទៀត»។​ ពេល​ឮ​ដូច្នេះ​ ពួកគេ​និយាយ​ថា៖​ «សូម​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ឡើយ»​


ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​មាស​ប្រាក់​ ឬ​សម្លៀក​បំពាក់​របស់​អ្នកណា​ឡើយ​


ព្រោះ​បញ្ញត្ដិ​ដែល​ថា​ កុំ​ផិត​ក្បត់​ កុំ​សម្លាប់​មនុស្ស​ កុំ​លួច​ កុំ​លោភលន់​ ព្រមទាំង​បញ្ញត្ដិ​ផ្សេង​ទៀត​បើ​មាន​ គឺ​ត្រូវ​បាន​សង្ខេប​ដូចនេះ​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិតខាង​របស់​អ្នក​ឲ្យ​ដូច​ខ្លួន​ឯង។​


ដូច្នេះ​ គ្មាន​មនុស្ស​ណា​អាច​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យ​ឡើយ​ ដ្បិត​ដោយសារ​គម្ពីរ​វិន័យ​យើង​ស្គាល់​បាប​កាន់​តែ​ច្បាស់។​


បើ​សេចក្ដី​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​ទុច្ចរិត​ដែរ​ឬ​ ​នៅពេល​ព្រះអង្គ​ដាក់ទោស​យើង​ (គឺ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​ទេ)?​


តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច​អំពី​លោក​អ័ប្រាហាំ​ដែល​ជា​ដូន​តា​របស់​យើង​ខាង​ឯ​សាច់ឈាម?​


រីឯ​គម្ពីរ​វិន័យ​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ​ ដ្បិត​កន្លែង​ណា​គ្មាន​ក្រឹត្យវិន័យ​ កន្លែង​នោះ​ក៏​គ្មាន​ការ​ល្មើស​ដែរ។​


គម្ពីរ​វិន័យ​ចូល​មក​ ដើម្បី​ឲ្យ​កំហុស​កើន​ឡើង​ ប៉ុន្ដែ​កន្លែង​ណា​ដែល​មាន​បាប​កើន​ឡើង​ នោះ​ព្រះគុណ​ក៏​ចម្រើន​ឡើង​ជាបរិបូរ​លើស​នោះ​ទៅ​ទៀត​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ ដោយ​ព្រោះ​យើង​នៅ​ក្រោម​ព្រះគុណ​ ហើយ​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ តើ​ឲ្យ​យើង​ធ្វើ​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​


ព្រោះ​បាប​បាន​ឆ្លៀត​ឱកាស​បញ្ឆោត​ខ្ញុំ​តាមរយៈ​បញ្ញត្ដិ​ ហើយ​ក៏​សម្លាប់​ខ្ញុំ​តាមរយៈ​បញ្ញត្ដិ​នោះ​


តើ​សេចក្ដី​ល្អ​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​ គឺ​បាប​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយសារ​សេចក្ដី​ល្អ​ទាំង​នេះ​ ដើម្បី​បង្ហាញ​ថា​បាប​គឺ​ជា​បាប​ ហើយ​ដោយសារ​បញ្ញត្ដិ​ទាំង​នេះ​ បាប​បាន​ត្រលប់​ជា​កាន់តែ​ធ្ងន់​ឡើងៗ។​


ព្រោះ​កាល​យើង​នៅ​ខាង​សាច់ឈាម​នៅ​ឡើយ​ ដោយសារ​គម្ពីរ​វិន័យ​ សេចក្ដី​ប៉ងប្រាថ្នា​របស់​បាប​បាន​ធ្វើ​សកម្មភាព​ក្នុង​អវយវៈ​ទាំងឡាយ​របស់​យើង​ឲ្យ​បង្កើត​ផល​ជា​សេចក្ដី​ស្លាប់​


ប៉ុន្ដែ​តាមរយៈ​បញ្ញត្ដិ​ បាប​បាន​ឆ្លៀត​ឱកាស​ឲ្យ​មាន​សេចក្ដី​លោភលន់​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ខ្ញុំ​ ដ្បិត​បើ​គ្មាន​ក្រឹត្យវិន័យ​ទេ​ បាប​ក៏ស្លាប់​ដែរ។​


ដ្បិត​ទ្រនិច​របស់​សេចក្ដីស្លាប់​ជា​បាប​ ហើយ​អំណាច​របស់​បាប​ជា​ក្រឹត្យវិន័យ​


រីឯ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង​ ឬ​សេចក្ដី​លោភ​លន់​ នោះ​មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​ ដើម្បី​ឲ្យ​សម​ជា​ពួក​បរិសុទ្ធ​


ដូច្នេះ​ ចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ​ គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​ តណ្ហា​ថោកទាប​ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ និង​សេចក្ដី​លោភ​លន់​ ដែល​ជា​ការ​ថ្វាយបង្គំ​រូបព្រះ​


មិន​មែន​ដោយ​ចំណង់​តណ្ហា​ដូច​ជា​សាសន៍​ដទៃ​ ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​នោះ​ឡើយ។​


(ដ្បិត​គម្ពីរ​វិន័យ​មិន​នាំ​ឲ្យ​គ្រប់​លក្ខណ៍​ឡើយ)​ ដូច្នេះ​សេចក្ដី​សង្ឃឹម​មួយ​ដែល​ប្រសើរ​ជាង​ត្រូវ​បាន​នាំ​ចូល​មក ហើយ​យើង​អាច​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​បាន​តាមរយៈ​សេចក្ដី​សង្ឃឹម​នោះ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម