ព្រះបន្ទូលរបស់ព្រះអង្គត្រូវបានពិសោធយ៉ាងហ្មត់ចត់ ហេតុនេះហើយបានជាបាវបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលរបស់ព្រះអង្គ។
រ៉ូម 3:2 - ព្រះគម្ពីរខ្មែរសាកល មានច្រើនទេតើ ក្នុងគ្រប់ជំពូក។ ដ្បិតមុនដំបូង ព្រះបន្ទូលរបស់ព្រះត្រូវបានផ្ទុកផ្ដាក់នឹងពួកគេមែន។ Khmer Christian Bible ប្រសើរច្រើនក្នុងគ្រប់ជំពូក គឺមុនដំបូងព្រះជាម្ចាស់បានផ្ទុកផ្ដាក់ព្រះបន្ទូលដល់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានច្រើនគ្រប់ជំពូក ដ្បិតមុនដំបូង ព្រះបានប្រគល់ព្រះបន្ទូលទុកនឹងគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកឲ្យសាសន៍យូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ អាល់គីតាប សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង អុលឡោះបានប្រគល់បន្ទូលមកឲ្យសាសន៍យូដា។ |
ព្រះបន្ទូលរបស់ព្រះអង្គត្រូវបានពិសោធយ៉ាងហ្មត់ចត់ ហេតុនេះហើយបានជាបាវបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលរបស់ព្រះអង្គ។
ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
យ៉ាងណាមិញ ខ្ញុំនឹងប្រាប់អ្នកអំពីសេចក្ដីដែលមានកត់ត្រាទុកក្នុងសៀវភៅនៃសេចក្ដីពិត។ គ្មានអ្នកណាម្នាក់គាំទ្រខ្ញុំទាស់នឹងពួកទាំងនោះឡើយ មានតែមីកែលទេវតាគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះ”៕
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
គឺម្នាក់នេះ ដែលនៅជាមួយទូតសួគ៌ដែលនិយាយនឹងលោកនៅភ្នំស៊ីណាយ និងនៅជាមួយដូនតារបស់យើង ក្នុងសហគមន៍នៅទីរហោស្ថាន។ លោកបានទទួលព្រះបន្ទូលដ៏រស់ ដើម្បីប្រគល់មកយើង។
ដំណឹងល្អនេះជាអ្វីដែលព្រះអង្គបានសន្យាទុកមុន តាមរយៈបណ្ដាព្យាការីរបស់ព្រះអង្គ នៅក្នុងព្រះគម្ពីរដ៏វិសុទ្ធ
ចុះតើជាអ្វីទៅ បើមានអ្នកខ្លះក្នុងពួកគេមិនជឿ? តើភាពឥតជំនឿរបស់ពួកគេ នឹងធ្វើឲ្យភាពស្មោះត្រង់របស់ព្រះទៅជាមោឃៈឬ?
គឺជនជាតិអ៊ីស្រាអែល។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្ដីសន្យា សុទ្ធតែជារបស់ពួកគេ;
ដ្បិតប្រសិនបើខ្ញុំធ្វើការនោះដោយស្ម័គ្រចិត្ត នោះខ្ញុំក៏ទទួលរង្វាន់ ប៉ុន្តែប្រសិនបើខ្ញុំមិនស្ម័គ្រចិត្ត ក៏វានៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ។
នេះមានន័យថា ព្រះកំពុងផ្សះផ្សាមនុស្សលោកនឹងអង្គទ្រង់នៅក្នុងព្រះគ្រីស្ទ ដោយមិនប្រកាន់ទោសពួកគេអំពីការបំពានរបស់ពួកគេ ថែមទាំងផ្ទុកផ្ដាក់ព្រះបន្ទូលនៃការផ្សះផ្សានេះដល់យើងទៀតផង។
ផ្ទុយទៅវិញ ពួកគេឃើញថា ខ្ញុំត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែក ដូចដែលពេត្រុសត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលទទួលពិធីកាត់ស្បែកដែរ
ឱ ធីម៉ូថេអើយ! ចូររក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងអ្នក ទាំងចៀសវាងពាក្យប៉ប៉ាច់ប៉ប៉ោចដែលប្រមាថព្រះ និងពាក្យទទឹងទទែងដែលគេហៅខុសថា “ចំណេះដឹង”។
តាមពិត អ្នករាល់គ្នាគួរតែធ្វើជាគ្រូត្រឹមពេលឥឡូវនេះ ប៉ុន្តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះម្ដងទៀត។ អ្នករាល់គ្នាបែរជាត្រូវការទឹកដោះទៅវិញ គឺមិនមែនអាហាររឹងទេ។
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។
រួចទូតសួគ៌នោះនិយាយនឹងខ្ញុំថា៖ “ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយពិតប្រាកដ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់បណ្ដាព្យាការី បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមក ដើម្បីបង្ហាញឲ្យពួកបាវបម្រើរបស់ព្រះអង្គឃើញអ្វីដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗ”។