Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 3:2 - Khmer Christian Bible

2 ប្រសើរ​ច្រើន​ក្នុង​គ្រប់​ជំពូក​ គឺ​មុន​ដំបូង​ព្រះជាម្ចាស់​បាន​ផ្ទុកផ្ដាក់​ព្រះបន្ទូល​ដល់​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 មាន​ច្រើន​ទេតើ ក្នុង​គ្រប់ជំពូក​។ ដ្បិត​មុនដំបូង ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ពួកគេ​មែន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មាន​ច្រើន​គ្រប់​ជំពូក ដ្បិត​មុន​ដំបូង ព្រះ​បាន​ប្រគល់​ព្រះ‌បន្ទូល​ទុក​នឹង​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង ព្រះ‌ជា‌ម្ចាស់​បាន​ប្រគល់​ព្រះ‌បន្ទូល​មក​ឲ្យ​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មាន​គ្រប់​ជំពូក​ជា​ច្រើន​ណាស់ មុន​ដំបូង គឺ​ពី​ព្រោះ​បាន​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង អុលឡោះ​បាន​ប្រគល់​បន្ទូល​មក​ឲ្យ​សាសន៍​យូដា។

សូមមើលជំពូក ចម្លង




រ៉ូម 3:2
29 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ្នក​រាល់​គ្នា​ខំ​ស្រាវជ្រាវ​បទគម្ពីរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​ថា​ អាច​មាន​ជីវិត​អស់កល្ប​ជានិច្ច​ដោយសារ​បទគម្ពីរ​ទាំង​នោះ​ ប៉ុន្ដែ​បទគម្ពីរ​ទាំង​នោះ​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ។​


លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ទីរហោឋាន​ជាមួយ​ដូនតា​របស់​យើង​ និង​ទេវតា​ដែល​បាន​ថ្លែង​ព្រះបន្ទូល​ដល់​គាត់​នៅ​លើ​ភ្នំ​ស៊ីណាយ​ ហើយ​គាត់​បាន​ទទួល​ព្រះបន្ទូល​ដ៏​មាន​ជីវិត​មក​ប្រគល់​ឲ្យ​យើង​រាល់គ្នា។​


ដែល​បាន​សន្យា​ពីមុន​មក​តាមរយៈ​ពួក​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​បទគម្ពីរ​បរិសុទ្ធ​


ស្គាល់​បំណង​របស់​ព្រះជាម្ចាស់​ ដឹង​ការ​ខុស​ត្រូវ​ដោយ​បាន​រៀន​ពី​គម្ពីរ​វិន័យ​


ដូច្នេះ​ តើ​ជនជាតិ​យូដា​មាន​អ្វី​ប្រសើរ​លើស​គេ​ ហើយ​ការ​កាត់ស្បែក​មាន​ប្រយោជន៍​អ្វី​ដែរ?​


ចុះ​បើ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​មិន​ជឿ​ តើ​យ៉ាង​ដូចម្ដេច​ដែរ​?​ តើ​ភាព​គ្មាន​ជំនឿ​របស់​ពួកគេ​នឹង​បំផ្លាញ​ភាព​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ឬ?​


​គឺជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ ហើយ​មាន​សិរី​រុងរឿង​ កិច្ច​ព្រមព្រៀង​ គម្ពីរ​វិន័យ​ ការ​បម្រើ​ព្រះ​ និង​សេចក្ដី​សន្យា​ផ្សេងៗ​


ព្រោះ​បើ​ខ្ញុំ​ធ្វើ​ការ​នេះ​ដោយ​ស្ម័គ្រ​ចិត្ត​ នោះ​ខ្ញុំ​មាន​រង្វាន់​ ប៉ុន្ដែ​បើ​ធ្វើ​ដោយ​មិន​ស្ម័គ្រ​ចិត្ត​វិញ​ នោះ​នៅ​តែ​ជា​តួនាទី​ដែល​ត្រូវ​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ​


គឺ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ព្រះជាម្ចាស់​កំពុង​ផ្សះផ្សា​លោកិយ​នេះ​ជាមួយ​ព្រះអង្គ​ ដោយ​មិន​ប្រកាន់​កំហុស​របស់​ពួកគេ​ឡើយ​ ហើយ​ព្រះអង្គ​បាន​ប្រគល់​ព្រះបន្ទូល​នៃ​ការ​ផ្សះផ្សា​នោះ​ដល់​យើង​


ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​ដឹង​ថា​ ដំណឹង​ល្អ​សម្រាប់​ពួក​មិន​កាត់ស្បែក​ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​ខ្ញុំ​ ដូច​ដែល​ដំណឹង​ល្អ​សម្រាប់​ពួក​កាត់ស្បែក​ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​លោក​ពេត្រុស​ដែរ​


ឱ​ ធីម៉ូថេ​អើយ!​ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ​ ចូរ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ខាង​លោកិយ​ដែល​គ្មាន​ខ្លឹមសារ​ ព្រមទាំង​ពាក្យ​សំដី​ជំទាស់​ដែល​គេ​ច្រឡំ​ថា​ជា​ចំណេះដឹង​


ដ្បិត​មក​ដល់​ពេល​នេះ​ អ្នក​រាល់គ្នា​គួរ​តែ​ធ្វើ​ជា​គ្រូ​ហើយ​ ក៏​ប៉ុន្ដែអ្នក​រាល់គ្នាបែរ​ជា​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អំពី​គោល​ការណ៍​បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ម្ដងទៀត​ គឺ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ​ទៅ​វិញ​ មិន​មែន​អាហារ​រឹង​ទេ​


បើ​អ្នកណា​និយាយ​ ចូរ​និយាយ​ដូច​ជា​កំពុង​និយាយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ បើ​អ្នកណា​បម្រើ​ ចូរ​បម្រើ​តាម​កម្លាំង​ដែល​ព្រះជាម្ចាស់​ផ្គត់ផ្គង់​ឲ្យ​ ដើម្បី​ឲ្យ​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សូម​ឲ្យ​ព្រះអង្គ​មាន​សិរី​រុងរឿង​ និង​ព្រះចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​


ពេល​នោះ​ ខ្ញុំ​ក៏ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​នោះ​ដើម្បី​ថ្វាយបង្គំ​ ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​បងប្អូន​របស់​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ​ ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ ជា​វិញ្ញាណ​នៃ​ការ​ថ្លែង​ព្រះបន្ទូល។​»


ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​គួរ​ឲ្យ​ជឿ។​ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​ពួកអ្នក​នាំ​ព្រះបន្ទូល​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​បង្ហាញ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឲ្យ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើត​ ឡើង​ឆាប់ៗ​នេះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម