Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:18 - ព្រះគម្ពីរខ្មែរសាកល

18 ព្រមទាំង​ស្គាល់​បំណង​ព្រះហឫទ័យ ហើយ​ដឹងខុសដឹងត្រូវ​ដោយ​ទទួលការអប់រំ​ពី​ក្រឹត្យវិន័យ

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ស្គាល់​បំណង​របស់​ព្រះជាម្ចាស់​ ដឹង​ការ​ខុស​ត្រូវ​ដោយ​បាន​រៀន​ពី​គម្ពីរ​វិន័យ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ក៏​ស្គាល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ចេះ​ពិចារណា​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ ដោយ​បាន​រៀន​ពី​ក្រឹត្យ‌វិន័យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ និង​បាន​ទទួល​ការ​អប់រំ​ពី​ក្រឹត្យ‌វិន័យ* ឲ្យ​ចេះ​រិះគិត​ពិចារណា​មើល​ថា ការ​ណា​សំខាន់​ជាង​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ក៏​ស្គាល់​ព្រះ‌ហឫទ័យ​ទ្រង់ ហើយ​ចេះ​សំគាល់​រើស​សេចក្ដី​ល្អ ដោយ​បាន​រៀន​តាម​ក្រិត្យ‌វិន័យ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ្នក​ស្គាល់​បំណង​របស់​អុលឡោះ និង​បាន​ទទួល​ការ​អប់រំ​ពី​ហ៊ូកុំ ឲ្យ​ចេះ​រិះ‌គិត​ពិចារណា​មើល​ថា ការ​ណា​សំខាន់​ជាង​គេ

សូមមើលជំពូក ចម្លង




រ៉ូម 2:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ការរបើកឡើង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​ផ្ដល់ពន្លឺ ព្រមទាំង​ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានការយល់ច្បាស់​។


ច្បាប់តម្រា​របស់​ព្រះយេហូវ៉ា​ទៀងត្រង់ ធ្វើឲ្យ​ចិត្ត​អរសប្បាយ សេចក្ដីបង្គាប់​របស់​ព្រះយេហូវ៉ា​បរិសុទ្ធ ទាំង​បំភ្លឺ​ភ្នែក​។


ដ្បិត​សេចក្ដីបង្គាប់​ជា​ចង្កៀង សេចក្ដីបង្រៀន​ជា​ពន្លឺ ហើយ​ពាក្យស្ដីបន្ទោស​នៃ​ការប្រៀនប្រដៅ​ជា​ផ្លូវ​នៃ​ជីវិត


ដើម្បីឲ្យ​លោក​ជ្រាប​អំពី​ភាពប្រាកដប្រជា​នៃ​ពាក្យ​ដែល​លោក​បាន​ទទួល​។


បាវបម្រើ​នោះ​ដែល​បាន​ដឹង​បំណង​របស់​ចៅហ្វាយ តែ​មិន​បាន​ត្រៀមខ្លួន ឬ​ធ្វើ​តាម​បំណង​របស់​លោក អ្នកនោះ​នឹង​ត្រូវ​វាយ​យ៉ាងច្រើន​។


ដោយព្រោះ​អ្នករាល់គ្នា​ដឹង​សេចក្ដីទាំងនេះ​ហើយ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម នោះ​អ្នករាល់គ្នា​មានពរ​ហើយ​។


ជាការពិត អ្វីៗដែល​ត្រូវបាន​សរសេរតាំងពីមុនមក គឺ​សរសេរ​ទុក​សម្រាប់​បង្រៀន​យើង ដើម្បីឲ្យ​យើង​មាន​សេចក្ដីសង្ឃឹម​តាមរយៈ​ការអត់ធ្មត់ និង​តាមរយៈ​ការកម្សាន្តចិត្ត​ពី​ព្រះគម្ពីរ​។


ហើយ​ជឿជាក់​ថា​ខ្លួនឯង​ជា​អ្នកនាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក ជា​ពន្លឺ​ដល់​អ្នក​ដែល​នៅក្នុង​សេចក្ដីងងឹត


ដើម្បីឲ្យ​អ្នករាល់គ្នា​ចេះ​សម្គាល់​អ្វី​ដែល​សំខាន់ជាង ធ្វើឲ្យ​អ្នករាល់គ្នា​បាន​បរិសុទ្ធ និង​ឥតបន្ទោសបាន​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ


ផ្ទុយទៅវិញ ចូរ​ពិចារណា​គ្រប់ការទាំងអស់ ហើយ​កាន់ខ្ជាប់​នូវ​ការល្អ


រីឯ​អាហារ​រឹង​គឺ​សម្រាប់​មនុស្ស​ពេញវ័យ ជា​ពួក​អ្នក​ដែល​សមត្ថភាពវែកញែក​ត្រូវបាន​បង្វឹក ដោយ​ឆ្លងកាត់​ការអនុវត្ត រហូតដល់​ចេះវែកញែក​រវាង​ការល្អ និង​ការ​អាក្រក់​ផង​៕


ដូច្នេះ អ្នកដែល​ដឹង​ថា​ត្រូវ​ធ្វើ​ល្អ ប៉ុន្តែ​មិន​ធ្វើ ចំពោះ​គាត់ ការនោះ​ជា​បាប​ហើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម