ពេលនោះ ពួកគេនឹងស្រែកហៅខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនឆ្លើយទេ ពួកគេនឹងខំប្រឹងស្វែងរកខ្ញុំ ប៉ុន្តែរកខ្ញុំមិនឃើញឡើយ។
រ៉ូម 11:7 - ព្រះគម្ពីរខ្មែរសាកល ចុះម្ដេចទៅ? អ្វីដែលជនជាតិអ៊ីស្រាអែលខំស្វែងរកនោះ ពួកគេរកមិនបានឡើយ ប៉ុន្តែអ្នកដែលត្រូវបានជ្រើសតាំងវិញ ដែលរកបាន រីឯអ្នកឯទៀតក៏ត្រូវធ្វើឲ្យរឹងរូស Khmer Christian Bible តើយ៉ាងដូចម្ដេចទៀត? អ្វីដែលជនជាតិអ៊ីស្រាអែលស្វែងរក នោះមិនបានទទួលឡើយ ប៉ុន្ដែពួកដែលត្រូវបានជ្រើសរើសបានទទួល ឯអ្នកឯទៀតៗត្រូវធ្វើឲ្យមានចិត្ដរឹងរូស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើដូចម្តេចទៅវិញ? អ្វីដែលសាសន៍អ៊ីស្រាអែលស្វែងរកនោះ គេរកមិនបានទេ តែពួករើសតាំងរកបានសេចក្តីនោះវិញ ហើយពួកអ្នកឯទៀត ព្រះអង្គធ្វើឲ្យមានចិត្តរឹងរូស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រាអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលព្រះជាម្ចាស់ជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត ព្រះអង្គធ្វើឲ្យគេមានចិត្តរឹងរូសវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើដូចម្តេច គឺថា សេចក្ដីដែលសាសន៍អ៊ីស្រាអែលស្វែងរក នោះគេរកមិនបានទេ តែពួករើសតាំងរកបានសេចក្ដីនោះវិញ ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស អាល់គីតាប ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលអុលឡោះជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត អុលឡោះធ្វើឲ្យគេមានចិត្ដរឹងរូសវិញ |
ពេលនោះ ពួកគេនឹងស្រែកហៅខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនឆ្លើយទេ ពួកគេនឹងខំប្រឹងស្វែងរកខ្ញុំ ប៉ុន្តែរកខ្ញុំមិនឃើញឡើយ។
ពួកគេមិនដឹងទេ ហើយក៏មិនយល់ដែរ ដ្បិតព្រះអង្គបានបាំងភ្នែករបស់ពួកគេមិនឲ្យឃើញ ព្រះអង្គបានបាំងចិត្តរបស់ពួកគេមិនឲ្យចាប់ភ្លឹក។
ចូរធ្វើឲ្យចិត្តរបស់ប្រជាជននេះស្ពឹក ចូរធ្វើឲ្យត្រចៀកពួកគេធ្ងន់ ចូរធ្វើឲ្យភ្នែកពួកគេខ្វាក់ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយត្រូវបានប្រោសឲ្យជា”។
“ចូរតស៊ូចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនព្យាយាមចូល ប៉ុន្តែនឹងមិនអាចចូលបានទេ។
“ព្រះអង្គធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ធ្វើឲ្យចិត្តរបស់ពួកគេរឹង ក្រែងលោពួកគេឃើញនឹងភ្នែក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា”។
ពោលគឺ ពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះ ដោយមិនយល់សេចក្ដីសុចរិតរបស់ព្រះ ហើយព្យាយាមតាំងសេចក្ដីសុចរិតរបស់ខ្លួនឯង។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
ចុះម្ដេចទៅ? តើជនជាតិយូដាយើងល្អជាងឬ? មិនមែនទាល់តែសោះ! យើងបានបញ្ជាក់ហើយថា ទាំងជនជាតិយូដា និងសាសន៍ដទៃសុទ្ធតែស្ថិតនៅក្រោមបាប
ចុះម្ដេចទៅ? ដោយសារយើងមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ តើឲ្យយើងប្រព្រឹត្តបាបឬ? មិនមែនដូច្នោះជាដាច់ខាត!
ពោលគឺ ព្រះចង់មេត្តាករុណាដល់អ្នកណា ក៏មេត្តាករុណាដល់អ្នកនោះ ហើយព្រះអង្គចង់ធ្វើឲ្យអ្នកណាមានចិត្តរឹងរូស ក៏ធ្វើឲ្យអ្នកនោះមានចិត្តរឹងរូសដែរ។
មួយវិញទៀត ចុះបើការនេះគឺដើម្បីបើកឲ្យស្គាល់នូវភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ ចំពោះភាជនៈនៃសេចក្ដីមេត្តានោះដែលព្រះអង្គបានរៀបចំទុកមុនសម្រាប់សិរីរុងរឿងទៅហើយ តើយ៉ាងណាទៅ!
ដូច្នេះ តើខ្ញុំចង់និយាយអ្វី? ចង់និយាយថាអាហារដែលសែនដល់រូបបដិមាករមានអ្វីសំខាន់ឬ? ឬមួយក៏ចង់និយាយថារូបបដិមាករមានអ្វីសំខាន់?
ប៉ុន្តែចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស។ ជាការពិត កាលណាពួកគេអានសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅតែមិនទាន់ដោះចេញនៅឡើយ រហូតមកដល់សព្វថ្ងៃ ដ្បិតមានតែតាមរយៈព្រះគ្រីស្ទទេ ដែលស្បៃនោះត្រូវបានបំផ្លាញ។
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
ដូចដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទតាំងពីមុនកំណើតនៃពិភពលោកមកម្ល៉េះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះអង្គ។ ដោយសេចក្ដីស្រឡាញ់
ចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យ ទាំងត្រូវបានបំបែកចេញពីជីវិតដែលមកពីព្រះ ដោយសារតែភាពអវិជ្ជាដែលមាននៅក្នុងពួកគេ មកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ។
ចុះម្ដេចទៅ? មិនថាដោយរបៀបណាទេ គឺទោះបីជាដោយការធ្វើពុត ឬដោយចិត្តស្មោះត្រង់ក៏ដោយ ឲ្យតែគេប្រកាសព្រះគ្រីស្ទ នោះខ្ញុំក៏អរសប្បាយនឹងការនេះហើយ។ មែនហើយ ខ្ញុំនឹងអរសប្បាយទៅទៀត
ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក គាត់ចង់ទទួលពរជាមរតក ប៉ុន្តែត្រូវបានបដិសេធវិញ ហើយទោះបីជាគាត់បានស្វែងរកពរនោះទាំងទឹកភ្នែកក៏ដោយ ក៏រកឱកាសកែប្រែចិត្តមិនបានដែរ។
ជាពួកអ្នកដែលត្រូវបានជ្រើសតាំងស្របតាមការជ្រាបជាមុនរបស់ព្រះដែលជាព្រះបិតា ដោយការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ ដែលនាំទៅរកការស្ដាប់បង្គាប់ និងការប្រោះព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តត្រូវបានបង្កើនដល់អ្នករាល់គ្នា!