Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:28 - ព្រះគម្ពីរខ្មែរសាកល

28 ពេលនោះ ពួកគេ​នឹង​ស្រែកហៅ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឆ្លើយ​ទេ ពួកគេ​នឹង​ខំប្រឹងស្វែងរក​ខ្ញុំ ប៉ុន្តែ​រក​ខ្ញុំ​មិន​ឃើញ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ខណៈ​នោះ គេ​នឹង​អំពាវ​នាវ​ដល់​យើង តែ​យើង​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​យើង​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​មិន​ឃើញ​ឡើយ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ខណៈ​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​អញ​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​អញ​មិន​ឃើញ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 1:28
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “វិញ្ញាណ​របស់យើង​នឹង​មិន​ស្ថិតនៅ​ក្នុង​មនុស្ស​ជារៀងរហូត​ឡើយ ដ្បិត​គេ​គ្រាន់តែ​ជា​សាច់ឈាម​ប៉ុណ្ណោះ​។ ដូច្នេះ​អាយុ​របស់គេ​នឹង​បាន​ត្រឹម​មួយរយម្ភៃ​ឆ្នាំ”។


ពួកគេ​ស្រែករកជំនួយ ប៉ុន្តែ​គ្មានអ្នកណា​សង្គ្រោះ​ពួកគេ​សោះ ពួកគេ​ស្រែករកជំនួយ​ទៅកាន់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​មិន​ឆ្លើយតប​នឹង​ពួកគេ​ឡើយ​។


ទូលបង្គំ​កម្ទេច​ពួកគេ​ដូច​ធូលី​នៅមុខ​ខ្យល់ ទូលបង្គំ​ចាក់​ពួកគេ​ចោល​ដូច​ភក់​តាម​ផ្លូវ​។


ប្រសិនបើ​ខ្ញុំ​ទុក​សេចក្ដីទុច្ចរិត​ក្នុងចិត្ត​ខ្ញុំ ម្ល៉េះសម​ព្រះអម្ចាស់​របស់ខ្ញុំ​មិន​បាន​សណ្ដាប់​ឡើយ​។


ព្រះយេហូវ៉ា​នៅឆ្ងាយ​ពី​មនុស្ស​អាក្រក់ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សណ្ដាប់​ពាក្យអធិស្ឋាន​របស់​មនុស្ស​សុចរិត​។


ខ្ញុំ​ស្រឡាញ់​អ្នកដែល​ស្រឡាញ់​ខ្ញុំ ហើយ​អ្នកដែល​ខំប្រឹងស្វែងរក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​។


កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​: ‘ដូចដែល​យើង​បាន​ស្រែកហៅ ប៉ុន្តែ​គេ​មិន​បាន​ស្ដាប់​យ៉ាងណា គេ​ក៏​ស្រែកហៅ ប៉ុន្តែ​យើង​នឹង​មិន​ស្ដាប់​យ៉ាងនោះដែរ​។


អ្នករាល់គ្នា​ទូល​សុំ​ដែរ ប៉ុន្តែ​មិន​ទទួលបាន ពីព្រោះ​អ្នករាល់គ្នា​ទូល​សុំ​ដោយបំណង​មិនត្រឹមត្រូវ គឺ​ដើម្បី​ចំណាយ​សម្រាប់​តណ្ហា​របស់អ្នករាល់គ្នា​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម