Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ តើ​ដូច​ម្តេច​ទៅ​វិញ? អ្វី​ដែល​សាសន៍​អ៊ីស្រា‌អែល​ស្វែង​រក​នោះ គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្តី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ចិត្ត​រឹង‌រូស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ចុះ​ម្ដេចទៅ​? អ្វីដែល​ជនជាតិអ៊ីស្រាអែល​ខំស្វែងរក​នោះ ពួកគេ​រក​មិន​បាន​ឡើយ ប៉ុន្តែ​អ្នកដែលត្រូវបានជ្រើសតាំង​វិញ ដែល​រកបាន រីឯ​អ្នក​ឯទៀត​ក៏​ត្រូវ​ធ្វើឲ្យរឹងរូស

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 តើ​យ៉ាង​ដូចម្ដេច​ទៀត?​ អ្វី​ដែល​ជនជាតិ​អ៊ីស្រាអែល​ស្វែង​រក​ នោះ​មិន​បាន​ទទួល​ឡើយ​ ប៉ុន្ដែ​ពួក​ដែល​ត្រូវ​បាន​ជ្រើសរើស​បាន​ទទួល​ ឯ​អ្នក​ឯទៀតៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ចិត្ដ​រឹងរូស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? អ្វីៗ​ដែល​សាសន៍​អ៊ីស្រា‌អែល​ខំ​ស្វែង​រក​នោះ គេ​មិន​បាន​ទទួល​ទេ។ មាន​តែ​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ជ្រើស​រើស​ប៉ុណ្ណោះ ទើប​បាន​ទទួល រីឯ​អ្នក​ឯ​ទៀត ព្រះអង្គ​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​រឹង‌រូស​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ តើ​ដូច​ម្តេច គឺ​ថា សេចក្ដី​ដែល​សាសន៍​អ៊ីស្រាអែល​ស្វែង​រក នោះ​គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្ដី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត​ត្រូវ​មាន​ចិត្ត​រឹង‌រូស

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? អ្វីៗ​ដែល​សាសន៍​អ៊ីស្រ‌អែល​ខំ​ស្វែង​រក​នោះ គេ​មិន​បាន​ទទួល​ទេ។ មាន​តែ​អ្នក​ដែល​អុលឡោះ​ជ្រើស​រើស​ប៉ុណ្ណោះ ទើប​បាន​ទទួល រីឯ​អ្នក​ឯ​ទៀត អុលឡោះ​ធ្វើ​ឲ្យ​គេ​មាន​ចិត្ដ​រឹង​រូស​វិញ

សូមមើលជំពូក ចម្លង




រ៉ូម 11:7
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ គេ​នឹង​អំពាវ​នាវ​ដល់​យើង តែ​យើង​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​យើង​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​មិន​ឃើញ​ឡើយ ។


ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ក៏​មិន​ឲ្យ​យល់​បាន។


ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​របស់​ជន​ជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ ក្រែង​ភ្នែក​គេ​មើល​ឃើញ ត្រចៀក​ស្តាប់​ឮ ហើយ​ប្រាជ្ញា​យល់ រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា»។


ដ្បិត​គេ​មិន​បាន​យល់​អំពី​រឿង​នំបុ័ង​ទេ មក​ពី​គេ​មាន​ចិត្ត​រឹង‌រូស។


«ចូរ​ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​បាន​ចូល​ទៅ​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​ចូល​ដែរ តែ​នឹង​ចូល​មិន​បាន​ទេ។


«ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ត​គេ​រឹង ក្រែង​គេ​អាច​មើល​ឃើញនឹង​ភ្នែក ហើយចិត្ត​របស់​គេ​យល់ រួច​គេ​ងាក​បែរ ដើម្បី​ឲ្យ​យើង​បាន​ប្រោស​គេឲ្យ​ជា» ។


ដ្បិត​ដោយ​មិន​យល់​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ហើយ​ខំ​ប្រឹង​តាំង​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង នោះ​គេ​មិន​បាន​ចុះ​ចូល​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ឡើយ។


បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​អំពី​អាថ៌​កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ថា សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​កើត​មាន​ចិត្ត​រឹង​រូស រហូត​ទាល់​តែ​សាសន៍​ដទៃ​បាន​ចូល​មក​គ្រប់​ចំនួន


ដូច្នេះ សព្វ​ថ្ងៃ​នេះ​ក៏​មាន​សំណល់​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ដោយ​ព្រះ‌គុណ​ដែរ។


បើ​ដូច្នេះ តើ​យើង​ល្អ​ជាង​គេ​ឬ? ទេ មិន​មែន​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​បាប​ទាំង​អស់


ដូច្នេះ ដោយ​ព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ តើ​យើង​គួរ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ!


ដូច្នេះ ព្រះ‌អង្គ​មេត្តា‌ករុណា​ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ណា​មាន​ចិត្ត​រឹង​ទទឹង ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែរ។


ហើយ​ចុះ​បើ​ព្រះ‌អង្គ​ចង់​សម្ដែង​សិរី​ល្អ​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្តី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀប​ចំ​ជា​មុន​សម្រាប់​សិរី​ល្អ


តើ​ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​ចំណី​អាហារ​ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ​ជា​អ្វី ឬ​រូប​ព្រះ​ជា​អ្វី?


ប៉ុន្ដែ គំនិត​របស់​គេ​រឹង​រូស ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​គ្រប​ដដែល ព្រោះ​មាន​តែ​ក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​ស្បៃ​នោះ​សាប​សូន្យ​ទៅ។


ជា​អ្នក​ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​ធ្វើ​ឲ្យ​គំនិត​របស់​គេ​ដែល​មិន​ជឿ ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​ដំណឹង​ល្អ​នៃ​សិរី​ល្អ​របស់​ព្រះ‌គ្រីស្ទ ដែល​ជា​រូប​អង្គ​ព្រះ​ភ្លឺ​ដល់​គេ។


តាម​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​យើង​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្តី​ស្រឡាញ់។


គំនិត​របស់​គេ​ត្រូវ​ងងឹត ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ‌ជន្ម​របស់​ព្រះ ដោយ​សារ​សេចក្តី​ល្ងង់​ខ្លៅ និង​ចិត្ត​រឹង​រូស​របស់​គេ។


តើ​ដូច​ម្តេច​ទៅ​វិញ? គឺ​យ៉ាង​នេះ​ថា គេ​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​តាម​គ្រប់​វិធី​ទាំង​អស់ ទោះ​ដោយ​ធ្វើ​ពុត ឬ​ពិត​ប្រាកដ​ក្តី ក៏​ខ្ញុំ​មាន​អំណរ​ដែរ។ មែន ហើយ​ខ្ញុំ​នឹង​មាន​អំណរ​តទៅ​មុខ​ទៀត


ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រោយ​មក កាល​គាត់​ប្រាថ្នា​ចង់​ទទួល​ពរ តែ​មិន​បាន​ទេ ទោះ​បើ​គាត់​ខំ​ស្វែង​រក​ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​រក​ឱកាស​ប្រែ​ចិត្ត​មិន​ឃើញ​ដែរ។


ជា​អ្នក​ដែល​ព្រះ ជា​ព្រះ‌វរបិតា​បាន​ជ្រើស​រើស និង​បាន​បម្រុង​ទុក ហើយ​ព្រះ‌វិញ្ញាណ​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់​ព្រះ‌យេស៊ូវ​គ្រីស្ទ ព្រម​ទាំង​បាន​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ប្រោះ​លើ​ខ្លួន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត កាន់​តែ​ច្រើន​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម