Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 3:14 - ព្រះគម្ពីរខ្មែរសាកល

14 ប៉ុន្តែ​ចិត្តគំនិត​របស់​ពួកគេ‍ត្រូវបាន​ធ្វើឲ្យរឹងរូស​។ ជាការពិត កាលណា​ពួកគេ​អាន​សម្ពន្ធមេត្រី​ចាស់ ស្បៃ​ដដែល​នោះ​នៅតែ​មិន​ទាន់​ដោះចេញ​នៅឡើយ រហូតមកដល់​សព្វថ្ងៃ ដ្បិត​មានតែ​តាមរយៈ​ព្រះ​គ្រីស្ទ​ទេ ដែល​ស្បៃនោះ​ត្រូវបាន​បំផ្លាញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ប៉ុន្ដែ​គំនិត​របស់​ពួកគេ‍​ត្រូវ​បាន​ធ្វើ​ឲ្យ​រឹងរូស​ ដ្បិត​ពេល​អាន​កិច្ច​ព្រមព្រៀង​ចាស់​ ស្បៃ​ដដែល​នោះ​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ​ទេ​ ព្រោះ​វា​នឹង​ត្រូវ​ដោះ​ចេញ​នៅ​ក្នុង​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប៉ុន្ដែ គំនិត​របស់​គេ​រឹង​រូស ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​គ្រប​ដដែល ព្រោះ​មាន​តែ​ក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​ស្បៃ​នោះ​សាប​សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប៉ុន្តែ គំនិត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សម្ពន្ធ‌មេត្រី*​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តែ​ចិត្ត​គេ​បាន​រឹង‌ទទឹង​វិញ ដ្បិត​ដរាប​ដល់​ឥឡូវ​នេះ កាល​បើ​គេ​មើល​ក្នុង​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​ដដែល ឥត​បក​ចេញ​ឡើយ ដែល​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ប៉ុន្ដែ គំនិត​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គីតាប​សម្ពន្ធ‌មេត្រី​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 3:14
34 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ភ្នែក​របស់ពួកគេ​ទៅជាងងឹត​មើល​មិន​ឃើញ ហើយ​សូម​ធ្វើឲ្យ​ចង្កេះ​របស់ពួកគេ​ញញីញញ័រ​ជានិច្ច​។


នៅលើ​ភ្នំ​នេះ ព្រះអង្គ​នឹង​បំផ្លាញ​ស្បៃ​ដែល​រុំ​លើ​ប្រជាជាតិ​ទាំងអស់ និង​របាំង​ដែល​លាត​លើ​ប្រជាជាតិ​ទាំងអស់​។


ពួកគេ​មិន​ដឹង​ទេ ហើយក៏​មិន​យល់​ដែរ ដ្បិត​ព្រះអង្គ​បាន​បាំង​ភ្នែក​របស់ពួកគេ​មិន​ឲ្យ​ឃើញ ព្រះអង្គ​បាន​បាំង​ចិត្ត​របស់ពួកគេ​មិន​ឲ្យ​ចាប់ភ្លឹក​។


ពួក​អ្នកយាម​របស់អ៊ីស្រាអែល​ខ្វាក់ភ្នែក ពួកគេ​សុទ្ធតែ​គ្មានចំណេះដឹង ពួកគេ​សុទ្ធតែ​ជា​ឆ្កែ​គ​ដែល​ព្រុស​មិនបាន ពួកគេ​តែងតែ​ស្រមើស្រមៃ ពួកគេ​ចេះតែ​ដេក ហើយ​ចូលចិត្ត​ដេករលីវ​។


យើងខ្ញុំ​រាវរក​ជញ្ជាំង​ដូច​មនុស្ស​ខ្វាក់ភ្នែក ក៏​រាវរក​ដូច​មនុស្ស​គ្មាន​ភ្នែក យើងខ្ញុំ​ជំពប់​នៅ​ពេលថ្ងៃត្រង់​ដូចជា​នៅ​ពេលថ្ងៃលិច ក៏​ប្រៀបដូចជា​មនុស្ស​ស្លាប់​នៅក្នុងចំណោម​មនុស្សមានសុខភាពល្អ​។


ចូរ​ធ្វើឲ្យ​ចិត្ត​របស់​ប្រជាជន​នេះ​ស្ពឹក ចូរ​ធ្វើឲ្យ​ត្រចៀក​ពួកគេ​ធ្ងន់ ចូរ​ធ្វើឲ្យ​ភ្នែក​ពួកគេ​ខ្វាក់ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ត្រូវបាន​ប្រោសឲ្យជា”។


ព្រះអង្គ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖“ពីព្រោះ​អាថ៌កំបាំង​នៃ​អាណាចក្រស្ថានសួគ៌​បាន​ប្រទានឲ្យ​អ្នករាល់គ្នា​យល់​ហើយ រីឯ​អ្នកទាំងនោះ​វិញ មិន​បាន​ប្រទានឲ្យ​យល់​ទេ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ស៊ីម៉ូន​កូនយ៉ូណាស​អើយ​! អ្នក​មានពរ​ហើយ ដ្បិត​មនុស្សមិន​បាន​បើកសម្ដែង​ដល់​អ្នក​ទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ ដែល​បាន​បើកសម្ដែង​ដល់​អ្នក​។


ប៉ុន្តែ​ប្រសិនបើ​ភ្នែក​របស់អ្នក​អាក្រក់ រូបកាយ​អ្នក​ទាំងមូល​ក៏​ពេញដោយសេចក្ដីងងឹត​។ ដូច្នេះ ប្រសិនបើ​ពន្លឺ​ក្នុង​អ្នក​ជា​សេចក្ដីងងឹត​ទៅហើយ ចុះ​សេចក្ដីងងឹត​នោះ​នឹង​ខ្លាំង​យ៉ាងណាទៅ​!


“ព្រះអង្គ​ធ្វើឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់ ធ្វើឲ្យ​ចិត្ត​របស់​ពួកគេ​រឹង ក្រែងលោ​ពួកគេ​ឃើញ​នឹង​ភ្នែក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា”។


ខ្ញុំ​មក​ជា​ពន្លឺ​ក្នុង​ពិភពលោក ដើម្បីកុំឲ្យ​អស់អ្នក​ដែល​ជឿលើ​ខ្ញុំ ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត​ឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​សាជាថ្មី​ថា​៖“គឺ​ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក​។ អ្នក​ដែល​មកតាម​ខ្ញុំ មិន​ដើរ​ក្នុង​សេចក្ដីងងឹត​សោះឡើយ ប៉ុន្តែ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”។


បន្ទាប់ពី​អាន​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​រួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំ​ក៏​ឲ្យ​គេ​ទៅ​ឯ​អ្នកទាំងពីរ ដោយ​និយាយថា​៖ “បងប្អូន​ទាំងពីរ​អើយ បើសិន​បងប្អូន​មាន​ពាក្យ​អ្វី​លើកទឹកចិត្ត​ប្រជាជន សូម​និយាយ​ចុះ”។


ដ្បិត​តាំងពី​សម័យបុរាណ​មក មាន​អ្នក​ដែល​ប្រកាស​អំពី​ម៉ូសេ​នៅតាមទីក្រុងនីមួយៗ ហើយ​គម្ពីរ​របស់​លោក​ត្រូវបាន​អាន​រៀងរាល់​ថ្ងៃសប្ប័ទ នៅតាម​សាលាប្រជុំ​ដែរ”។


មាន​ស្ត្រី​ម្នាក់​កំពុង​ស្ដាប់ នាង​ឈ្មោះ​លីឌា ជា​អ្នកជំនួញក្រណាត់ពណ៌ស្វាយ​នៅ​ក្រុង​ធាទេរ៉ា នាង​ជាអ្នក​ថ្វាយបង្គំ​ព្រះ​។ ព្រះអម្ចាស់​បាន​បើក​ចិត្ត​របស់​នាង​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដី​ដែល​ប៉ូល​និយាយ​។


ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង’។


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​អាថ៌កំបាំង​នេះ​ទេ ក្រែងលោ​អ្នករាល់គ្នា​គិតថា​ខ្លួនឯង​មានប្រាជ្ញា គឺថា​ជនជាតិអ៊ីស្រាអែល​មួយចំនួន​ទៅជា​រឹងរូស រហូតដល់​សាសន៍ដទៃ​បាន​គ្រប់ចំនួន


ពិតមែនហើយ កាលណា​គេ​អាន​គម្ពីរ​ម៉ូសេ នោះ​មាន​ស្បៃ​គ្រប​ពីលើ​ចិត្ត​របស់​ពួកគេ រហូតមកដល់​សព្វថ្ងៃ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​មានសមត្ថភាព​ធ្វើជា​អ្នកបម្រើ​នៃ​សម្ពន្ធមេត្រី​ថ្មី​——​មិនមែន​តាម​អក្សរ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ​; ដ្បិត​អក្សរ​នាំឲ្យស្លាប់ រីឯ​ព្រះវិញ្ញាណ​ផ្ដល់ជីវិត​។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ចិត្តគំនិត​របស់​ពួកគេ​ត្រូវបាន​ធ្វើឲ្យងងឹតសូន្យ ទាំង​ត្រូវបាន​បំបែកចេញ​ពី​ជីវិត​ដែលមកពី​ព្រះ ដោយសារតែ​ភាពអវិជ្ជា​ដែល​មាន​នៅក្នុង​ពួកគេ មកពី​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម