ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ាកុប 2:6 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​អ្នករាល់គ្នា​បាន​បង្អាប់បង្អោន​អ្នកក្រ‍នោះ​! មិនមែន​ជា​អ្នកមាន​ទេ​ឬ ដែល​សង្កត់សង្កិន​អ្នករាល់គ្នា ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​?

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ធ្វើ​ឲ្យ​អ្នកក្រ​អាម៉ាស់​ទៅ​វិញ​ តើ​មិន​មែន​ពួកអ្នកមាន​ទេ​ឬ​ដែល​សង្កត់​សង្កិន​ ហើយ​អូស​អ្នក​រាល់គ្នា​ទៅ​តុលាការ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះទៅ​វិញ។ តើ​មិន​មែន​ជា​ពួក​អ្នក​មាន​ទេ​ឬ ដែល​សង្កត់​សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ចូល​ទៅ​តុលាការ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​បងប្អូន បងប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​បងប្អូន និង​អូស​ទាញ​បងប្អូន​យក​ទៅ​ឲ្យ​តុលា​ការ​កាត់​ទោស!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អ្នក​រាល់​គ្នា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះ​វិញ តើ​ពួក​អ្នក​មាន​មិន​សង្កត់‌សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ទេ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

រីឯ​បង​ប្អូន បង​ប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ​ដែល​បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​បង​ប្អូន និង​អូស​ទាញ​បង​ប្អូន​យក​ទៅ​ឲ្យ​តុលា​ការ​កាត់​ទោស!

សូមមើលជំពូក



យ៉ាកុប 2:6
38 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក្រាប គេ​ឱនចុះ នោះ​មនុស្ស​ទុគ៌ត​ក៏​ដួល​នៅក្រោម​កម្លាំង​របស់គេ​។


តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។ មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​; ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។


មនុស្ស​អាក្រក់​ដេញតាម​មនុស្ស​ទ័លក្រ​ដោយ​អំនួត​; សូមឲ្យ​ពួកគេ​ជាប់​ក្នុង​កលល្បិច​ដែល​ខ្លួន​បង្កើត​ចុះ​!


គេ​អង្គុយ​ពួនស្ទាក់​តាម​ភូមិ​នានា​; គេ​សម្លាប់​មនុស្ស​ឥតទោស​ក្នុង​ទីស្ងាត់កំបាំង​; ភ្នែក​គេ​ឃ្លាំមើល​មនុស្សទុគ៌ត​ដោយសម្ងាត់​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។


អ្នករាល់គ្នា​បង្អាប់​ដំបូន្មាន​របស់​មនុស្ស​ទ័លក្រ ដោយព្រោះ​ព្រះយេហូវ៉ា​ជា​ជម្រក​របស់ពួកគេ​។


អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​ខ្វះខាត គឺ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។


អ្នកដែល​សើចចំអក​ដាក់​អ្នកក្រីក្រ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន​; អ្នកដែល​អរសប្បាយ​នឹង​សេចក្ដីអន្តរាយ​របស់គេ នឹង​មិន​រួចទោស​ឡើយ​។


អ្នកក្រីក្រ​និយាយ​ពាក្យអង្វរករ ប៉ុន្តែ​អ្នកមាន​ឆ្លើយ​យ៉ាងគំរោះគំរើយ​។


អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់​ដើម្បី​ចម្រើន​ខ្លួនឯង និង​អ្នកដែល​ជូន​ជំនូន​ដល់​អ្នកមាន នឹង​មានតែ​ភាពខ្វះខាត​ប៉ុណ្ណោះ​។


អ្នកមាន​គ្រប់គ្រង​លើ​អ្នកក្រ ហើយ​អ្នកដែល​ខ្ចី​គេ ជា​ទាសករ​ដល់​អ្នក​ដែល​ឲ្យខ្ចី​។


ប្រសិនបើ​អ្នក​ឃើញ​មាន​ការសង្កត់សង្កិន​លើ​អ្នកក្រីក្រ ឬ​មាន​ការបំពាន​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​ស្រុក​ណាមួយ ក៏កុំ​ភ្ញាក់ផ្អើល​នឹង​ការ​នោះ​ឡើយ ដ្បិត​នៅលើ​អ្នកធំ មាន​អ្នកធំ​ត្រួតត្រា​លើគេ ហើយក៏​មាន​អ្នកដែល​ធំ​ជាង​នៅលើ​ពួកគេ​ទៀតផង​។


លោក​ត្រូវបាន​មើលងាយ ហើយ​ត្រូវបាន​បដិសេធ​ពី​មនុស្ស ក៏ជា​មនុស្ស​នៃ​ការឈឺចាប់ ហើយ​ធ្លាប់ស្គាល់​រោគា​; លោក​ត្រូវបាន​មើលងាយ​ដូចជា​អ្នកដែល​លាក់​មុខ​ពី​គេ ហើយ​ពួកយើង​ក៏​មិន​បាន​ឲ្យតម្លៃ​លោក​សោះ​។


កុំ​សង្កត់សង្កិន​ស្ត្រីមេម៉ាយ កូនកំព្រា ជនអន្តោប្រវេសន៍ ឬ​ជន​ទ័លក្រ​ឡើយ ក៏​កុំ​គិតគូរ​ការអាក្រក់​នៅ​ក្នុងចិត្ត ទាស់នឹង​បងប្អូន​របស់ខ្លួន​ដែរ’។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ខ្ញុំ​គ្មានអារក្សចូល​ទេ​។ ខ្ញុំ​គោរព​ព្រះ​បិតា​របស់ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​បង្អាប់បង្អោន​ខ្ញុំ​។


ប៉ុន្តែ​ពួកយូដា​បាន​ញុះញង់​ស្ត្រី​ៗ​មានឋានៈខ្ពស់​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​មេដឹកនាំ​របស់​ទីក្រុង​នោះ ហើយ​ពន្យុះ​ឲ្យ​បៀតបៀន​ប៉ូល និង​បារណាបាស រួច​បណ្ដេញ​អ្នកទាំងពីរ​ចេញពី​តំបន់​របស់​ពួកគេ។


នៅពេល​រក​អ្នកទាំងពីរ​មិនឃើញ ពួកគេ​ក៏​អូស​យ៉ាសុន និង​បងប្អូន​ខ្លះ​ទៅ​ពួក​មេគ្រប់គ្រងទីក្រុង ហើយ​ស្រែកឡើង​ថា​៖ “ពួកអ្នក​ក្រឡាប់ចាក់​ពិភពលោក បាន​មកដល់​ទីនេះ​ដែរ


ប៉ុន្តែ​នៅគ្រា​ដែល​កាលីយ៉ូ​ធ្វើជា​អភិបាល​អាខៃ ពួកយូដា​បាន​រួមចិត្តគ្នា​ក្រោកឡើងប្រឆាំង​នឹង​ប៉ូល ហើយ​យក​គាត់​ទៅ​ទីកាត់ក្ដី


ចំណែកឯ​សូល​វិញ គាត់​បំផ្លិចបំផ្លាញ​ក្រុមជំនុំ ដោយ​ចូល​ពីផ្ទះមួយទៅផ្ទះមួយ អូស​ទាំង​ប្រុស​ទាំង​ស្រី យកទៅ​ដាក់គុក​។


តើ​អ្នករាល់គ្នា​គ្មាន​ផ្ទះ​ដើម្បី​ហូប និង​ផឹក​ទេ​ឬ​? ឬមួយក៏​អ្នករាល់គ្នា​មើលងាយ​ក្រុមជំនុំ​របស់​ព្រះ ហើយ​ធ្វើឲ្យ​អ្នក​ដែល​គ្មានអ្វីសោះ​អាប់យស​? តើ​ខ្ញុំ​ត្រូវ​និយាយ​ដូចម្ដេច​នឹង​អ្នករាល់គ្នា​? តើ​ឲ្យ​សរសើរ​អ្នករាល់គ្នា​ឬ​? ចំពោះ​រឿងនេះ ខ្ញុំ​មិន​សរសើរ​អ្នករាល់គ្នា​ទេ​។


អ្នករាល់គ្នា​ក៏​ឲ្យតម្លៃ​ដល់​ម្នាក់​ដែល​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង​នោះ ហើយ​និយាយថា​៖ “សូម​លោក​អញ្ជើញ​អង្គុយ​នៅ​កន្លែង​ល្អ​នេះ​ចុះ” រួច​និយាយ​ទៅ​អ្នកក្រ​ថា​៖ “ឯង​ឈរ​នៅ​ទីនោះ” ឬ​ថា​៖ “អង្គុយ​នៅ​ទៀប​កំណល់ជើង​អញ​ទៅ”


មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។


អ្នករាល់គ្នា​បាន​ផ្ដន្ទាទោស ហើយ​សម្លាប់​មនុស្ស​សុចរិត តែ​គេ​មិន​ប្រឆាំង​នឹង​អ្នករាល់គ្នា​ទេ​។