Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 10:2 - ព្រះគម្ពីរខ្មែរសាកល

2 មនុស្ស​អាក្រក់​ដេញតាម​មនុស្ស​ទ័លក្រ​ដោយ​អំនួត​; សូមឲ្យ​ពួកគេ​ជាប់​ក្នុង​កលល្បិច​ដែល​ខ្លួន​បង្កើត​ចុះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មនុស្ស​អាក្រក់​បៀត‌បៀន មនុស្ស​ក្រីក្រទាំង​ព្រហើន សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុងឧបាយ ដែល​គេ​បង្កើត​នោះទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌ត ទាំង​ឥត​អៀន​ខ្មាស ពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យ មនុស្ស​ទុគ៌ត​វិនាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មនុស្ស​អាក្រក់ គេ​បៀត‌បៀន​ដល់​មនុស្ស​ក្រីក្រ ដោយ​សេចក្ដី​ឆ្មើង‌ឆ្មៃ សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុង​ឧបាយ ដែល​គេ​បង្កើត​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌ត ទាំង​ឥត​អៀន​ខ្មាស ពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យ មនុស្ស​ទុគ៌ត​វិនាស។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 10:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពីព្រោះ​គេ​មិន​បាន​នឹកចាំ​ថា​ត្រូវ​អនុវត្ត​សេចក្ដីសប្បុរស​ឡើយ ផ្ទុយទៅវិញ គេ​បាន​តាមបៀតបៀន​មនុស្ស​ទ័លក្រ និង​ខ្វះខាត ហើយ​ប្រគល់​អ្នកដែល​បាក់ទឹកចិត្ត​ឲ្យទៅស្លាប់​។


សូម​ធានា​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​បានសេចក្ដី​ល្អ​ផង សូម​កុំឲ្យ​មនុស្ស​ក្អេងក្អាង​សង្កត់សង្កិន​ទូលបង្គំ​ឡើយ​។


ឱបើ​ផ្លូវ​របស់ទូលបង្គំ​បាន​ស្ថិតស្ថេរ ដើម្បី​កាន់តាម​បទបញ្ញត្តិ​របស់ព្រះអង្គ​ទៅអេះ!


មនុស្ស​ក្អេងក្អាង​បាន​ប្រឌិត​សេចក្ដីកុហក​ទាស់នឹង​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​នឹង​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​អស់ពី​ចិត្ត​។


មនុស្ស​ក្អេងក្អាង​ដែល​មិន​ស្របតាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ បាន​ជីក​រណ្ដៅ​សម្រាប់​ទូលបង្គំ​។


មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា


សូមឲ្យ​បបូរមាត់​ភូតភរ​បាន​ទៅជាគ គឺ​បបូរមាត់​ដែល​និយាយ​ព្រហើន​ទាស់នឹង​មនុស្ស​សុចរិត ដោយ​អំនួត និង​សេចក្ដីមើលងាយ​។


កុំឲ្យ​ជើង​របស់​មនុស្សមានអំនួត​មកដល់​ទូលបង្គំ​ឡើយ ក៏​កុំឲ្យ​ដៃ​របស់​មនុស្ស​អាក្រក់​ធ្វើឲ្យ​ទូលបង្គំ​សាត់អណ្ដែត​ដែរ​។


សូមឲ្យ​បាប​នៃ​មាត់​ពួកគេ និង​ពាក្យ​នៃ​បបូរមាត់​ពួកគេ ចាប់​ពួកគេ​ជាប់​ក្នុង​អំនួត​របស់ខ្លួន ដ្បិត​ពួកគេ​និយាយ​ពាក្យបណ្ដាសា និង​ពាក្យភូតភរ​។


សេចក្ដីអន្តរាយ​របស់គេ​នឹង​ត្រឡប់មក​លើ​ក្បាល​របស់ខ្លួន​វិញ ហើយ​អំពើហិង្សា​របស់គេ​ក៏​នឹង​ធ្លាក់មក​លើ​ក្រយៅក្បាល​របស់ខ្លួន​ដែរ​។


អំពើទុច្ចរិត​របស់​មនុស្ស​អាក្រក់​ចាប់​ខ្លួនគេ​ជាប់ ហើយ​អ្នកនោះ​ត្រូវបាន​ចាប់ចង​ដោយ​ចំណង​នៃ​បាប​របស់ខ្លួន​។


អ្នក​បាន​និយាយ​ក្នុងចិត្ត​ថា​: ‘អញ​នឹង​ឡើងទៅ​លើមេឃ​; អញ​នឹង​លើក​បល្ល័ង្ក​របស់អញ​ឡើង​លើ​ផ្កាយ​ទាំងឡាយ​របស់​ព្រះ​; អញ​នឹង​អង្គុយ​លើ​ភ្នំ​នៃ​ទីជំនួប នៅ​ទិសខាងជើង​បំផុត​;


ពួកដែល​ឃើញ​អ្នក នឹង​សម្លឹងមើល​ទៅ​អ្នក ហើយ​រិះគិត​អំពី​អ្នក​ថា​: ‘តើ​មនុស្ស​នេះ​ឬ ដែល​ធ្វើឲ្យ​ផែនដី​ភ័យញ័រ ដែល​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​រញ្ជួយ​នោះ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម