Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 22:7 - ព្រះគម្ពីរខ្មែរសាកល

7 អ្នកមាន​គ្រប់គ្រង​លើ​អ្នកក្រ ហើយ​អ្នកដែល​ខ្ចី​គេ ជា​ទាសករ​ដល់​អ្នក​ដែល​ឲ្យខ្ចី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 អ្នក​មាន​តែង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បម្រើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 អ្នក​មាន​តែងតែ​ជិះ‌ជាន់​អ្នក​ក្រ រីឯ​កូន​បំណុល​ជា​ទាសករ​របស់​ម្ចាស់​ប្រាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 មនុស្ស​អ្នក​មាន​គេ​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ្នក​មាន​តែងតែ​ជិះ‌ជាន់​អ្នក​ក្រ រីឯ​កូន​បំណុល​ជា​ទាសករ​របស់​ម្ចាស់​ប្រាក់។

សូមមើលជំពូក ចម្លង




សុភា‌សិត 22:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​ខ្វះខាត គឺ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។


អ្នកក្រីក្រ​និយាយ​ពាក្យអង្វរករ ប៉ុន្តែ​អ្នកមាន​ឆ្លើយ​យ៉ាងគំរោះគំរើយ​។


អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់​ដើម្បី​ចម្រើន​ខ្លួនឯង និង​អ្នកដែល​ជូន​ជំនូន​ដល់​អ្នកមាន នឹង​មានតែ​ភាពខ្វះខាត​ប៉ុណ្ណោះ​។


កុំ​ប្លន់​អ្នកក្រខ្សត់​ដោយសារ​គេ​ក្រខ្សត់​នោះ​ឡើយ ក៏​កុំ​ជាន់ឈ្លី​មនុស្ស​ទ័លក្រ​នៅ​ទ្វារក្រុង​ដែរ


នៅគ្រានោះ​នឹង​មានកើតឡើងដូច្នេះ​: ដូចដែល​ជនសាមញ្ញ​ជា​យ៉ាងណា បូជាចារ្យ​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើប្រុស​ជា​យ៉ាងណា ចៅហ្វាយប្រុស​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើស្រី​ជា​យ៉ាងណា ចៅហ្វាយស្រី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកទិញ​ជា​យ៉ាងណា អ្នកលក់​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកឲ្យខ្ចី​ជា​យ៉ាងណា អ្នកខ្ចី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​ម្ចាស់បំណុល​ជា​យ៉ាងណា កូនបំណុល​ក៏​ជា​យ៉ាងនោះ​។


ប៉ុន្តែ​ដោយសារ​គាត់​គ្មាន​អ្វី​សង ចៅហ្វាយ​ក៏​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ និង​កូន​គាត់ ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ដើម្បី​សង​បំណុលនោះ​។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​បង្អាប់បង្អោន​អ្នកក្រ‍នោះ​! មិនមែន​ជា​អ្នកមាន​ទេ​ឬ ដែល​សង្កត់សង្កិន​អ្នករាល់គ្នា ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​?


ឥឡូវនេះ​មក៍! ពួក​អ្នកមាន​អើយ​! ចូរ​យំសោក​ស្រែកទ្រហោ ចំពោះ​សេចក្ដីវេទនា​របស់អ្នករាល់គ្នា​ដែល​នឹង​មកដល់​ចុះ​!


មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម