Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 14:6 - ព្រះគម្ពីរខ្មែរសាកល

6 អ្នករាល់គ្នា​បង្អាប់​ដំបូន្មាន​របស់​មនុស្ស​ទ័លក្រ ដោយព្រោះ​ព្រះយេហូវ៉ា​ជា​ជម្រក​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អ្នក​រាល់​គ្នា​បាន​បង្អាប់​គំនិត​មនុស្ស​ក្រីក្រ ប៉ុន្តែ ព្រះ‌យេហូវ៉ាជា​ជម្រក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 «អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុគ៌ត បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​ជម្រក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​ឯង​រាល់​គ្នា បាន​បន្ទច់​គំនិត​នៃ​មនុស្ស​ក្រីក្រ ឲ្យ​មាន​សេចក្ដី​ខ្មាស ពី​ព្រោះ​គេ​បាន​ពឹង​ផ្អែក​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 «អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុគ៌ត បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន ប៉ុន្តែ អុលឡោះ‌តាអាឡា​ធ្វើ​ជា​ជំរក​របស់​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 14:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកយំ​ទៅកាន់​ព្រះអង្គ​; ទូលបង្គំ​បាន​ទូលថា​៖ “ព្រះអង្គ​ជា​ជម្រក​របស់ទូលបង្គំ ចំណែកមរតក​របស់ទូលបង្គំ​នៅក្នុង​ស្ថានមនុស្សរស់”។


មនុស្ស​ជាច្រើន​និយាយ​អំពី​ព្រលឹង​របស់ទូលបង្គំ​ថា​៖ “គ្មាន​សេចក្ដីសង្គ្រោះ​ពី​ព្រះ សម្រាប់​វា​ឡើយ”។ សេឡា


ពួក​អ្នកធំ​អើយ តើ​សិរីរុងរឿង​របស់ខ្ញុំ​ត្រឡប់ជា​សេចក្ដីអាម៉ាស់​ដល់ពេលណា​? តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ការឥតបានការ ហើយ​ស្វែងរក​សេចក្ដីភូតភរ​ដល់ពេលណា​? សេឡា


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ និង​ខ្វះខាត ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​យកចិត្តទុកដាក់​នឹង​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕


ពួក​សត្រូវ​របស់ខ្ញុំ​បាន​ត្មះតិះដៀល​ខ្ញុំ ដូចជា​ការបាក់បែក​នៅក្នុង​ឆ្អឹង​ខ្ញុំ​; វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


ព្រះ​ជា​ជម្រក និង​ជា​កម្លាំង​ដល់​យើង ជា​ជំនួយ​ដែល​រកឃើញ​ជានិច្ច​នៅក្នុង​ទុក្ខវេទនា​។


ព្រះយេហូវ៉ា​ជា​ទីពឹងជ្រក​ដល់​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន ជា​ទីពឹងជ្រក​នៅ​ពេល​មាន​ទុក្ខលំបាក​។


ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ប្រុងប្រៀប​ក្នុង​ពេល​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ ដើម្បី​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​ដែល​យើង​បាន​ធ្វើ​នេះ នោះមិនអីទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ថ្វាយបង្គំ​ទេ អ្នករាល់គ្នា​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​។ ចុះ​មាន​ព្រះ​ណា​ដែល​អាច​រំដោះ​អ្នករាល់គ្នា​ពី​កណ្ដាប់ដៃ​របស់យើង​បាន​?”។


ដើម្បីឲ្យ​យើង​ដែល​រត់មកជ្រកកោន អាច​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ដោយ​កាន់ខ្ជាប់​នូវ​សេចក្ដីសង្ឃឹម​ដែល​ត្រូវបាន​ដាក់នៅមុខ​យើង តាមរយៈ​សេចក្ដី​ពីរ​នោះ​ដែល​ឥតប្រែប្រួល​; អំពី​សេចក្ដីទាំងនោះ ព្រះ​មិនចេះ​ភូតភរ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម