ម៉ាថាយ 5:6 - ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត ដ្បិតពួកគេនឹងបានស្កប់ស្កល់។ Khmer Christian Bible មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត* អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានឲ្យ ពួកគេបានឆ្អែត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត អាល់គីតាប អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតអុលឡោះនឹងប្រទានឲ្យ ពួកគេបានឆ្អែត! |
ព្រះអង្គទ្រង់បំពេញបំណងរបស់អ្នកដែលកោតខ្លាចព្រះអង្គឲ្យសម្រេច ព្រះអង្គទ្រង់សណ្ដាប់សម្រែករបស់ពួកគេ ហើយសង្គ្រោះពួកគេ។
រីឯទូលបង្គំវិញ ទូលបង្គំនឹងមើលព្រះភក្ត្ររបស់ព្រះអង្គក្នុងសេចក្ដីសុចរិត; នៅពេលភ្ញាក់ឡើង ទូលបង្គំនឹងស្កប់ចិត្តដោយឃើញរូបរាងរបស់ព្រះអង្គ៕
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
មានពរហើយ អ្នកដែលព្រះអង្គជ្រើសរើស ហើយនាំមកជិត ដើម្បីឲ្យគេរស់នៅទីធ្លារបស់ព្រះអង្គ! យើងខ្ញុំនឹងស្កប់ចិត្តដោយសេចក្ដីល្អនៃដំណាក់របស់ព្រះអង្គ ជាភាពវិសុទ្ធនៃព្រះវិហាររបស់ព្រះអង្គ។
ព្រលឹងរបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយអន្ទះអន្ទែងចិត្តចំពោះទីធ្លារបស់ព្រះយេហូវ៉ា; ចិត្ត និងសាច់ទូលបង្គំស្រែកហ៊ោសប្បាយទៅកាន់ព្រះដ៏មានព្រះជន្មរស់។
អ្វីដែលមនុស្សអាក្រក់ភ័យខ្លាច ការនោះនឹងធ្លាក់មកលើពួកគេ រីឯបំណងប្រាថ្នារបស់មនុស្សសុចរិត នឹងត្រូវបានប្រទានឲ្យ។
អ្នកដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹងរកឃើញជីវិត សេចក្ដីសុចរិត និងសិរីរុងរឿង។
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពលបរិវារនឹងរៀបចំពិធីជប់លៀង មានម្ហូបដ៏ពិសេសសម្រាប់ប្រជាជាតិទាំងអស់ ជាពិធីជប់លៀងដែលមានស្រាទំពាំងបាយជូរយូរឆ្នាំ មានម្ហូបដ៏ពិសេសដែលពេញដោយខួរឆ្អឹង និងស្រាទំពាំងបាយជូរយូរឆ្នាំដ៏សុទ្ធ។
មនុស្សទ័លក្រ និងមនុស្សខ្វះខាតនឹងស្វែងរកទឹក ប៉ុន្តែគ្មានសោះ អណ្ដាតរបស់ពួកគេស្ងួតទៅដោយព្រោះការស្រេកទឹក។ យើងជាយេហូវ៉ា យើងនឹងឆ្លើយតបនឹងពួកគេ យើងជាព្រះនៃអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកដែលស្រេក ព្រមទាំងស្ទឹងទៅលើដីហួតហែងផង; យើងនឹងចាក់វិញ្ញាណរបស់យើងទៅលើពូជពង្សរបស់អ្នក ព្រមទាំងពររបស់យើងទៅលើកូនចៅរបស់អ្នកដែរ។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា មានបន្ទូលដូច្នេះថា៖ “មើល៍! ពួកអ្នកបម្រើរបស់យើងនឹងហូប ប៉ុន្តែអ្នករាល់គ្នានឹងឃ្លាន! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងផឹក ប៉ុន្តែអ្នករាល់គ្នានឹងស្រេក! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងអរសប្បាយ ប៉ុន្តែអ្នករាល់គ្នានឹងអាម៉ាស់មុខ!
ដើម្បីឲ្យអ្នករាល់គ្នាបានបៅ ហើយឆ្អែតដោយដោះនៃការលួងលោមរបស់នាង ដើម្បីឲ្យអ្នករាល់គ្នាបានជញ្ជក់ ហើយរីករាយដោយដោះដ៏ឧត្ដមរបស់នាង។
ព្រះអង្គទ្រង់ចម្អែតមនុស្សស្រេកឃ្លានដោយសេចក្ដីល្អ ហើយបណ្ដេញអ្នកមានឲ្យទៅដោយដៃទទេ។
មានពរហើយ អ្នកដែលឃ្លាននៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានស្កប់ស្កល់។ មានពរហើយ អ្នកដែលយំសោកនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងសើចវិញ។
វេទនាហើយ អ្នករាល់គ្នាដែលឆ្អែតនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានវិញ។ វេទនាហើយ អ្នករាល់គ្នាដែលកំពុងសើចនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកវិញ។
ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។
កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។
នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូវទ្រង់ក្រោកឈរ ហើយស្រែកឡើងថា៖“ប្រសិនបើអ្នកណាស្រេក ចូរមករកខ្ញុំហើយផឹកចុះ។
ពួកគេនឹងមិនឃ្លាន ឬស្រេកទៀតឡើយ ហើយព្រះអាទិត្យ ឬកម្ដៅណាមួយ ក៏មិនធ្វើទុក្ខពួកគេទៀតដែរ