គ្រានោះ ព្រះអង្គបានប្រកាសដល់វិសុទ្ធជនរបស់ព្រះអង្គក្នុងនិមិត្តថា៖ “យើងបានឲ្យជំនួយដល់មនុស្សខ្លាំងពូកែ យើងបានលើកតម្កើងមនុស្សដែលត្រូវបានជ្រើសរើសពីចំណោមប្រជាជន។
ម៉ាថាយ 28:18 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។ Khmer Christian Bible នោះព្រះយេស៊ូក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះយេស៊ូវ ទ្រង់យាងមកមានបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង អាល់គីតាប អ៊ីសាចូលមកជិតគេ ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅសូរ៉កា ទាំងនៅលើផែនដី។ |
គ្រានោះ ព្រះអង្គបានប្រកាសដល់វិសុទ្ធជនរបស់ព្រះអង្គក្នុងនិមិត្តថា៖ “យើងបានឲ្យជំនួយដល់មនុស្សខ្លាំងពូកែ យើងបានលើកតម្កើងមនុស្សដែលត្រូវបានជ្រើសរើសពីចំណោមប្រជាជន។
យើងក៏នឹងធ្វើឲ្យគាត់ទៅជាកូនច្បង គឺជាអ្នកដ៏ខ្ពស់បំផុតក្នុងចំណោមបណ្ដាស្ដេចនៃផែនដី។
ដោយសារតែខ្ញុំ ស្ដេចទាំងឡាយគ្រងរាជ្យ ហើយបណ្ដាមេគ្រប់គ្រងស្ថាបនាសេចក្ដីសុចរិតយុត្តិធម៌។
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនភ្លក់សេចក្ដីស្លាប់សោះឡើយ រហូតដល់បានឃើញកូនមនុស្សមកជាមួយអាណាចក្ររបស់លោក”៕
ព្រះយេស៊ូវមានបន្ទូលនឹងលោកថា៖“គឺលោកនិយាយទេ។ លើសពីនេះទៅទៀត ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
“ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាដឹងថាព្រះបុត្រាជានរណាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាដឹងថាព្រះបិតាជានរណាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ”។
ព្រះយេស៊ូវទ្រង់ជ្រាបថា ព្រះបិតាបានប្រទានអ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ព្រះអង្គ ហើយក៏ជ្រាបដែរថា ព្រះអង្គយាងមកពីព្រះ ហើយនឹងយាងទៅឯព្រះវិញ។
ដូចដែលព្រះអង្គប្រទានឲ្យព្រះបុត្រានូវសិទ្ធិអំណាចលើមនុស្ស ទាំងអស់ និងដើម្បីឲ្យព្រះបុត្រាបានផ្ដល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះអង្គបានប្រទានឲ្យព្រះបុត្រាដែរ។
ព្រះអង្គដែលមកពីខាងលើ គឺនៅលើអ្វីៗទាំងអស់ រីឯអ្នកដែលមកពីផែនដី គឺជារបស់ផែនដី ហើយនិយាយអំពីផែនដី។ ព្រះអង្គដែលមកពីស្ថានសួគ៌ គឺនៅលើអ្វីៗទាំងអស់។
ព្រះបិតាទ្រង់ស្រឡាញ់ព្រះបុត្រា ហើយបានប្រទានអ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ព្រះបុត្រា។
អ្នករាល់គ្នាដឹងហើយនូវព្រះបន្ទូលដែលព្រះបានបញ្ជូនទៅកូនចៅអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តតាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គនេះជាព្រះអម្ចាស់លើទាំងអស់)
“ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងមូលដឹងជាប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទៅជាព្រះអម្ចាស់ផង និងជាព្រះគ្រីស្ទផង”។
ព្រះគ្រីស្ទបានសុគត ហើយរស់ឡើងវិញដើម្បីការនេះឯង គឺដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់ផង។
ដ្បិត “ព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ”។ ក៏ប៉ុន្តែនៅពេលមានចែងថា “អ្វីៗទាំងអស់” ត្រូវបានធ្វើឲ្យចុះចូល នោះច្បាស់ហើយថា មិនមែនរួមបញ្ចូលទាំងព្រះអង្គដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះគ្រីស្ទនោះឡើយ។
ហើយអ្នករាល់គ្នាត្រូវបានបំពេញក្នុងព្រះអង្គដែលជាមេដឹកនាំលើអស់ទាំងអំណាចគ្រប់គ្រង និងសិទ្ធិអំណាច។
ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។
ព្រះអង្គបានធ្វើឲ្យរបស់សព្វសារពើចុះចូលនៅក្រោមជើងគេ”។ ដោយព្រោះព្រះបានធ្វើឲ្យរបស់សព្វសារពើចុះចូលនឹងគេហើយ ដូច្នេះគ្មានអ្វីមិនចុះចូលនឹងគេនៅសល់ឡើយ ក៏ប៉ុន្តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញរបស់សព្វសារពើចុះចូលនឹងគេនៅឡើយទេ។
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។
នៅលើព្រះពស្ត្រ និងនៅលើភ្លៅរបស់ព្រះអង្គ មានព្រះនាមសរសេរថា “ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់”។