នៅពេលបាវបម្រើរបស់អ័ប្រាហាំបានឮពាក្យរបស់ពួកគេ គាត់ក៏ក្រាបមុខដល់ដីចំពោះព្រះយេហូវ៉ា។
ម៉ាកុស 15:19 - ព្រះគម្ពីរខ្មែរសាកល ពួកគេវាយព្រះសិររបស់ព្រះអង្គនឹងដើមត្រែង ស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយលុតជង្គង់ថ្វាយបង្គំព្រះអង្គម្ដងហើយម្ដងទៀត។ Khmer Christian Bible ហើយពួកគេក៏វាយព្រះសិរព្រះអង្គនឹងដំបង ហើយស្ដោះទឹកមាត់ដាក់ព្រះអង្គ រួចលុតជង្គង់ថ្វាយបង្គំព្រះអង្គទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេយកដើមត្រែងវាយព្រះសិរព្រះអង្គ ស្តោះទឹកមាត់ដាក់ព្រះអង្គ ហើយលុតជង្គង់ថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកផ្ដៅវាយព្រះសិរសាព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ ព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកដើមត្រែងវាយព្រះសិរ ស្តោះដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង អាល់គីតាប គេយកផ្ដៅវាយក្បាលអ៊ីសា គេស្ដោះទឹកមាត់ដាក់គាត់ ព្រមទាំងលុតជង្គង់ថ្វាយបង្គំគាត់ថែមទៀតផង។ |
នៅពេលបាវបម្រើរបស់អ័ប្រាហាំបានឮពាក្យរបស់ពួកគេ គាត់ក៏ក្រាបមុខដល់ដីចំពោះព្រះយេហូវ៉ា។
ពួកគេឆ្លើយថា៖ “ឪពុករបស់យើងខ្ញុំជាបាវបម្រើរបស់លោក គាត់សុខសប្បាយ ហើយនៅតែនៅរស់ទេ”។ រួចពួកគេឱនក្បាលចុះ ហើយថ្វាយបង្គំ។
ពួកអ្នកដែលអង្គុយតាមខ្លោងទ្វារក្រុងនិយាយដើមទូលបង្គំ ហើយទូលបង្គំជាចម្រៀងរបស់មនុស្សប្រមឹក។
យើងបានស្បថដោយអាងខ្លួនយើង; ពាក្យនេះបានចេញពីមាត់របស់យើងក្នុងសេចក្ដីសុចរិត ដែលមិនត្រឡប់មកវិញឡើយ គឺថា: ‘គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថ’។
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
ខ្ញុំបានប្រគល់ខ្នងខ្ញុំទៅឲ្យពួកអ្នកដែលវាយ ក៏បានប្រគល់ថ្ពាល់ខ្ញុំទៅឲ្យពួកអ្នកដែលបោចពុកចង្កា; ខ្ញុំមិនបានគេចមុខពីភាពអាប់យស និងការស្ដោះទឹកមាត់ឡើយ។
ដូចដែលមនុស្សជាច្រើនបានស្រឡាំងកាំងនឹងអ្នកយ៉ាងណា ——ដ្បិតភិនភាគរបស់លោកខូចទ្រង់ទ្រាយជាងមនុស្សធម្មតា រូបរាងរបស់លោកក៏ខូចទ្រង់ទ្រាយជាងមនុស្សជាតិ——
ពួកគេស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិររបស់ព្រះអង្គម្ដងហើយម្ដងទៀត។
ពួកសាសន៍ដទៃនោះនឹងចំអកឡកឡឺយដាក់លោក ស្ដោះទឹកមាត់ដាក់លោក វាយលោកនឹងខ្សែតី ហើយសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
បន្ទាប់មក អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទព្រះភក្ត្រព្រះអង្គ ហើយវាយព្រះអង្គនឹងកណ្ដាប់ដៃ ទាំងនិយាយថា៖ “ព្យាករមើល៍!”។ ពួកតម្រួតក៏ទះកំផ្លៀងព្រះអង្គដែរ។
នៅពេលចំអកឡកឡឺយដាក់ព្រះអង្គរួចហើយ ពួកគេក៏ដោះអាវពណ៌ស្វាយចេញ ហើយពាក់ព្រះពស្ត្ររបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចនាំព្រះអង្គចេញទៅដើម្បីឆ្កាងព្រះអង្គ។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ។ ចុះម្ដេចក៏មានសរសេរទុកមកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខជាច្រើន និងត្រូវគេបដិសេធទាំងមើលងាយដូច្នេះ?
ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។
ប៉ុន្តែ តើចម្លើយរបស់ព្រះដល់គាត់ មានដូចម្ដេច?“យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់សម្រាប់ខ្លួនយើង ជាអ្នកដែលមិនបានលុតជង្គង់នៅមុខព្រះបាល”។
ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅលើមេឃ នៅលើផែនដី និងនៅក្រោមផែនដី លុតចុះដោយសារតែព្រះនាមព្រះយេស៊ូវ
ដោយហេតុនេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅខាងក្រៅជំរំ ទាំងផ្ទុកការត្មះតិះដៀលដែលព្រះអង្គបានទទួល។