Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 52:14 - ព្រះគម្ពីរខ្មែរសាកល

14 ដូចដែល​មនុស្ស​ជាច្រើន​បាន​ស្រឡាំងកាំង​នឹង​អ្នក​យ៉ាងណា ——​ដ្បិត​ភិនភាគ​របស់លោក​ខូចទ្រង់ទ្រាយ​ជាង​មនុស្ស​ធម្មតា រូបរាង​របស់លោក​ក៏​ខូចទ្រង់ទ្រាយ​ជាង​មនុស្សជាតិ​——

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 មនុស្ស​ជា​ច្រើន​ស្រឡាំង‌កាំង​ដោយ​ឃើញ​ព្រះ‌អង្គ ដ្បិត​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ខុស​ពី​មនុស្ស​ធម្មតា ហើយ​រាង​កាយ​ព្រះ‌អង្គ​ក៏​ខុស​ពី​រាង​កាយ របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កាល​ពី​មុន ពេល​មហា‌ជន​ឃើញ​លោក គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​គេ​មើល​មុខ​លោក​លែង​ស្គាល់ លោក​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មាន​មនុស្ស​ជា​ច្រើន​ប៉ុណ្ណា​បាន​ត្រូវ​ស្រឡាំង‌កាំង​ដោយ​ឃើញ​ទ្រង់ (ដ្បិត​ព្រះ‌ភក្ត្រ​ទ្រង់​ត្រូវ​ខូច​ទៅ​ខុស​ជាង​ធម្មតា​មនុស្ស ហើយ​រាង​កាយ​ទ្រង់​ក៏​ខុស​នឹង​រាង​កាយ​របស់​មនុស្ស​ជាតិ​ទាំង​ពួង​ផង)

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កាល​ពី​មុន ពេល​មហា‌ជន​ឃើញ​គាត់ គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​គេ​មើល​មុខ​គាត់​លែង​ស្គាល់ គាត់​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 52:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

កម្លាំង​របស់ទូលបង្គំ​បាន​រីងស្ងួត​ដូច​អំបែង អណ្ដាត​ទូលបង្គំ​នៅជាប់​នឹង​ក្រអូមមាត់​; ព្រះអង្គ​បាន​ដាក់​ទូលបង្គំ​នៅក្នុង​ធូលី​នៃ​សេចក្ដីស្លាប់​។


ទូលបង្គំ​អាច​រាប់​ឆ្អឹង​ទាំងអស់​របស់ទូលបង្គំ​បាន​; ពួកគេ​ចេះតែ​សម្លឹង និង​មើល​ទូលបង្គំ​។


ទូលបង្គំ​បាន​ដូចជា​ប្រផ្នូល​ដល់​មនុស្ស​ជាច្រើន ប៉ុន្តែ​ព្រះអង្គ​ជា​ជម្រក​ដ៏រឹងមាំ​របស់ទូលបង្គំ​។


ខ្ញុំ​បាន​ប្រគល់​ខ្នង​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​វាយ ក៏​បាន​ប្រគល់​ថ្ពាល់​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​បោចពុកចង្កា​; ខ្ញុំ​មិន​បាន​គេច​មុខ​ពី​ភាពអាប់យស និង​ការស្ដោះទឹកមាត់​ឡើយ​។


បន្ទាប់មក ពួកគេ​ស្ដោះ​ទឹកមាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ហើយ​ទះកំផ្លៀង​ព្រះអង្គ


ប៉ុន្តែ​ព្រះអង្គ​មិន​តប​អ្វី​នឹង​លោក​ឡើយ សូម្បីតែ​មួយ​ម៉ាត់ ធ្វើឲ្យ​អភិបាល​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។


នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំងនេះ​ហើយ ហ្វូងមនុស្ស​ក៏​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ


ពួកសិស្ស​ភ្ញាក់ផ្អើល​កាន់តែខ្លាំង ទាំង​និយាយ​គ្នា​ថា៖ “បើដូច្នេះ តើ​នរណា​អាច​ទទួល​ការ​សង្គ្រោះ​បាន​?”។


ពេល​នៅតាមផ្លូវ​ឡើងទៅ​យេរូសាឡិម ព្រះយេស៊ូវ​យាងមុខ​ពួកគេ ពួកសិស្ស​ក៏​ភ្ញាក់ផ្អើល រីឯ​ពួក​អ្នក​ដែល​ដើរតាម​ក៏​ភ័យខ្លាច​។ ព្រះអង្គ​ទ្រង់​នាំ​សាវ័ក​ទាំង​ដប់ពីរ​នាក់​មក​ម្ដងទៀត ហើយ​ចាប់ផ្ដើម​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​រៀបនឹង​កើតឡើង​ដល់​ព្រះអង្គ


ក្មេងស្រី​នោះ​ក៏​ក្រោកឡើង​ភ្លាម ចាប់ផ្ដើម​ដើរ​ទៅដើរមក ដ្បិត​នាង​មាន​អាយុ​ដប់ពីរ​ឆ្នាំ​ហើយ​។ ភ្លាមនោះ ពួកគេ​ភ្ញាក់ផ្អើល ហើយ​ងឿងឆ្ងល់​យ៉ាងខ្លាំង​។


បន្ទាប់​មក ព្រះអង្គ​យាង​ឡើង​ទូក​ជាមួយ​ពួកគេ ពេលនោះក៏​ឈប់​ខ្យល់​។ ពួកគេ​ភ្ញាក់ផ្អើល​ក្នុងចិត្ត​យ៉ាងក្រៃលែង​។


គេ​ស្ងើច​យ៉ាងក្រៃលែង ទាំង​និយាយថា​៖ “លោក​ធ្វើ​អ្វីៗ​ទាំងអស់​បាន​ល្អ​ណាស់​! សូម្បីតែ​មនុស្ស​ថ្លង់​ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ”៕


អស់អ្នក​ដែល​ស្ដាប់​ព្រះអង្គ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​បញ្ញា និង​ចម្លើយ​របស់​ព្រះអង្គ​។


ហើយ​បិទព្រះភក្ត្រ​ព្រះអង្គ ទាំង​សួរ​ថា​៖ “ព្យាករ​មើល៍​! តើ​នរណា​វាយ​អ្នកឯង​?”។


មនុស្ស​ទាំងអស់​ក៏​ភ្ញាក់ផ្អើល ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “តើ​ពាក្យសម្ដី​នេះ​ជា​អ្វី​? លោក​បញ្ជា​ពួក​វិញ្ញាណអសោច​ដោយ​សិទ្ធិអំណាច និង​មហិទ្ធិឫទ្ធិ ហើយ​ពួកវា​ក៏​ចេញទៅ​!”។


ពេលនោះ ភាពស្ញប់ស្ញែង​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ព្រមទាំង​ពេញ​ដោយ​សេចក្ដីភ័យខ្លាច ក៏​និយាយថា​៖ “ថ្ងៃនេះ យើង​បាន​ឃើញ​ការ​ដ៏អស្ចារ្យ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម