Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:36 - ព្រះគម្ពីរខ្មែរសាកល

36 ពួក​ទាហាន​ក៏​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​ដែរ ទាំង​ចូលទៅជិត​ថ្វាយ​ទឹកខ្មេះ​ដល់​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ឯ​ពួក​ទាហាន​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ដែរ​ និង​បាន​ចូល​មក​ជិត​ឲ្យ​ទឹក​ខ្មេះ​ដល់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ពួក​ទាហាន​ក៏​បង្អាប់​ព្រះ‌អង្គ​ដែរ ហើយ​គេ​យក​ទឹក​ខ្មេះ ទៅ​ថ្វាយ​ព្រះ‌អង្គ​សោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះអង្គ​ដែរ គេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះអង្គ​សោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ពួក​ទាហាន​ក៏​បង្អាប់​ទ្រង់​ដែរ ហើយ​គេ​យក​ទឹក‌ខ្មេះ ចូល​ទៅ​ជិត​ថ្វាយ​ទ្រង់ ដោយ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​អ៊ីសា​ដែរ គេ​យក​ទឹក​ខ្មេះ​មក​ឲ្យ​អ៊ីសា​ពិសា

សូមមើលជំពូក ចម្លង




លូកា 23:36
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​ឲ្យ​ទឹកប្រមាត់​ដល់​ទូលបង្គំ​ជា​អាហារ ហើយ​ឲ្យ​ទូលបង្គំ​ផឹក​ទឹកខ្មេះ សម្រាប់​ការស្រេក​របស់ទូលបង្គំ​។


ពួកគេ​ក៏យក​ស្រាទំពាំងបាយជូរ​ដែល​បាន​លាយ​នឹង​ទឹកប្រមាត់​ឲ្យ​ព្រះអង្គ​ផឹក​។ ប៉ុន្តែ​ពេល​ភ្លក់​ហើយ ព្រះអង្គ​មិន​ព្រម​ផឹក​ទេ​។


មាន​ម្នាក់​ក្នុង​ពួកគេ​រត់​ទៅ​ភ្លាម យក​អេប៉ុងហ្ស៍​បញ្ជោក​ដោយ​ទឹកខ្មេះ​រុំ​នឹង​ដើមត្រែង​ឲ្យ​ព្រះអង្គ​ផឹក​។


មាន​ម្នាក់​រត់​ទៅ យក​អេប៉ុងហ្ស៍​បញ្ជោក​ដោយ​ទឹកខ្មេះ​រុំ​នឹង​ដើមត្រែង​ឲ្យ​ព្រះអង្គ​ផឹក ទាំង​ពោលថា​៖ “ចាំ​មើល​មើល៍​! ក្រែងលោ​អេលីយ៉ា​មក​យក​វា​ចុះ​ពីឈើឆ្កាង”។


ក្រោយពី​ហេរ៉ូឌ​ជាមួយនឹង​ពួក​ទាហាន​បាន​ចំអក​មើលងាយ​ព្រះយេស៊ូវ​ហើយ ទ្រង់​ក៏​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង​ឲ្យ​ព្រះអង្គ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​ពីឡាត់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម